Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ គីឡូ , ចតុព្ភាគី , តិរោកុឌ្ឌសូត្រ , នព្វ , ស្រមាមប៉ាក​

Views: 3

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​គីឡូ​

(​បារ​. Kilo) បុព្វបទ​មានន័យថា មួយ​ពាន់ (១.០០០) ។ បារាំង​ប្រើ​ជា ន​. ជា​ពាក្យ​បំ​ប្រួញរ​បស់ពាក្យ​ថា គីឡូក្រាម គឺ​បើ​គេ​និយាយថា ១​គីឡូ ឬ ២ គីឡូ បានន័យថា ទម្ងន់ ១ គីឡូក្រាម ឬ ២ គីឡូក្រាម ។ ចំណែក​ខ្មែរ​យើង​ប្រើពាក្យ គីឡូ នេះ​សំដៅយក​ទាំង​ទម្ងន់​ទាំង​ចម្ងាយ​ដូចជា អង្ករ​១​គីឡូ គឺ​អង្ករ ១ គីឡូក្រាម (១.០០០ ក្រាម​); ផ្លូវ​មាន​ចម្ងាយ ១ គីឡូ គឺ​ផ្លូវ​មាន​ចម្ងាយ ១ គីឡូម៉ែត្រ (១.០០០ ម៉ែត្រ​) ។​

​ចតុព្ភាគី​

​គុណសព្ទ​

(​បា​.; សំ​. ចតុ​ភ៌ា​គិ​ន៑​) ដែលមាន​ភាគ ៤ , មាន ៤ ចំណែក ។​

​តិរោកុឌ្ឌសូត្រ​

(​តិ​រ៉ោ​កុ​ត​-​ឌៈ​សូត​)

នាមសព្ទ​

(​បា​. —​សុ​ត្ត​) ឈ្មោះ​សូត្រ ១ ក្នុង​ព្រះ​សុត្តន្តបិដក​; ហៅថា តិរោកុឌ្ឌកណ្ឌ ក៏បាន​, ឬ​ហៅ​ដោយ​ខ្លី​តាម​ទម្លាប់​ស្រួល​មាត់ ត្រឹមតែ តិ​រោក ប៉ុណ្ណេះ​ក៏បាន​; ក្នុងប្រទេស​ខ្មែរ​យើង ប្រើ​ជា​ធម៌​សម្រាប់​សូត្រ​ដារ​ឧទ្ទិស​ចំណែក​បុណ្យ (​ម​. ព​. ដារ ផង​) ។​

​នព្វ​

(​នប់​)

​បកតិសំខ្យា​

(​បា​. នវ​) ប្រាំបួន ( ៩ ) ។ គុ​. ថ្មី (​មិនសូវ​ប្រើ​) ។ នព្វគុណ (​នប់​ពៈ​គុន​) ន​. ឬ គុ​.(​សំ​. បា​. នវ + គុណ “​គុណ​ដោយ​ចំណែក​ប្រាំបួន​” ) ឈ្មោះ​មាស​ទឹក ៩ : មាស​នព្វគុណ ។ នព្វគ្រោះ ( នប់​ពៈ​– ) ន​. ( សំ​. នវ + គ្រហ ) ឈ្មោះ​ផ្កាយ​គ្រោះ​ទាំង​ប្រាំបួន​គឺ​រាប់ ព្រះអាទិត្យ​, ព្រះ​ចន្ទ បញ្ចូល​ផង​ជា​ពីរ​, និង​ផ្កាយ អង្គារ​, ពុធ​, ព្រហស្បតិ៍​, សុក្រ​, សៅរ៍​, រាហុ៍​, កេតុ គ្រប់​ជា ៩ ។ នព្វន្ត ( នប់​-​ពន់ ) ន​. ( បា​. នវ + អន្ត > នវ​ន្ត “​វិជ្ជាលេខ​មាន ៩ ជាទីបំផុត​” ) ឈ្មោះ​វិជ្ជា​បំបែកលេខ​តាំងពី​មួយ​ដល់​ប្រាំបួន : ក្បួននព្វន្ត​, លេខនព្វន្ត​, រៀន​នព្វន្ត ។ នព្វរ័តន៍ ឬ នព្វរត្ន (​នប់​-​ពៈរ័ត​) ន​. ( បា​. នវ + រតន​; សំ​. នវ + រត្ន​) រតនៈ ៩ ប្រការ​គឺ មុក្ដា​, បទុមរាគ ( ទទឹម ), បុស្ស​រាគ ( ប៊ុត ), ពេជ្រ​, មរកត​, ពៃទូរ្យ​, ប្រពាល​, កណ្តៀង​, ផលិក ។ នព្វលោកុត្តរ (​នប់​ពៈ​លោ​កុ​ត​-​តៈ​រ៉ៈ ឬ –​កុ​ត​-​ដ​) ន​. (​សំ​. បា​. នវ — ) ធម៌​ចម្លង​សត្វ​ឲ្យ​ឆ្លង​ផុត​ចាក​លោក គឺ​មគ្គ ៤ ផល ៤ និព្វាន ១; ហៅ​ឲ្យ​ពេញ​ថា នព្វលោកុត្តរធម៌ ។ នព្វលោកុត្តរធម៌ (​នប់​ពៈ​លោ​កុ​ត​-​តៈ​រ៉ៈ​ធ័​រ​) ន​. (​ដូចគ្នា​នឹង នព្វលោកុត្តរ ដែរ​) ។ នព្វស័ក ន​. ឬ គុ​. ស័ក​ទី ៩ ក្នុង​ចំនួន ១០ ឆ្នាំ (​ម​. ព​. ស័ក ផង​)​។​ល​។​

​ស្រមាមប៉ាក​

(—​ម៉ា​ម​—)

គុណសព្ទ​

​ដែល​ប្រឡាក់​ស្រមាម​ប្រតាក​
​ពុកមាត់​ប្រឡាក់​ស្រមាមប៉ាក​, ​រោម​ប្រឡាក់​ស្រមាមប៉ាក ។​

Post navigation