Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អគ្គស្នងការនគរបាលជាតិ : ករណីមន្ត្រីនគរបាល ឈ្មោះ ជា ប៊ុនថេង វាយធ្វើបាបប្រពន្ធ នឹងអនុវត្តវិធានការច្បាប់

Views: 7

ដោយ: មុនីរ័ត្ន/ភ្នំពេញ: អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ករណីមន្ត្រីនគរបាលម្នាក់ឈ្មោះ ជា ប៊ុនថេង ដែលរងការចោទប្រកាន់ពីប្រពន្ធរបស់ខ្លួនថា បានវាយធ្វើបាប គឺសមត្ថកិច្ចជំនាញកំពុងតែរៀបចំបែបបទ នឹងអនុវត្តវិធានការច្បាប់។

នាយឧត្តមសេនីយ៍  នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា មុននេះបន្តិចថាយើងកំពុងតែរៀបចំបែបបទ យើងនឹងអនុវត្តវិធានការច្បាប់

ការបញ្ជាក់របស់ នាយឧត្តមសេនីយ៍  នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីស្ត្រីរូបស្រស់ម្នាក់ដែលអះអាងថា ជាប្រពន្ធរបស់លោក  ជា ប៊ុនថេង មន្ត្រីនគរបាល បានទម្លាយរឿងប្តីរបស់ខ្លួនវាយធ្វើបាប និងបានបង្ហោះវិដេអូរូបភាពសកម្មភាពប្តីវាយធ្វើបាបលើបណ្តាញសង្គម និងបានសុំអោយថ្នាក់លើជួយរកយុត្តិធម៌។

ករណីហិង្សាប្តីប្រពន្ធបានធ្វើឱ្យកក្រើកពេញបណ្តាញសង្គម កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ស្រ្តីស្រស់ស្អាតម្នាក់ឈ្មោះថាញឹម សុខឡេង” (Nhoem Sokleng) បានទម្លាយរឿងរ៉ាវប្តីរូបសង្ហារបស់ខ្លួនដែលមានតួនាទីជាប៉ូលីសម្នាក់នៅក្រសួងមហាផ្ទៃ ដោយវាយធ្វើបាបប្រពន្ធស្ទើររាល់ថ្ងៃដូចសត្វធាតុ មើលខ្លួនប្រាណនាងឡើង សុទ្ធតែរបួសជាំពេញខ្លួន ដូចមែនមនុស្សឡើយ។  ជាពិសេសនោះ ប្តីរបស់នាងបានទាញកាំភ្លើងភ្ជង់ក្បាលប្រពន្ធទៀត នៅពេលឈ្លោះគ្នាយ៉ាងខ្លាំងហើយ នារីរងគ្រោះរូបនេះទម្លាយភស្តុតាងជាច្រើននិងសុំជួយនាងផង ដើម្បីស្វែងរកយុត្តិធម៌។

អ្នកនាង ញឹម សុខឡេង បានសរសេរលើបណ្តាញសង្គមថាប្តីខ្ញុំទាំងស្អាត ទាំងសង្ហា មានឋានៈ មានយសសក័ រស់ក្នុងវង្សក្រកូលមួយដែលសមរម្យ, ខ្ញុំស្រលាញ់ប្តីខ្ញុំណាស់ ខ្ញុំស៊ូណាស់ទំរាំបានរស់ជួបជុំប្តីប្រពន្ធកូន  ស្នេហាខ្ញុំកំសត់ណាស់ តេីអោយខ្ញុំទៅរេីសយកអ្នកណាមកធ្វេីជាសាហាយទៀតនោះហេីយបេីមានសាហាយមែនក៏មិនបង្ហោះរូបអោយប្តីឃេីញច្បាស់ៗចឹងដែរ, តែនេះជារូបភាពតាំងតែមិនមានប្តីមានកូនម្លេះ។

សម្រាប់រឿងកូន តាំងតែពីកូនក្នុងពោះ រហូតដល់កូនកេីត គឺខ្ញុំពពោះម្នាក់ឯង មេីលថែខ្លួនឯង បង្កេីតក៏ម្នាក់ដោយគ្មានវត្តមានប្តី វាជារឿងដែរឈឺចាប់បំផុតក្នុងជីវិត, ខ្ញុំមេីលថែកូនខ្ញុំដោយដៃរបស់ខ្ញុំផ្ទាល់ដោយគាត់ជាប្តីមិនដែលបានមកជួយមេីលថែ ថ្នាក់ថ្នម បមបីសោះឡេីយ..  ចឹងកុំបារម្មណ៍ខ្ញុំស្រលាញ់កូនខ្ញុំណាស់ ស្រលាញ់លេីសអ្នកឯងរាប់លានដង’ កុំដេីម្បីលាងខ្លួនឯង អោយល្អប្រពៃ ចោទប្រកាន់អ្នកដទៃថាចេះថាចុះ ! មិនថាកាលៈទេសៈណាទេ តែវៃដល់ថ្នាក់នេះគឺខុសទាំងស្រុងហេីយហេីយក៏មិនមែនជាលេីកទី១ ដែលវាយធ្វេីបាបខ្ញុំនោះដែរ’  ទេីបនាងខ្ញុំសម្រេចដាក់ កាមេរា ក្នុងបន្ទប់ថតទុកជាភស្តុតាងកុំអោយប្រកែករួច !”

នាងបានសរសេរថាអនុសេនីយ៍ទោមន្រ្តីនៃក្រសួងមហាផ្ទៃ ប្រេីអំពេីហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រេីពាក្យសម្តីដៀលជេម្រាយ ប្រមាថ ដៀលពូជ ងែងហងសូមច្បាប់ជួយរកយុត្តិធម៍ផង   នាងខ្ញុំរងអំពេីហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី ២ខែរហូតកូនដល់បច្ចុប្បន្ន, រងសំពាធ សតិអារម្មណ៍រហូត ប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ    

អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូតទេីបមកដល់ចំនុចនេះ គិតថាបងនឹងកែប្រែ តែចុងក្រោយបងមិនស្គាល់កំហុស អូនលះបង់ទាំងជីវិតអូន នឹងកូន ដេីម្បីបងតេីបងដែលស្រលាញ់អូនខ្លះទេ…”៕PC

Post navigation