Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អគ្គិជ័យកីឡា ចេញដំណើរទៅកាន់ប្រទេសហ្វីលីពីនហើយ

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រោយពីទទួលបានជោគជ័យ និងទទួលបាន ការគាំទ្រខ្លាំងក្លា ក្នុងពិធីដង្ហែនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីព្រឹក ថ្ងៃទី២៤ មីនានោះ នៅវេលាម៉ោង ២ ទៀបភ្លឺ ថ្ងៃទី២៥ មីនានេះ ព្រះអគ្គិជ័យកីឡា បានចេញដំណើរទៅកាន់ប្រទេសហ្វីលីពីនហើយ ដើម្បីបន្ករត់នៅទីនោះ។

ដំណើរគោចរព្រះអគ្គិជ័យកីឡា ក្នុងតំបន់អាស៊ាននេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាង គណៈកម្មាធិការជាតិ CAMSOC-CAMAGOC និងប្រតិភូសរុបចំនួន ៩ រូប។

ពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ធ្វើឡើងចាប់ពីថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយផ្ដើមពីប្រទេសវៀតណាម រហូតដល់ប្រទេសឡាវ ក្រោយគេ មុនដង្ហែចូលកម្ពុជាវិញ តាមច្រកព្រំដែនអន្ដរជាតិ ខេត្តស្ទឹងត្រែង។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គិអាទិទេពកីឡា​ នៅតាមបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំ ពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្តជាប់ បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា វេលាម៉ោង ៨និង៣០ នាទីយប់ ពោលគឺ ចំពេលប្រារព្ធពិធីបើក ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ៕ V / N

Post navigation