Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ចែក , ទេព , បទ , រាជី , សរីរៈ​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ចែក​

​កិរិយាសព្ទ​

​បែង​, រលែក​, លៃ​ជា​ចំណែក​
​ចែកទ្រព្យ ។​
​ចែកចាយ គឺ​ចែក​ឲ្យ​ចាយ ។ ចែកប៉ាន់ គឺ​ចែក​ដោយ​បូកប៉ាន់ ។ ចែក​រលែក ចែក​ឲ្យ​បាន​គ្រប់គ្នា ។ ចែករំលែក ចែក​ដោយ​រំលែក​ឲ្យ​ខ្លះ ។​

​ទេព​

(​ទេប​)

​នាមសព្ទ​

(​សំ​. បា​. ទេវ​) ទេវតា ។ ទេពកញ្ញា ( ទេពៈ​ក័​ញ​ញ៉ា ឬ ទេព​—) ន​. (​បា​. ទេវកញ្ញា​; សំ​. ទេវកន្យា​) ស្រី​ក្រមុំ​ទេពតា​, ទេពធីតា​ក្រមុំ : នាង​ទេពកញ្ញា​, ស្រី​ទេពកញ្ញា ។ ទេពច្យុត ( ទេពៈ​ច​យ៉ុ​ត​ឬទេ​ព​—) ន​. (​សំ​. ទេវ + ចុ​ត ឬ ច្យុត​; បា​. ទេវ + ចុ​ត ) ទេវតា​ដែល​ឃ្លាត​ចាក​ទេវលោក​, សត្វ​ដែល​ឃ្លាត​ចាក​ទេវលោក​មក គឺ​សត្វ​ដែល​ស្លាប់​អំពី​ទេវលោក​មក​កើតជា​មនុ​ស្ស ។ ទេពច្យុតិ ( ទេពៈ​ច​យ៉ុ​ត ឬទេ​ព​—) ន​. (​សំ​. ទេវ + ចុតិ ឬ ច្យុតិ​; បា​. ទេវ + ចុតិ​) ដំណើរ​ឃ្លាត​ចាក​ទេវលោក គឺ​ដំណើរ​ទទួលមរណភាព​របស់​ទេវតា ។ ទេពជំនុំ ( ទេព​—) ន​. ប្រជុំ​ទេវតា ឬ​ទេវតា​អ្នក​ជំនុំ​កិច្ចការ ។ ទេពតា ( ទេព្តា​) ន​. (​សំ​. បា​. ទេវតា​) អមនុស្ស​ដែលជា​ទិព្យ​, អមរ ។ ទេពទារូ ( ទេព​—) ឬ ទេព្វិរូ ន​. (​សំ​. ទេវ​ទា​រូ​; បា​. ទេវ​ទា​រុ​) ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក​មាន​ក្លិនក្រអូប​, ច្រើន​ប្រើ​ជា​ថ្នាំ​ខ្យល់ ។ ទេពធីតា (​ទេពៈធីតា ឬ ទេព​—) ន​. (​បា​. ទេវធីតា​) កូនស្រី​នៃ​ទេពតា​, ស្រី​ទេពតា : នាង​ទេពធីតា ។ ទេពនារី ( ទេពៈ​— ឬ ទេប​—) ន​. (​សំ​. បា​. ទេវនារី​) ដូចគ្នា​នឹង ទិព្វនារី (​ម​. ព​. នោះ​) ។ ទេពនិករ ( ទេពៈ​និ​-​ក ឬ ទេប​—) ន​. ( សំ​. បា​. ទេវ + និករ ) ពពួក​ទេវតា : សូម​ទេពនិករ​អមរ​មេឃ តាំងចិត្ត​ស្មោះ​ត្រេក​អរសាទរ ប្រ​សិ​ទ្ធិ៏​សព្ទសាធុការពរ ដល់​អ្នក​នគរ​ទាំងអស់​គ្នា ។ ទេពនិកាយ ( ទេពៈ​— ឬ ទេប​—) ន​. (​សំ​. បា​. ទេវ + និកាយ ) ពួក​ទេវតា​, ពពួក​ទេពតា ។ ទេពនិមន្ត ( ទេប​-​និ​មន់​) ន​. ឬ គុ​. (​បា​. ទេវ + និ​ម​ន្តិ​ត​) អ្នក​ដែល​ពួក​ទេវតា​អញ្ជើញ​ឲ្យ​ចុះមក​កើតជា​មនុស្ស ។ ទេពនិមន្តន៍ ( ទេប​និ​មន់ ) ន​. (​បា​. ទេវ + និមន្តន ) ដំណើរ​អញ្ជើញ​របស់​ពួក​ទេវតា