Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ពុំសែន , ពៀប , ព្រលែត , ព្រហូត , ព្រហែត​

Views: 4

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ពុំសែន​

​នាមសព្ទ​

( ស​. ពិ​ម​សេន អ​. ថ​. ភិ​ម​– ) ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​ស្ទើរ​ជា​ស្មៅ​, ស្លឹក​ក្រអូប​, គេ​ដាំ​សម្រាប់​ប្រើ​ជា​គ្រឿង​អប់ ឬ​ធ្វើជា​ថ្នាំ​រម្ងាប់រោគ​
​ស្លឹក​ពុំសែន ។​
​ឈ្មោះ​ជ័រ​មួយ​ប្រភេទ កើត​អំពី​ការ​ស្ល​លាយ​កប៌ូរ​និង​ថ្នាំ​ឯទៀតៗ​ខ្លះ​ផង ធ្វើជា​បន្ទះ​តូចៗ ស្ដើងៗ មាន​សម្បុរ​-​ស​ភ្លឺ​ក្លិនក្រអូប​ឆួល​, ធ្វើ​មកពី​ប្រទេសក្រៅ​, សម្រាប់​ប្រើ​ធ្វើ​ថ្នាំកែរោគ​ខ្យល់​ជាដើម​; បើ​មកពី​បរទេស ហៅថា ពុំសែន​ទេស ។ ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ផ្លែ​រាង​ទ្រវែង​ខាងចុង​បន្ដិច​
​ស្វាយពុំសែន ( ជា​គូ​គ្នា​នឹង ស្វាយក្បាលដំរី ) ។​

​ពៀប​

​គុណសព្ទ​

​ដែលមាន​គែម​ឬ​កណ្ដាប់​មាត់​ដាប​ទាប​ចុះ​ស្ទើរនឹង​លិច​
​ទូក​ពៀប ។ ព​. ប្រ​. ជំងឺ​ពៀប ជំងឺ​ដែល​ដាប​ខ្លាំង ។​

​ព្រលែត​

​គុណសព្ទ​

​ដែលមាន​ព័ណ៌​ដិត​ស្ទើរ​, ដែល​សៅសម្បុរ​មិនសូវ​ច្បាស់​
​ព័ណ៌​ប្រ​លែ​ត​; ស​ព្រលែត​, ក្រហមព្រលែត​, ខ្មៅ​ព្រលែត . . . ។​

​ព្រហូត​

(–​ហ៊ូ​ត​)

នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ធំ​ក្រាស់​, ស្រដៀង​នឹង​មង្ឃុត​ស្ទើរ​ចាប់​ច្រឡំ​, សំបក​ក្រាស់ ផ្លែ​មូលៗ​មាន​រសជូរ​, គេ​ដាំ​យក​សំបក​សម្រាប់​ជ្រលក់​សូត្រ​ជាដើម​យក​ព័ណ៌​លឿង​ស្រអាប់​
​សំបក​ព្រហូត​, សូត្រ​ជ្រលក់​ព្រហូត ។​
​ឈ្មោះ​ព័ណ៌​មួយ​ប្រភេទ​លឿង​ស្រអាប់​
​ព័ណ៌​ព្រហូត ។​

ព្រហែត​

(–​ហ៊ែ​ត​)

​គុណសព្ទ​

​ដែលមាន​រសជាតិ​ឬ​ក្លិន​ស្ទើរ​មិន​ប្រាកដ​, មិន​ស៊ប់​ទៅខាង​ណា គឺ​មិន​ប្រាកដជា​ប្រៃ​ឬ​ភ្លាវ​, ជូរ​ឬ​ចត់​, ក្រពុល​ឬ​ហាង​ជាដើម​
​រស​ព្រហែត​; ក្លិន​ព្រហែត​, ធុំ​ព្រហែត ។​
​មាត់​ប្រ​ហែ​ត ឬ ព្រហែតមាត់ មាត់​ដែល​ប្រហាត​មិន​ចាប់​រសជាតិ គឺ​ដឹង​រស​មិន​ប្រាកដ ព្រោះ​ជិវ្ហាបសាទ​ប្រែប្រួល​ខុស​ប្រក្រតី ដោយហេតុ​ទាស់​មាន​ទើបនឹង​ស្វាងគ្រុន​ជាដើម ។ ព្រហែតៗ ( ព្រ​ហ៊ែ​ត​-​ព្រ​ហ៊ែ​ត ) ដែលមាន​អាការ​ស្ពែតៗ ( ប្រើ​ចំពោះតែ​មុខ​និង​មាត់ )
​ធ្វើ​មុខ​ព្រហែតៗ​, ធ្វើ​មាត់​ព្រហែតៗ ។​

Post navigation

Related Post