Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ខិត , មាន់រងាវ , ស្រងាក , ឡេមឡឺម , ឥសូរ​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ខិត​

​នាមសព្ទ​

​ចំនួន​សូត្រ​មួយ​ដុំ​ដែល​ដោះ​ចេញពី​អាក់​
​សូត្រ​មួយ​ខិត ។​

​កិរិយាសព្ទ​

​កកិល​ចូល​ជិត​
​ខិតចូល ។​
​គូស​ចំណាំ​
​ខិតថ្នាំងដៃ ។​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ខំ​
​ខិតខំ​ធ្វើការ គឺ​ខំប្រឹងប្រែង​ធ្វើការ​មិន​រួញ​ថយ ។​

​កិរិយាសព្ទ​

​ដាក់​កំហិត​, ខា​ខាំង​
​ទៅណា​ក៏​ទៅ​ចុះ គ្មាន​នរណា​ខិត​ខាំង​អ្វី​ទេ ( និយាយ​ដោយ​ស្រុក ) ។​

​មាន់រងាវ​

​នាមសព្ទ​

​ឈ្មោះ​ពេលយប់​ដែលមាន់​តែង​រងាវ​តាម​ចំណាំ​
​មាន់រងាវកុះ ពេលដែល​មាន់រងាវកុះ​ស្រុះគ្នា​ជិត​ភ្លឺ​; មាន់រងាវទឹកជោរ ពេលដែល​មាន់រងាវ​ដំណាល​នឹង​វេលា​ទឹកសមុទ្រ​ជោរ​មុន​អធ្រាត្រ . . . ។​

​ស្រងាក​

(—​ង៉ា​ក​)

​កិរិយាវិសេសន៍​

​ដែល​ផ្ងាក​មក​ក្រោយ​; ដែល​រួញ​រសាយចិត្ត​ងាក​ថយក្រោយ ដោយមាន​ទោមនស្ស​
​ចិត្ត​ស្រងាក ឬ ស្រងាកចិត្ត​; ដួល​ស្រងាក ។​

​គុណសព្ទ​

​ដែល​ផ្ងាក​មក​ក្រោយ​; ដែល​រួញ​រសាយចិត្ត​ងាក​ថយក្រោយ ដោយមាន​ទោមនស្ស​
​ចិត្ត​ស្រងាក ឬ ស្រងាកចិត្ត​; ដួល​ស្រងាក ។​

​ឡេមឡឺម​

​កិរិយាវិសេសន៍​

​ដែល​ឡឺម​ចុះ​ឡឺម​ឡើង​រឿយៗ​; ដែល​រណេបរណឺប​ឡឺមៗ​
​ឈរ​ឡេមឡឺម​; មនុស្ស​ឡេមឡឺម ។ ព​. ទ​. បុ​. ប្រាជ្ញ​ពុំ​ស្មើ​ប្រប បាក់​ស្លឹកត្រចៀក​ខ្លប ពុំ​ស្មើ​ឡេមឡឺម អ្នកមាន​ចំណេះ​ពុំ​ស្មើនឹង​អ្នក​ផ្គាប់ផ្គុន​អែបអប អ្នកបម្រើ​នឿយហត់​ខ្លបខ្លាច​ជានិច្ច ពុំ​ស្មើនឹង​អ្នក​មក​ធ្វើ​ឡេមឡឺមៗ​ម្ដងៗ (​ចំពោះតែ​ការ​លម្អៀង​, បើ​មិន​លម្អៀង ពុំ​ពិត​ដូច្នោះ​ទេ​) ។​

​ឥសូរ​

(​អ៊ិ​–)

​គុណសព្ទ​

(​សំ​. ក្ល​.; សំ​. ឦ​ឝ្វ​រ​; ខ្មែរ​ប្រើ វ >​ូ ; បា​. ឥស្សរ​) ដែល​ជាធំ​, ជា​ចម្បង​, ជា​កំពូល​លើ​គេ​, ជា​ម្ចាស់​លើ​គេ​
​ពង្ស​ពុទ្ធង្កូរ ឥសូរ​កំពូល លើ​អស់​អ្នកផង គោរព​មាតា ពុំ​ឲ្យ​មាន​ហ្មង ពុំដែល​កន្លង ទសពិធ​ធម៌​ថ្លៃ ។ ន​. ព្រះ​សិវៈ​; អ្នកធំ​; អ្នក​ដែលជា​ចម្បង​លើស​អស់​អ្នកផង​, ម្ចាស់​លើ​គេ​, ម្ចាស់ផែនដី (​ក្សត្រិយ៍​ទ្រង់​រាជ្យ​); ចៅហ្វាយ​ធំ​។ ព្រះ​ឥសូរ ព្រះ​សិវៈ (​ព្រះ​ឥសូរ ឬ ព្រះ​សិវៈ នេះ​ជា​ទេវតា ឬ​ជា​ព្រះ​ស័ក្តិសិទ្ធិ​វិសេស មួយអង្គ​របស់ ពួក​ព្រាហ្មណិក​) ។ ព​. កា​. ថា : ឥសូរ​នារាយណ៍​និង​ព្រះព្រហ្ម អ្នក​ជឿ​និយម​ថា ស័ក្តិសិទ្ធិ ឯ​ព្រះ​សម្ពុទ្ធ​ទ្រង់​ពិនិត្យ ឃើញថា​ការណ៍​ពិត​ផ្សេង​ទៅវិញ​។ ទ្រង់​ឃើញ​អដ្ឋង្គិក​មគ្គ ជា​ផ្លូវ​ជៀង​ជាក់​ត្រង់​រលេញ ទើប​លះ​ចោល​ផ្លូវ​អម​ខាង​ចេញ ចំណេញ​បាន​ត្រាស់​ពោធិញ្ញាណ ។​ខ្មែរ​សម័យបុរាណ​ប្រើពាក្យ ឥសូរ ឬ ឦសូរ នេះ​ជា​គោរម​ព្រះបរមនាម​នៃ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ក្នុង​រជ្ជកាល​ខ្លះ​ក៏មាន​, ដូចជា ក្ស​ត្រិ​យេ​សូរ​, បរមេ​សូរ ( ត​មក​ក្លាយជា បរ​មី​សូរ ក៏មាន ) រា​មេ​សូរ​, នរេសូរ ( < សំ​. ក្សត្រិយ​, បរម​, រាម​, នរ + ឦ​ឝ្វ​រ ) ជាដើម​; ប្រើ​ជា​ឋានន្តរ​មន្ត្រី​ក៏មាន​, ដូចជា ពិពិធ​ឦសូរ​, ឥសូរមេត្រី​, ឥសូរ​សម្បត្តិ ជាដើម ។​

Post navigation