ឬ​ដំណើរ​ដែល​ពួក​ទេពតា​អញ្ជើញ​ទេវតា​ណាមួយ​ឲ្យ​ចុះមក​កើតជា​មនុស្ស ។ ទេព​និ​មិ្ម​ត ( ទេប​-​និ​ម​-​មិ​ត​) ន​. ឬ គុ​. (​បា​. ទេវ + និម្មិត​; សំ​. ទេវ + និរ្មិត “​ដែល​ទេវតា​និម្មិត​” ) ខ្មែរ​យើង​ប្រើពាក្យ​នេះ​ជា​ងារ​មន្ត្រី​ជាងគំនូរ​ដែលមាន​ថ្វីដៃ​គូរ​ល្អ​ប្រដូច​នឹង​គំនូរ​ដែល​ទេវតា​និម្មិត : ឧកញ៉ា​ទេពនិម្មិត​។ ទេពប្រណម្យ (​ទេប​ប្រណំ​) ន​. (​សំ​. ទេវ + ប្រណម្យ​) រូប​ទេពតា​សំពះ​; ច្រើន​ធ្វើ​ឲ្យ​ឃើញតែ​ពី​ត្រឹម​ផ្ចិត​ឡើងទៅ​លើ : រូប​ទេពប្រណម្យ ។ ទេពរបាំ (​ទេ​-​ប​—) ន​. ងារ​មន្ត្រី​ទី​ចាងហ្វាង​ពួក​របាំ​ព្រះរាជ​ទ្រព្យ តាំង​ដោយ​សន្មតិ​លើ​កថា​មានចំណេះ​ខាង​រាំ ប្រៀបដូចជា​របាំ​របស់​ទេព្ដា ។ ទេពរំជួល ( ទេប​—) ន​. ឈ្មោះ​មន្ត​ស្នេហ៍មុខ​មួយ​ប្រភេទ ដែល​អ្នក​ប្រកាន់​ជឿ​ខាង របៀន​ស្នេហ៍ សន្មត​ហៅ​ដោយ​អំនួត​ថា កាលបើ​ប្រសិទ្ធី ឬ​សូត្រ​កាលណា សូម្បី​ទេពតា​ក៏​រំជួលចិត្ត​ស្រឡាញ់​តែ​រាល់គ្នា​ដែរ ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្កា​ក្លិនពិដោរ​ឈ្ងប់​, ច្រើន​មានតែ​នៅ​ភ្នំ​ខ្លះ​ដោយ​អន្លើ គេ​ថា​ច្រើន​មាន ក្នុងស្រុក​កំពង់សោម ខេត្តកោះកុង ។ ឈ្មោះ​បទ​ភ្លេង​មួយ​ប្រភេទ ។ ទេពលេខា (​ទេពៈ​— ឬ ទេប​—) ន​. (​សំ​. បា​. ទេវ + លេខា “​គំនូរ​ទេវតា​” ) ប្រើ​ជា​ងារ​មន្ត្រី​ជាងគំនូរ តាំង​ដោយ​សន្មតិ​ថា​ជា​អ្នកចេះ​គូរ​ល្អ ប្រៀបប្រដូច​នឹង​គំនូរ​ទេវតា ។ ទេពវិមាន ន​. (​សំ​. បា​. ទេវ + វិមាន ) វិមាន​របស់​ទេវតា​, លំនៅ​ទេពតា (​ហៅ ទេព​ពិមាន ក៏បាន​) ។ ទេពសេនា ន​. (​សំ​. បា​. ទេវ + សេនា “​សេនា​នៃ​ទេវតា​” ) ប្រើ​ជា​ងារ​មន្ត្រី​ក្នុង​ក្រុមព្រះ​រាជមន្ទីរ​តាំង​ដោយ​សន្មតិ​ថា​មាន​អានុភាព​អង់អាច ប្រៀបដូចជា​សេនា​នៃ​ទេពតា ។ ទេពស្ត្រី ន​. (​សំ​. ទេវ​ស្ត្រី ) ស្រី​ទេពតា​, ស្រី​អប្សរ​, ស្រី​សួគ៌ : នាង​ទេពស្ត្រី ។ ទេពអក្សរ (​ម​. ព​. ទេពអប្សរ )​។ ទេពអប្សរ ន​. (​សំ​. ទេវ + អប្សរា​; បា​. ទេវ + អច្ឆរា ) ស្ត្រី​ទេពតា​, ស្រី​សួគ៌ : ស្រី​ទេពអប្សរ (​ហៅ ស្រី​ទេព​អប្សរា ក៏បាន ) ។ ប្រើ​ក្លាយជា ទេពអក្សរ ក៏មាន ។ ទេពា ន​. (​បា​. ទេវា​) ទេវតា​ទាំងឡាយ​, ពួក​ទេវតា ។ ទេពារក្ស ( ទេពា​រ័ក​) ន​. (​សំ​. ទេវ + អារក្ស​; បា​. ទេវ + អារក្ខ ) ទេពតា​អ្នករក្សា​មនុស្ស ឬ​រក្សា​អ្វីៗ​; ប្រើ​ជា ទេព្រក្ស ក៏មាន ។​

