Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ គោចរ , ចោទ , ជើងវត្ត , ទេវ , បន្តម​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​គោចរ​

(—​ច​)

​នាមសព្ទ​

(​សំ​. បា​.) វិស័យ​, ដំណើរ​នៃ​ឥន្ទ្រិយ គឺ រូប​, សំឡេង​, ក្លិន​, រស​, សម្ផស្ស ។ ដំណើរ​យាត្រា​ទៅរក​អាហារ​ចំណី​, ទី​ដែលមាន​អាហារ​ចំណី​, ទី​ដែល​សមណៈ​គួរ​ត្រាច់ចរ​ទៅបាន តាម​ពុទ្ធានុញ្ញាត​។ ព​. ផ្ទ​. អគោចរ ។​

​ចោទ​

(​ចោត​)

​កិរិយាសព្ទ​

(​បា​.) តឿន​, ដាស់តឿន​; សួរ​ដណ្ដឹង​; ដាក់​ចំណោទ​, ដាក់​ប្រស្នា​ឲ្យ​រក​; ប្ដឹង​, ប្ដឹង​ប្រកាន់ ។​

​ជើងវត្ត​

(—​វ័ត​)

​នាមសព្ទ​

​មនុស្ស​ចំណុះ​វត្ត ឬ​មហាជន​អ្នក​ទំនុកបម្រុង​ចំពោះ​វត្ត​នីមួយៗ​
​ឧបាសក​ជើងវត្ត​, ពួក​ញាតិ​ញោម​ជើងវត្ត ។​

​ទេវ​

(​ទេវៈ​)

