Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អគ្គនាយកដ្ឋាន​ប្រេងកាត និង​ក្រុមហ៊ុន​ប្រេង​ភី​ធី​ធី​ចុះ អនុស្សរណៈ​យោគយល់​គ្នា ស្តីពី “​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន​”

Views: 2

ដោយ​: ជា សីហៈ / ភ្នំពេញ​: អគ្គនាយកដ្ឋាន​ប្រេងកាត និង​ក្រុមហ៊ុន​ប្រេង​ភី​ធី​ធី ដែល​គេ​ដឹងថា​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​ថៃ បាន​ចុះ អនុស្សរណៈ​យោគយល់​គ្នា ស្តីពី “​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន​” កាលពី​ថ្ងៃទី​១១ ខែ សីហា ឆ្នាំ​២០២២​។

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី “​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន​” នេះ ត្រូវបាន​ចុះក្រោម​អធិបតីភាព​ដោយ លោក កៅ ធា​រ៉ូ រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល រវាង​អគ្គនាយកដ្ឋាន​ប្រេងកាត (GDP) និង​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​ថៃ (PTT)” រួម​ជាមួយនឹង​ទស្សនកិច្ច​សិក្សា​ចាប់ពី​ថ្ងៃទី​០៩-១២ ខែសីហា ឆ្នាំ​២០២២​។

​ក្រសួង​រ៉ែ និង ថាមពល​បាន​ឲ្យ​ដឹងថា អនុស្សារណៈ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត និង​ភាគី​ថៃ លោក អូ​តា​ពុល រីក​ភី​ប៊ុន ( Auttapol Rerkpiboon) ប្រធាន​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​ថៃ​។

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ផ្តោត​សំខាន់​ទៅលើ​ការចែករំលែក​ព័ត៌មាន បទពិសោធន៍ បច្ចេកវិទ្យា និង​ឱកាស​វិនិយោគ​ទៅវិញទៅមក ជាពិសេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​៕​

Post navigation