​បទ​

(​បត់​)

នាមសព្ទ​

(​សំ​. បា​.) ឧបាយ​; រឿង​, ហេតុ​; ទី​; ការរក្សា​; ចំណែក​; ជើង​; ស្នាមជើង​; ផ្លូវ​; ទំនង​, ដំណើរ​, ទំនង​, ដើមទង ។ គ្វាម​, លំនាំ នៃ​សំឡេង​ដែល​សូត្រ​ឬ​ដែល​ច្រៀង ។ បទសរភញ្ញ (​ម​. ព​. សរភញ្ញ​) ។​

​និបាតសព្ទ​

​ដ្បិត (​ព​. បុ​.); (​ព​. កា​.) ចង្អុល​ប្រាប់​ពាក្យ បទ (​ដ្បិត​)
​ប្រពន្ធ​ឃើញ​ឃាត់​ទៅ ប្តី​មិនត្រូវ​ថា​កុំ​អ្នក ឯង​ខឹង​លោ​វាយ​ធាក់ ដោយ​ចិត្តធំ​បទ​បាន​ស្រា ។ … ( សាស្ត្រា​ច្បាប់ប្រុស បណ្ឌិត​មៃ ) ។ ម​. ​ព​. ដ្បិត ទៀតផង ។​

​រាជី​

នាមសព្ទ​

(​សំ​. បា​. រា​ជិ “​ស្នាម​ប្រេះ​, ការ​ប្រេះឆា​; ថែវ​; ជួរ​; របៀប​; ជាយព្រៃ​; ផ្លូវ​;…” ) ។ គ្រឿង​ចំណាំ​ដាក់​ជា​ជំនួស​និមិត្តសីមា​ដែល​ពុំ​ប្រាកដ ឬ​ដែល​កំបាំង​មើល​ពុំ​ឃើញ ដើម្បី​ឲ្យ​ដឹង​ទី​កំណត់ព្រំដែន​
​រាជី​សីមា ( ស្លឹកសីមា ) ។​
​សង្ឃរាជី ( សង់ឃៈ​— ) ការ​ប្រេះឆា គឺ​ការ​រចែករចោក​របស់​សង្ឃ​, របស់​ពួកក្រុម ។​

​សរីរៈ​

(​សៈ​រ៉ី​រ៉ៈ​)

