Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ភប់ , លួច , សហាយ , ស្មន់ , អាសន្ន​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្​រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ភប់​

​កិរិយាសព្ទ​

( ស​. ព​ប អ​. ថ​. ផុ​ប ) ចួប​, ប្រទះ​; ប្រសព្វ​; ច្រើន​និយាយថា ភប់ប្រសព្វ គឺ​បាន​គ្នា​ជា​គូស្រករ​, នៅ​រួមសុខ​រួមទុក្ខ ។ ភប់ភាន់ ឬ ភប់ភ័ន្ត ប្រ​ព្រឹ​ត្ដ​ល្មើស​ដោយ​ភាន់ច្រឡំ​; ដើរហើរ​, ស្មន់អន្ធករ ។​

លួច​

កិរិយាសព្ទ​

​លប​យក​អ្វីមួយ​របស់​អ្នកដទៃ​ដែល​គេ​មិន​ឲ្យ​ដោយ​ថេ​យ្យ​ចិត្ត​
​លួច​ទ្រព្យ​គេ ។​
​លួចគំនិត លប​ធ្វើតាម​គំនិត​គេ ឬ​លប​បំបាត់​គំនិត​ដែល​គេ​បង្គាប់ ធ្វើតាម​គំនិត​ខ្លួន​វិញ ។ លួចចិត្ត ក្បត់ចិត្ត ។ លួចចំណេះ លប​យកចំណេះ​ដោយ​មិនបាច់​រៀន​ផ្ទា​ល់ពី​គេ ។ លួចឈ្មោះ លប​សរសេរ​ចុះឈ្មោះ​គេ ឬ​លប​យកឈ្មោះ​គេ​ទៅ​ថ្លែង ។ លួចប្ដីគេ ឬ លួចប្រពន្ធគេ លប​ធ្វើអំពើ​ស្មន់អន្ធករ​ជាមួយនឹង​ប្ដី​ឬ​ប្រពន្ធ​គេ ។ លួចភេទ ក្លែងភេទ​ធ្វើជា​អ្នកបួស​ខ្លួនឯង ( ព​. វិ​. ពុ​. ) ។ លួចលាក់ លបលាក់ ។ លួចល្បក់ លប​ធ្វើ​ក្នុងពេល ឬ ក្នុង​ស្របក់​ដែល​គេ​ប្រហែសធ្វេស ។ លួចល្បិច លប​យក​ល្បិច​គេ ។ លួចសព លប​យក​សព​ក្នុង​វេលាយប់​ស្ងាត់​ពី​ក្នុង​ទី​សាមញ្ញ​មក​តម្កល់​ក្នុង​ទី​ដ៏​រុងរឿង ដើម្បី​នឹង​ដង្ហែ​ឲ្យ​គគ្រឹកគគ្រេង ។ លួចសំវាស (-​ស័ង​-​វ៉ាស ) ក្លែង​ធ្វើជា​ភិក្ខុ រួមសំវាស​ជាមួយនឹង​ភិក្ខុសង្ឃ (​ព​. វិ​. ពុ​. ) ។ ល ។​

សហាយ​

(​សៈ​–)

​នាមសព្ទ​

( សំ​. បា​. ) សម្លាញ់​, មិត្តសម្លាញ់​; អ្នក​ដែល​ទៅ​ឬ​មកជា​មួយ​, អ្នក​ជូន​, អ្នក​កំដរ​, គ្នា​, អ្នក​ដែលជា​គ្នា ( បើ​ស្ត្រី​ជា សហាយិកា ) ។ ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​សេចក្ដី​ផ្សេង​ថា ” បុរស​ស្ត្រី​ដែល​ដើរហើរ​ឬ​ដែល​ខូចកា​ចនឹង​គ្នា ”
​មាន​សហាយ មាន​ស្រី​ឬ​មាន​ប្រុស​ជា​អ្នកប្រព្រឹត្ត​ស្មន់អន្ធករ​នឹង​គ្នា ។​
​សហាយកំណាន់ សហាយ​ដែលជា​កំណាន់ចិត្ត ។ សហាយស្មន់ សហាយ​ដែល​ខូចកា​ចនឹង​គ្នា​ដល់​បែកការ​ត្រូវ​បង់ប្រាក់​ពិន័យ​មុខស្មន់ ។ ប្រើ​ជា កិ​. ក៏បាន : សហាយ​នឹង​គ្នា ដើរហើរ​នឹង​គ្នា​, ខូចកា​ចនឹង​គ្នា ។ ល ។​

