Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ កកោក , ខម , គគ្រក់ , ឈឺ , ណិងណុង​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កកោក​

(​ក៏​កោ​ក​)

​កិរិយាវិសេសន៍​

​សូរ​និយាយ​ខ្លាំង​ឥត​ក្រែង​ដែល​ឮ​កោ​ក ៗ​
​និយាយ​កកោក ។​

ឧទានសព្ទ​

​សូរ​និយាយ​ខ្លាំង​ឥត​ក្រែង​ដែល​ឮ​កោ​ក ៗ​
​និយាយ​កកោក ។​

​ខម​

​កិរិយាសព្ទ​

​បើក​មាត់​លៀន​អណ្តាត បើកភ្នែក​សំដែង​អាការ​ឲ្យ​គេ​ខ្លាច​
​ក្មេង​ហ្នឹង​ខិល​ណាស់ វា​ហ៊ាន​ខម​ដាក់​ខ្ញុំ ។​

​នាមសព្ទ​

​ខ្មែរ​ក្នុង​បុរាណសម័យ​ព្រេងនាយ ។ ឈ្មោះ​អក្សរ​ខ្មែរ​បែប​មួយ គឺ​អក្សរ​ធំ​កាច់ជ្រុង ( ច្រើន​ប្រើ​ចារ​នឹង​ស្លឹករឹត )
​អក្សរខម ។​

​គគ្រក់​

ឧទានសព្ទ​

​គ្រក់ៗ មិន​ដាច់​សូរ ( ម​. ព​. គ្រក់ៗ ផង ) ។​

​គុណសព្ទ​

​ដែល​កខ្វក់​មិន​ស្អាត​
​មនុស្ស​គគ្រក់ ។​

ឈឺ​

​គុណសព្ទ​

​ដែលមាន​ជំងឺ ។​

​កិរិយាសព្ទ​

​ចាប់ជំងឺ​, ទទួលរង​ជំងឺ ។ ឈឺចិត្ត ក្ដៅចិត្ត​ហាក់ដូចជា​ពើត​ចាប់​ឈឺផ្សា ។​

​ណិងណុង​

​ឧទានសព្ទ​

​សូរសព្ទ​គង​ភ្លេងពិណពាទ្យ​ផ្លែ​តូចៗ ។​

Post navigation