​នាមសព្ទ​

(​បា​.) (​ម​. ព​. ទេព​) ។ ទេវៈ​បពិត្រ​ព្រះ​សម្មតិទេព​ក្សត្រ​ថ្លៃ​ប្រសើរ​អើយ​! រី​ប្រទេស​ដែល​បាន​សុខ​ស្បើយ​ឥតមាន​ទុក្ខភ័យ ទាំងនេះ​ក៏​ដោយសារតែ​ព្រះ​តេជះ​សម្ភារបារមី​ទសពិធរាជធម៌​នៃ​ព្រះអង្គ ! ( ព​. ទេ​. ប្រែរយ​បុរាណ ) ។ ទេវកញ្ញា ឬ ទេវកន្យា ន​. (​ម​. ព​. ទេពកញ្ញា ) ។ ទេវតា (​ទេវៈ​ដា​) ន​. (​ម​. ព​. ទេព និង ទេពតា​) ។​ទេវតាពលី (​ទេវៈតាពៈលី​) ន​. (​បា​. ទេវតា​ព​លិ ឬ —​ពលី​; សំ​. ទេវតា​ព​លិ​ន៑​) គ្រឿង​បូជា​ចំពោះ​ទេវតា ។ ទេវតាពលី​មាន​២​យ៉ាង​គឺ ១- ខាង​ពុទ្ធសាសនា​ប្រើ​ឧទ្ទិស ចំណែក​បុណ្យ​ជូន​ចំពោះ​ទេវតា​; ២- ខាង​លទ្ធិ​ខ្លះ​ក្រៅពី​ពុទ្ធសាសនា ប្រើ​បូជា​វត្ថុ​ផ្សេងៗ​មាន​ភោជនាហារ​ជាដើម ចំពោះ​ទេវតា (​ម​. ព​. ពលី ទៀតផង​)​។ ទេវទូត ន​. (​សំ​. បា​. ) បម្រើ​របស់​ទេវតា​, ទេវតា​អ្នកទទួល​ខ្លួន​បម្រើ​សម្រេច​កិច្ចការ​អ្វី ម្យ៉ាងៗ (​ម​. ព​. ទូត ផង )​។ ទេវទេព (​ទេវៈទេប​) ន​. (​សំ​. បា​. ទេវ​ទេវ​) ទេវតា​របស់​ទេវតា ឬ​ទេវតា​កន្លង​លើស​អស់​ទេវតា (​ព្រះសម្មាសម្ពុទ្ធ​; ព្រះព្រហ្ម )​។ ទេវធម៌ (​ទេវៈ​ធ័​រ​) ន​. (​សំ​.; បា​. ទេវ​ធម្ម ) ធម៌​សម្រាប់​ទេវតា ឬ​ធម៌​សម្រាប់ធ្វើ​បុគ្គល​ឲ្យ​បានជា​ទេវតា​; ទេវធម៌​មាន ២ យ៉ាង​គឺ ហិរិ សេចក្ដី​ខ្មាស​អំពើអាក្រក់​; ឱត្តប្ប​: សេចក្ដី​រាងចាល​រអា​នឹង​អំពើអាក្រក់ : មនុស្ស​មាន​ហិរិ​និង​ឱត្តប្បៈ ហៅថា​អ្នកមាន​ទេវធម៌ ។ ទេវធីតា (​ទេវៈ​ធី​ដា​) ន​. (​ម​. ព​.​ទេពធីតា​) ។ ទេវនាគរី ( ទេវៈ​នា​គៈ​រី​) ន​. (​សំ​. ទេវ “​ទេវតា​” + នាគរី “​ស្ត្រី​អ្នកក្រុង​; ស្ត្រី​អ្នក​ឈ្លាស​ខាង​ឧបាយ​ល្បួង . . .”) ឈ្មោះ​អក្សរ​មួយបែប​របស់​ពួក​ព្រាហ្មណ៍​ក្នុងប្រទេស​ឥណ្ឌា មាន​តាំងពី​យូរអង្វែង​ហើយ​ដរាប​មកដល់​សព្វថ្ងៃនេះ​, សម្រាប់​កត់ត្រា​ភាសាសំស្ក្រឹត : អក្សរ​ទេវនាគរី ។ ទេវនារី ( ទេវៈ​—) ន​. (​ម​. ព​. ទិព្វនារី ) ។ ទេវនិករ (​ទេវៈ​—) ន​. (​ម​. ព​. ទេពនិករ​) ។ ទេវនិកាយ (​ទេវៈ​—) ន​. (​ម​. ព​. ទេពនិកាយ​) ។ ទេវបញ្ជា (​ទេវៈ​ប័​ញ​ជា​) ន​. សេចក្ដី​បង្គាប់​របស់​ទេវតា : ព្រះឥន្ទ្រ​ទ្រង់មាន​ទេវបញ្ជា​ទៅនឹង​ព្រះ​វិស្សកម្ម​ទេវបុត្រ​ឲ្យ​ចុះមក​និម្មិត​អាស្រម​ថ្វាយ​ព្រះ​វេស្សន្ដរ ។ ទេវបុត្ត ( ទេវៈ​បុ​ត​) ន​. (​បា​.; សំ​. ទេវបុត្រ ) ទេវតា​ប្រុស ។ ទេវបុត្រ ( ទេវៈ​បុ​ត​) ន​. ដូចគ្នា​នឹង ទេវបុត្ត ដែរ ។ ទេវភូត ( ទេវៈ​—) ន​. (​បា​.) ពួក​ភូត (​សត្វ ) គឺ​ទេព្ដា​; ទេព្ដា​ទុកដូចជា​ពួក​ភូត ។ ទេវរាជ ( ទេវៈរាច​) ន​. (​សំ​. បា​.) សេ្ដច​នៃ​ទេវតា ឬ​ទេវតា​ជា​ស្ដេច​; ព្រះឥន្ទ្រ ។ ទេវរូប ( ទេវៈ​—) ន​. (​សំ​. បា​. ) រូប​ទេពតា ; រូប​ប្រៀប​ដោយ​រូប​ទេពតា ។ ទេវលោក ( ទេវៈ​—) ន​. (​សំ​. បា​. ) លោក​ជាទី​នៅ​នៃ​ពួក​ទេវតា​, ស្ថានសួគ៌ ។ ទេវវិមាន ( ទេវៈ​—) ន​. ដូចគ្នា​នឹង ទេពវិមាន ។ ទេវស្ថាន (​ទេវៈ​—) ន​. (​សំ​.; បា​. ទេវ​ដ្ឋា​ន​) ទី​, លំនៅ​របស់​ទេវតា ។ ប្រាសាទ​, អាស្រម​, រោង​តម្កល់​ទេវរូប​តាម​សណ្ដាប់​ពួក​ព្រាហ្មណ៍ ។ ទេវ​ឫទ្ធិ ( ទេវៈ​រឹត​) ន​. (​សំ​. ) ឫ​ទិ្ធ​របស់​ទេវតា ( ម​. ព​. ឫទ្ធិ ផង​) ។ ទេវា ដូចគ្នា​នឹង ទេពា​។​ទេវានុភាព (—​ភាប​) ន​. (​សំ​. បា​. ទេវា​នុ​ភាវ​) អានុភាព​នៃ​ទេវតា (​ម​. ព​. អានុភាព ផង​) ។ ទេវាយតនៈ ( ទេវា​យៈ​តៈ​ន៉ៈ​) ន​. (​សំ​. បា​. ) លំនៅ​ទេវតា (​ដូចគ្នា​នឹង ទេវស្ថាន ដែរ ) ។ ទេវាយុធ (—​យុ​ត​) ន​. (​សំ​.) អាវុធ​របស់​ទេវតា គឺ​ឥន្ទធនូ ។ ទេវាវិនិច្ឆ័យ ន​. (​បា​. ទេវ + វិនិច្ឆយ “​ការវិនិច្ឆ័យ​របស់​ទេវតា​”) ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ឲ្យ​ឈ្មោះ​ប្រាសាទ​ជា​ស្ថាន​សម្រាប់​ប្រជុំ​ធំ​នៅក្នុង​ព្រះបរមរាជវាំង​ចតុម្មុខ ជា​ប្រាសាទ​ដែល​តម្កល់​ស្វេ​ត្រ​ឆត្រ​ធំ​សម្រាប់​រាជ្យ : ព្រះទីន័ង​ទេវាវិនិច្ឆ័យ ឬ ប្រាសាទ​ទេវាវិនិច្ឆ័យ ។​

​បន្តម​

កិរិយាសព្ទ​

​ធ្វើ​ឲ្យ​តម​, បង្គាប់​ឲ្យ​កាន់​ត្រណម​
​បន្តមចំណី​, បន្តមស្រា ។​

Post navigation