ស្មន់​

កិរិយាសព្ទ​

​ខូចកា​ចនឹង​គ្នា​ឬ​ដើរហើរ​នឹង​គ្នា (​នៃ​បុរស​ស្ត្រី​ដែលជា​ប់​ជា​សាច់ញាតិ​ឬ​ដែលជា​ញាតិពន្ធ​)
​ស្មន់នឹងគ្នា ( បា​. សម​ន្ធ < សម “​ស្មើ​, ​ស្មើគ្នា​” + អន្ធ “​ងងឹត​; ខ្វាក់​” = ងងឹត​ស្មើគ្នា​; ឬ < សំ + អន្ធ​, º > ម “​ងងឹតឈឹង​”; បើតាម​ន័យ​នេះ គួរ​សរសេរ​ជា ស្មន្ធ អ​. ថ​. ស្មន់ ប៉ុន្តែ​មិនដែល​ប្រើ​) ។​
​ស្មន់អន្ធករ ( —​អន់​-​ធៈ​-​ក​; សំ​. បា​. អន្ធ​រការ “​ងងឹត​; យប់​” ) ស្មន់ ដោយមាន​អ្នកដទៃ​ជួយ​លាក់បាំង​ឲ្យ​
​ស្មន់អន្ធករ​នឹង​គ្នា ។​
​មុខស្មន់ មុខក្រសួង ឬ នាទី​ដែល​ត្រូវ​ពិន័យ​តាម​មាត្រា​ច្បាប់​បញ្ញត្ត​អំពី​ស្មន់នឹងគ្នា (​មើល​ក្នុង​ពាក្យ មុខ ផង​) ។​

​អាសន្ន​

(—​សន់​)

គុណសព្ទ​

( សំ​. បា​. ) ជិត​
​ភ័យ​អាសន្ន ភ័យ​ជិត គឺ​ហេតុ​ឬអ្វីៗ​ដែល​គួរ​ខ្លាច នៅ​ជិតបង្កើយ ឬ​តាម​ប្រកិត​ជិត​មកៗ ។​
​ខ្មែរ​ប្រើ​ជា ន​. ផង​ក៏មាន “​ទីជិត​; ហេតុ​ឬ​ដំណើរ​, ការ​ធុរៈ​ដែលមាន​ទីជិត​, ប្រថុចប្រថំ​, បន្ទាន់​, ប្រញឹក​ខ្លាំង​, មមាញឹក​, ទាន់ហន់​”
​មាន​អាសន្ន ។​
​បណ្ដោះអាសន្ន កិ​. វិ​. ឬ គុ​. “​សោះតែ​គ្មាន​, សោះតែ​ខាន​, បណ្ដើរ​ទៅ​សិន​, គ្រាន់​ដោះ​ទាល់​ទៅ​សិន​, ជា​ជំនួស​ទៅ​សិន​”
​ខ្ចីប្រាក់​គេ​ចាយ​បណ្ដោះអាសន្ន​, ប្រើការ​បណ្ដោះអាសន្ន​; ស្ពាន​បណ្ដោះអាសន្ន ។​
​ប្រញឹកប្រញាប់​ហួសពេក​, រួសរាន់​ស្លន់ស្លោ​ពេក​
​កុំអាល​អាសន្ន​ពេក ! ; ចុះ​អាសន្ន​ទៅណា​ភ្លាមៗ​? (​ព​. ព​. ) ។ ព​. កា​. បញ្ជាក់​អំពី​មាន អាសន្ន ឲ្យ​ប្រុងស្មារតី : បើ​មាន​អាសន្ន កុំអាល​ភ័យ​ស្លន់ ត្រូវ​ប្រុងស្មារតី រំពឹង​ដង្វិន ឲ្យ​ដឹង​សេចក្ដី រាក់​ជ្រៅ​វែង​ខ្លី រួច​លៃលក​ភ្លាម ។ ល ។​
​បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. —​សន់​-​ន៉ៈ​; ដូចជា អាសន្នកម្ម កម្ម​ជិត គឺ​កុសល​ឬ​អកុសល ដែល​ធ្វើ​ក្នុង​កាល​ជិត​អស់​ជីវិត (​ច្រើនតែ​ចេញមុខ​ឲ្យ​បដិសន្ធិ​) ព​. ពុ​. ។ អាសន្នការណ៍ ឬ —​ហេតុ ហេតុ​ជិត ។ អាសន្នកាល មរណកាល ។ អាសន្នភ័យ ភ័យ​ដែលមាន​ក្នុង​ទីជិត (​ភ័យ​អាសន្ន​) ។ អាសន្នរោគ (​អាសន់​-​ន៉ៈ​រោក​) រោគ​ទាន់ហន់ គឺ​ជំងឺ​រហ័ស ដែល​ចាប់ឈឺ​ភ្លាម ច្រើនតែ​ស្លាប់​ភ្លាមៗ ។ ខ្មែរ​ច្រើន​ហៅ​សំដៅ​ចំពោះ អហិវាតរោគ ថា អាសន្នរោគ (​គួរ​ប្រយ័ត្ន​កុំ​និយាយថា អាស​ន្ត​រោគ (​អាសន់​-​តៈរោក​) ព្រោះ​និយាយ​ភ្លាត់​បែបនេះ​ខុស​ទេ​) ។ អាសន្នលាភ លាភ​ដែល​ងាយ​បាន​ភ្លាមៗ ។ អាសន្នអន្ធក្រ (—​សន់​អន់​-​ក្រ​; < អាសន្ន “​ជិត​” + អន្ធ “​ងងឹត​; ខ្វាក់​” + ក្រ​) ការ​ក្រ​ឬ​កិច្ច​ធុរៈ​យ៉ាង​ក្រ​ដែល​ស្រាប់តែ​មកដល់ ងងឹតឈឹង​ដឹង​ហេតុ​ពុំ​ប្រាកដជា​រក​ផ្លូវ​ឧបាយ​នឹង​កែ​បាន​ដោយ​លំបាក ។ ល ។​

Post navigation