Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ឃិនឆាយ , ញញើត , តក្កវិជ្ជា , ផលិក , លក្ស្មី​

Views: 2

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឃិនឆាយ​

​នាមសព្ទ​

(​ចិ​.) ឈ្មោះ​បន្លែ​ចិន​មួយ​យ៉ាង សណ្ឋាន​ប្រហែល​នឹង​វ៉ាន់ស៊ុយ តែ​ស្លឹក​ធំ​ជាង​វ៉ាន់ស៊ុយ ក្លិន​ក៏​ខុសគ្នា ។​

​ញញើត​

​កិរិយាសព្ទ​

​រួញរា​, ស្ទាក់ស្ទើរ​, ក្រែង​
​ខ្ញុំ​មិន​ហ៊ាន​ទៅ​ទេ ដូចជា​ញញើត​ណាស់ ។​

​តក្កវិជ្ជា​

(​ត័ក​កៈ​—)

​នាមសព្ទ​

(​បា​. ; សំ​. ត​ក៌​វិទ្យា​) វិជ្ជា​ត្រិះរិះ គឺ​ចំណេះ​ខាង​ការពិចារណា​រិះរក​ហេតុផល​ដែល​ប្លែក​ឲ្យ​ឃើញ​ប្រាកដ​ដោយ​គំនិត​ខ្លួនឯង​, វិជ្ជា​សម្រាប់​ត្រឹះ​រិះ​រាវរក​ខាង​របៀប​បែបបទ​ក្នុងការ​និយាយស្ដី​ឬ​ក្នុង​កិច្ចការ​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​សមរម្យ​ទៅតាម​លក្ខណៈ​នៃ​ហេតុផល​,…
​មនុស្ស​គ្មាន​តក្កវិជ្ជា និយាយ​ចាប់​ចុង​ព្រយុង​ដើម ស្ដាប់​មិនបាន ។​

​ផលិក​

(​ផៈលិក ឬ ផ្លឹ​ក​)

​នាមសព្ទ​

(​បា​.) ឈ្មោះ​កែវ​ថ្ម​វិសេស​មួយ​ប្រភេទ​មាន​ព័ណ៌​ស​
​កែវ​ផលិក គឺ​កែវ​ផ្លេក ។​

​លក្ស្មី​

(​ល័ក​-​ស្មី​)

​នាមសព្ទ​

(​សំ​.; បា​. ល​ក្ខី​) សិរី​, ស្រីសួស្ដី​; លំអ​; លាភ​; សេចក្ដីសុខ​; សេចក្ដីចម្រើន​; ទ្រព្យ​, សម្បត្តិ​; បុណ្យ​, បុណ្យ​ភ័ព្វ​; លក្ខណៈ​ល្អ ។ នាម​ទេវធីតា​អ្នកបង្កើត​លាភ​និង​ស្រីសួស្ដី (​តាម​លទ្ធិព្រាហ្មណ៍​) ។ នាម​របស់​ជាយា​នៃ​វិស្ណុ ។​ល​។​
​លក្ស្មីបតី (—​ប៉​:​ដី​) ប្ដី​នៃ​នាង​លក្ស្មី (​វិស្ណុ​) ។​ល​។ ម្ចាស់​នៃ​សម្បត្តិ (​ក្សត្រ​ទ្រង់​រាជ្យ​) ។ លក្ស្មីបុស្ប (—​បុស​) ផ្កា​របស់​លក្ស្មី (​ត្បូង​ទទឹម​) ។ លក្ស្មីវ័ត គុ​. ឬ ន​. ( សំ​. — វត៑ ) ដែលមាន​ស្រីសួស្ដី​; អ្នកមាន​បុណ្យ​, មានសម្បត្តិ ។​ល​។​

Post navigation