Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ឈ្មុល , ឈ្មុស , ឈ្មុសទេស , កំពីងដូង , សំពោច​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឈ្មុល​

​កិរិយាសព្ទ​

​ត្បុល​ចូល​, រុល​រុកចូល​, ឈ្មៀត​ចូល​, ពុះពារ​ចូល​
​ទោះបី​ទី​ចង្អៀត​យ៉ាងណា ក៏​វា​ខំ​ឈ្មុល​ចូលមក​ទាល់តែ​បាន ។​

​ឈ្មុស​

នាមសព្ទ​

​សត្វ​ជើង ៤ ពួក​សំពោច មានទឹក​សុក្កៈ ឬ​ទឹកកាម ក្លិនប្រហើរ​ភាយ​សម្រាប់​លាយ​ផ្សំ​ធ្វើ​ទឹកអប់​; ឈ្មុស​មាន​ពីរ​ប្រភេទ​គឺ ឈ្មុសស្បូវ ១ ប្រភេទ ឈ្មុសប្រែង ១ ប្រភេទ​; ឈ្មុសប្រែង​នឹង​ហៅថា ឈ្មុសទេស ក៏បាន​, ឈ្មុស​នេះឯង​ដែល​គេ​យក​ទឹកកាម​ធ្វើ​ទឹកអប់ ។​

​កិរិយាសព្ទ​

​ឈូស​គាស់​ដី​ដោយ​ច្រមុះ​
​ជ្រូក​ឈ្មុស​ដី​, ជ្រូក​ឈ្មុស​រងដំឡូង ។​

​ឈ្មុសទេស​

​នាមសព្ទ​

​ឈ្មោះ​គ្រឿងក្រអូប​ម្យ៉ាង​ដែល​ធ្វើ​អំពី​ទឹក​សុក្កៈ ឬ​ទឹកកាម​ឈ្មុសទេស ។​

​កំពីងដូង​

​នាមសព្ទ​

​ឈ្មោះ​សត្វចតុប្បាទ ពួក​មាន​ដោះ រូបរាង​សន្តាន​ឆ្លក​, ឈ្មុស​, រោម​វែង​ទន់​ញឹក សម្បុរ​ប្រផេះ ។​

​សំពោច​

​នាមសព្ទ​

​សត្វចតុប្បាទ​ពួក​ឈ្មុស​, ​មាន​ក្លិន​សា​ធុំ​ប្រហើរ​; មាន ២ ប្រភេទ​គឺ សំពោចដំណើប​, ​សំពោចខ្សាយ ជា​សត្វ​រាត្រីចរ វេលា​ថ្ងៃ​ពួន​សម្ងំ នៅក្នុង​រូងឈើ ឬ​ក្នុងព្រៃ​ស៊ុមទ្រុម ។​

Post navigation