Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ចំណាន , ផូក , វល្លិ , សក់ក័ន្ដ , អង្ក​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ចំណាន​

​គុណសព្ទ​

​ពាក្យ​ក្លាយ​ឃ្លាត​សំឡេង​ពី ឆាំ​ន៉ា​នៗ ក្លាយ​សំឡេង​ពី ជំនាញ ។ កាលពី​ក្នុង​បុរាណសម័យ​ព្រេងនាយ​សៀម​យកពាក្យ ជំនាញ ទៅ​សរសេរ​ជា ជាំ​នា​ញ អាន​ថា ឆាំ​ន៉ា​ន​, ខ្មែរ​ខ្លះ​ក្នុងសម័យ​នោះ​ទៅ​នៅឯ​ប្រទេស​សៀម​យូរ​ឆ្នាំ ធ្លាប់​និយាយ​តាម​សៀម​ដែលថា ជំនាញ ជា ឆាំ​ន៉ា​ន​, លុះ​វិល​ត្រឡប់មក​នៅឯ​ប្រទេស​កម្ពុជា​វិញ ក៏​និយាយថា ឆាំ​ន៉ា​នៗ តាម​ធ្លាប់មាត់​, លុះ​ចំណេរ​កាល​យូ​រត​មក ខ្មែរ​ឯទៀតៗ​និយាយ​ក្លាយ​ឃា្ល​ត​សំឡេង​ពី ឆាំ​ន៉ា​ន មកជា ចំណាន​, ពាក្យ ជំនាញ របស់​ខ្មែរ​ក៏​ទៅជា​ក្លាយ​សំឡេង​ពីរដង​គឺ ជំនាញ ជា ឆាំ​ន៉ា​ន​, ឆាំ​ន៉ា​ន ជា ចំណាន នេះឯង​, ឯ​ន័យរ​បស់ពាក្យ​ទាំង ៣ សំឡេង : ជំនាញ > ឆាំ​ន៉ា​ន > ចំណាន នេះ​គង់​នៅតែ​ដដែល គឺមាន​ដំណើរ​សេចក្ដី​ថា ប៉ិន​, ប្រសប់​, ស្ទាត់​; ពូកែ​; វាងវៃ ដូចគ្នា ។ ជំនាញ ជា​សំដី​របស់​ខ្មែរ​, គួរ​ខ្មែរ​យើង​ថា​ឲ្យ​ច្បាស់​តាម​សំដី​របស់​ជាតិ​យើង​វិញ ជាការ​ប្រពៃ​ណាស់ ឈ្មោះថា​យើង​មិន​ព្រម​ថា​ឲ្យ​ឃ្លាត​ចាក​សំដី​ដើម​របស់ខ្លួន​, កាលបើ​យើង​និយាយ​ជាមួយនឹង​សៀម សឹម​យើង​ថា ឆាំ​ន៉ា​ន ជាមួយនឹង​គេ​ទៅ​ចុះ កុំ​ថា ចំណាន ព្រោះ​កុំ​ឲ្យ​សៀម​គេ​ថា​យើង​និយាយ​មិន​ច្បាស់​ដូច​គេ ។ នេះ​ជា​ប្រវត្តិ​នៃ​ពាក្យ ចំណាន ( ម​. ព​. ជំនាញ​, ជាញ​, ជាញជ័យ​; ទិទៀន​; ចឺម ទៀតផង​) ។​

​ផូក​

​នាមសព្ទ​

(​ស​. ផូក អ​. ថ​. ភូ​ក ប្រើ​ជា កិ​. “​ចង​…” ) ចំណង​, កណ្ឌ​, ខ្សែ (​ចំពោះតែ​សាស្ត្រា​ស្លឹករឹត​)
​សាស្ត្រា​មួយ​ផូក គឺ​សាស្ត្រា ១ កណ្ឌ ឬ ១ ខ្សែ ។​

​វល្លិ​

(​វ័ល​)

​នាមសព្ទ​

(​សំ​. បា​. វល្លី​) លតា ។ វល្លិជាតិ ឬ វល្លី​– ( វ័ល​-​លិ​-​ជាត ឬ វ័ល​-​លី​– ) លតាជាតិ​ទួទៅ​
​បោចវល្លិ​ធ្វើ​ចំណង ។​

សក់ក័ន្ដ​

(–​កាន់​)

​នាមសព្ទ​

​ការ​កាត់សក់ ។ សៀម​សរសេរ​ជា ឝ​ក​ក័​ន្ដ ( សុក​-​កាន់​), ឝ​ក ( សុក ) “​សក់​” ជា​ពាក្យ​ខ្មែរ + ក័​ន្ដ < បា​. ក​ន្ត​, សំ​. កា​ន្ត “​កាត់​” = កាត់សក់ សំដៅ​សេចក្ដី​ថា “​កាត់​ជុក ឬ​កាត់​កំប៉ោយ​”; លុះ​ចំណេរ​តម​ក​ប្រើ​ក្លាយជា សុក័ន្ត ឬ សុកាន្ត “​កាត់​ដោយ​ប្រពៃ​” ជួន​ប្រើ​ជា សោក័ន្ត ឬ សោកាន្ត ក៏មាន​, សំដៅ​សេចក្ដី​ថា “​ការ​កាត់​ជុក ឬ​ការ​កាត់​កំប៉ោយ​” ដែរ​, ហៅថា កេសា​ក័​ន្ដ ក៏មាន​, ហៅ​ចំពោះតែ​ការ​កាត់​ជុក ព្រះរាជ​កុមារ​ឬ​ព្រះរាជ​កុមារី ក្នុង​ព្រះ​រាជពិធី​, ពាក្យ​ធម្មតា​ហៅ​កោរ​ជុក​, រាប់​ជាការ​មង្គល​មួយ​ប្រភេទ សម្រាប់​ប្រទេស​ខ្មែរ ។​

​អង្ក​

(​អង់​-​កៈ​)

​នាមសព្ទ​

(​សំ​. បា​. អង្ក ឬ អង្កន​) គ្រឿង​សម្គាល់​, គ្រឿង​ចំណាំ​; ស្នាម​, ស្នាមគំនូស​; ត្រា​, ស្នាម​ត្រា​; លេខ​ទំព័រ​ឬ​អក្សរ​ប្រាប់​ទំព័រ​, អង្កា ( ឱង្កា )​។ អង្កវិទ្យា វិទ្យា​លេខ​, វិជ្ជា​នព្វន្ដ​។​

Post navigation