Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អគ្គនាយកដ្ឋាន​ចំណេះដឹង និង ព័ត៌មាន​បរិស្ថាន បើក​សិក្ខាសាលា​បូកសរុប​ការងារ​ឆ្នាំ ២០២២​និង​លើក​ទិសដៅ​ឆ្នាំ ២០២៣

Views: 2

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​បើក​សិក្ខាសាលា​បូកសរុប​ការងារ ឆ្នាំ​២០២២ និង​លើក​ទិសដៅ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “​លើកកម្ពស់​ចំណេះដឹង​បរិស្ថាន ដើម្បី​ផ្លាស់ប្តូរ​ផ្នត់គំនិត សាធារណជន​ប្រតិបត្តិ​មេត្រី​បរិស្ថាន​”​។ សិក្ខាសាលា​នេះ បានរៀបចំ​ឡើង នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ នា​ភោជនីយដ្ឋាន ទន្លេបាសាក់​២ ក្នុង​រាជធានី​ភ្នំពេញ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក កែន សេរី​រដ្ឋា អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន នៃ​ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ការរៀបចំ​សិក្ខាសាលា នា​ថ្ងៃនេះ ដើម្បី​ពិនិត្យ ពិគ្រោះ​យោបល់ និង​ស្វែងរក​ធាតុ​ចូល​សំខាន់ៗ បន្ថែមទៀត លើ​លទ្ធផល​ការងារ ដែល​អង្គភាព​ជំនាញ ទទួលបាន ក្នុង​ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ ដែល​បាន​ដាក់ចេញ សម្រាប់​ឆ្នាំ​២០២៣ ខាងមុខ ។​

​លោក​បានបញ្ជាក់​បន្ថែម​ថាៈ ដើម្បី​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ បន្ត​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​បន្ថែមទៀត ដើម្បី​សម្រេច​តាម​បេសកម្ម​របស់ខ្លួន អគ្គនាយកដ្ឋាន ក្នុងការ​លើកកម្ពស់​ចំណេះដឹង អំពី​បរិស្ថាន ដើម្បី​ផ្លាស់ប្តូរ​ផ្នត់គំនិត សាធារណជន ឱ្យ​ចូលរួម​ប្រតិបត្តិ​មេត្រី​បរិស្ថាន ។​

​លោក​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន នៃ​ក្រសួងបរិស្ថាន បានបញ្ជាក់​បន្ថែមថាៈ “​ខ្ញុំ​ពិតជា​គាំទ្រ​ដល់​អគ្គនាយកដ្ឋាន ដែល​បាន​ដាក់ចេញ នូវ​គោលដៅ​សំខាន់ៗ ដែល​គោលដៅ​ទាំងនេះ ពិតជា​បាន​ឆ្លើយតប​នឹង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​បរិស្ថាន និង ធនធានធម្មជាតិ របស់​ក្រសួងបរិស្ថាន ព្រមទាំង​ស្របតាម​យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ របស់​រាជរដ្ឋាភិបាល​។​

​ថ្លែង​ក្នុង​ពិធី​នេះដែរ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​ថ្លែង ដោយ​ជំរុញ និង​លើកកម្ពស់​ការអនុវត្ត​សាលា​មេត្រី​បរិស្ថាន អារាម​មេត្រី បរិស្ថាន ការរៀបចំ​វេទិកា​យុវជន ជជែក​ពិភាក្សា​អំពី​បរិស្ថាន និង​ការអប់រំ​ផ្សព្វផ្សាយ​ចំណេះដឹង បរិស្ថាន​ដល់ សិស្ស និស្សិត និង​សាធារណជន​តាម​រូបភាព​ផ្សេងៗ​ទៀត​។​

​លោក បានលើកឡើង ដោយ​បញ្ជាក់ដែរថាៈ ចំពោះ​កិច្ចការងារ​បរិស្ថាន​នេះ យើង​ត្រូវ​ចេះ​ប្រមូល ចងក្រង និង​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មាន ភូមិសាស្ត្រ​បរិស្ថាន និង​ការរៀបចំ​របាយការណ៍ អំពី​បរិស្ថាន​ជាតិ​។ ជាមួយគ្នានេះ ត្រូវ​បន្ត​ពង្រឹង​ការរៀបចំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​បរិស្ថាន តាមរយៈ​ការ​ចងក្រង ផលិត និង​បោះ​ពុ​ម្អ ជា​សារព័ត៌មាន ប្រចាំថ្ងៃ ឯកសារ​វីដេអូ ទស្សនា​វ​ដ្តី បទសម្ភាសន៍​ពី​សមិទ្ធផល​ការងារ​បរិស្ថាន ជាច្រើន​ទៀត សំដៅ​ឱ្យ​ពលរដ្ឋ យល់ដឹង ចេះ​ស្រឡាញ់​បរិស្ថាន និង​ចូលរួម​អភិរក្ស ធាន​ធាន​ធម្មជាតិ នៅ​កម្ពុជា​៕/V.mara


Post navigation