Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អគ្គិភ័យឆាបឆេះសិប្បកម្មកៃច្នៃតុកៅអីឈើមួយកន្លែង នៅសង្កាត់ព្រែកឯង

Views: 3

ដោយៈ គ្រី សម្បត្តិ/ភ្នំពេញ៖ សិប្បកម្មកៃច្នៃតុ និងកៅអីឈើមួយកន្លែង ត្រូវបាន អគ្គិភ័យ ឆាបឆេះបំផ្លាញអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២២ យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

សិប្បកម្មខាងលើ ជាទីតាំងសាងសង់ឡើងពីដែកប្រក់សង្ក័សី ដោយមានទំហំ ១០ម៉ែត្រ គុណនឹង៣០ម៉ែត្រ មានម្ចាស់ឈ្មោះ សុខាវិសាល ភេទប្រុស អាយុ ៤២ឆ្នាំ

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ ពុំមានមនុស្សស្នាក់នៅ ក្នុងសិប្បកម្មនោះឡើយ ដោយចាក់សោរទុកចោល លុះដល់ វេលាកើតហេតុ ស្រាប់តែមានជាអណ្តាតភ្លើង ឆាបឆេះឡើងតែម្តង បង្កឱ្យពលរដ្ឋក្បែរខាង និងកម្លាំងប្រជាការពារ នាំគ្នាវាយសោរ ចូលទៅខាងក្នុង និងដងទឹកជួយជះពន្លត់ អណ្តាតភ្លើង ប៉ុន្តែស្ថានភាពភ្លើងពុំបានថបថយឡើយ មានតែឆេះកាន់តែឆេះធំឡើងៗ

បន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន ក្រុមមន្ត្រីជំនាញ រួមទាំងរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត បានចុះអន្តរាគមន៍ ដល់ទីតាំងខាងលើ ដើម្បីបាញ់ទឹកពន្លត់អណ្តាតភ្លើង

ក្រោយការអន្តរាគមន៍ យ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ចជំនាញ បានគ្រប់គ្រង ស្ថានការណ៍បាន ១០០ ភាគរយ ដោយបានប្រើប្រាស់ពេលវេលាជាង ១ម៉ោង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ២៩ គ្រឿង ទើបអាចពន្លត់អណ្តាតភ្លើង ឱ្យរលត់សូន្យសុងទៅវិញ

ករណីអគ្គិភ័យនេះ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួស ឬប៉ះពាល់ដល់ អាយុជីវិតមនុស្ស នោះឡើយ ពោលអគ្គិភ័យបានលេបត្របាក់ ទីតាំងសិប្បកម្មទាំងស្រុង តែឯកឯងប៉ុណ្ណោះ មិនមានរាលដាល ដល់លំនៅឋានដទៃនោះឡើយ ក្នុងនោះដែរ ចំពោះមូលហេតុ ក្រុមមន្ត្រីជំនាញ ពុំទាន់អាចធ្វើការបញ្ជាក់បាននៅឡើយនោះទេ រង់ចាំធ្វើកោសល្យវិច័យ ពិនិត្យនៅពេលក្រោយ /V-PC

Post navigation