​នាមសព្ទ​

(​បា​. សរីរ​; សំ​. ឝ​រីរ​) អត្តភាព​, រូប​, រាងកាយ​, ខ្លួនប្រាណ​; សាកសព​; រាង​ឆ្អឹង : ថែទាំ​សរីរៈ​; រម្លាយ​សរីរៈ ។ បើ​រៀង​ពី​ខាងដើម​សព្ទ​ដទៃ​សរសេរ​ជា សរីរ អ​. ថ​. សៈ​រ៉ី​រ៉ៈ​, ដូចជា សរីរកាយ រាងកាយ​ទាំងមូល​, គ្រោង​រូប ។ សរីរកិច្ច ការ​រវល់​ដោយ​រាងកាយ (​មាន​បន្ទោឧច្ចារៈ​បស្សាវៈ​ជាដើម​); ការរម្លាយ​សព្វ​ឬ​បញ្ចុះសព : ធ្វើ​សរីរកិច្ច ។ សរីរជៈ ឬ –​ជាត ដែល​កើតចេញ​អំពី​សរីរៈ ។ សរីរធាតុ ធាតុ​ដែល​ប្រជុំ​នៅក្នុង​ខ្លួន គឺ ដី​, ទឹក​, ភ្លើង​, ខ្យល់​, អាកាស ។ សំណល់​អដ្ឋិ​ដែល​រម្លាយ​រួចហើយ (​ហៅ​ចំពោះតែ​អដ្ឋិ​លោកអ្នក​មានបុណ្យ​ឬ​ព្រះអរហន្ដ​) : សរីរធាតុ​ស្ដេច​ចក្រពត្តិ​, សរីរធាតុ​ព្រះ​បច្ចេកពុទ្ធ ។ សរីរនិក្ខេប ការបោះបង់​សរីរៈ​; ការ​បញ្ចុះសព : ធ្វើ​សរីរនិក្ខេប ។ សរីរបរិហារ ការថែរក្សា​ខ្លួន ។ សរីរប្បដិជគ្គនៈ ( សៈរី​-​រុ័​ប​-​ប៉ៈ​ដិ​-​ជ័ក​-​គៈនៈ ) ការជម្រះ​ឬ​សម្អាត​សរីរៈ ។ សរីរប្បដិព័ទ្ធ ឬ –​ប្រតិព័ទ្ធ ( សៈ​រ៉ី​រុ័​ប​-​ប៉ៈ​ដិ​ព័ត ឬ ប្រៈតិ​– ) ដែល​ជាប់ទាក់ទង​ដោយ​សរីរកាយ : ស្រមោល​ជា​សរីរប្បដិព័ទ្ធ ។ ដែល​ជាប់​នៅ​នា​សរីរៈ (​ដូច​យ៉ាង​សំពត់​អាវ ដែល​ស្លៀកពាក់​ជាប់​នឹង​ខ្លួន​, អ​ម្រែ​ក​នៅលើ​ស្មា​ជាដើម​) ។ សរីរប្បទេស ឬ –​ប្រទេស សរីរកាយ​, –​សព៌ាង្គកាយ ។ សរីរប្បភា ឬ –​ប្រភា រស្មី​ឬ​ពន្លឺ​ដែល​ភ្លឺ​ចេញ​អំពី​សរីរកាយ : សរីរប្បភា​នៃ​ទេវតា ។ សរីរព័ណ៌ ឬ –​វណ្ណ សម្បុរ​សរីរៈ ។ សរីរព្យាបាល ឬ –​រក្សា ការរក្សា​សរីរៈ ( សរីរបរិហារ ) ។ សរីរភេទ ការ​បែកធ្លាយ​សរីរៈ​, ដំណើរ​រំលាងខន្ធ​, មរណភាព : ដល់​នូវ​សរីរភេទ ( ស្លាប់ ) ។ សរីរយន្ដ ឬ –​យន្ដ្រ ( –​យន់ ) យន្ដ​គឺ​សរីរៈ​, សរីរកាយ​ដែល​ទុកដូចជា​គ្រឿងយន្ដ ។ សរីរយាត្រា ការចិញ្ចឹម​ជីវិត​,​ការរស់នៅ ។ សរីររូបធាតុ ( សៈ​រ៉ី​រ៉ៈ​រូ​ប៉ៈ​ធា​ត ) រូបធាតុ​ក្នុង​សរីរៈ គឺ​ធាតុ​ដែលមាន​រូប​ផ្សេងៗ​ក្នុង​សរីរកាយ (​បារ​. Matière organique) ។ សរីរវិជ្ជា​, –​វិទ្យា​, ឬ –​សាស្ត្រ វិជ្ជា​ឬ​ក្បួន​សម្រាប់​រៀន​សង្កេត​ចំណាំ​អាកា​រៈ​ក្នុង​ខ្លួន ឲ្យ​ដឹង​ដោយ​ការវះកាត់​ជាដើម ( សម្រាប់​ពេទ្យ ) ។ សរីរវិមោក្ខ ឬ –​វិមោក្ស​ណ៍ ការ​រួចផុត​ចាក​សរីរៈ (​មរណភាព​) ។ ព​. ពុ​. ការ​រលត់ខន្ធ​ចូលកាន់​និព្វាន ។ សរីរសណ្ឋាន ទ្រង់ទ្រាយ​សរីរៈ​, បែប​ភាព​ឬ​រាងរៅ​របស់​រូប​កាយ ។ សរីរសន្ធិ តំណ​សរីរៈ​, សន្លាក់ឆ្អឹង ។ សរីរសោសន ( –​សៈ​ន៉ៈ ឬ –​សន់ ) ការ​បង្អត់​ខ្លួន​ឲ្យ​ស្គាំងស្គម ។ សរីរសំស្ការ ការ​រម្លាយរូប​, ឈាបនកិច្ច ។ សរីរាការ ( សៈ​រ៉ី​រ៉ា​កា​; បា​. < សរីរ + អាការ ) អាកា​រៈ​ក្នុង​ខ្លួន ( មាន​សក់​, រោម​ជាដើម ) ។ សរីរាវយវៈ (​សៈ​រ៉ី​រ៉ា​វ៉ៈ​យៈ​វៈ​; បា​. < សរីរ + អវយវ ) ប៉ែក​ឬ​ចំណែក​នៃ​សរីរៈ ( មាន​ដៃ​, ជើង ជាដើម ) ។ ល ។​

Post navigation