Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ កកោស , ខន្តី , គគុះ , ឃឹ​កៗ , ងងុយ​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កកោស​

(​ក៏​—)

​កិរិយាសព្ទ​

​កោស​ដោយ​ធ្វេសប្រហែស​ឥតមាន​បំណង​នឹងធ្វើ​ឲ្យ​វត្ថុ​មួយ​និង​វត្ថុ​មួយ​របករបោច​ខូចខាត​ឡើយ ។​

​ខន្តី​

​នាមសព្ទ​

(​បា​. ខ​ន្តិ​; សំ​. ក្សា​ន្តិ​) អំណត់​អត់ឱន​, សេចក្តី​អត់ធន់​, អត់ទ្រាំ​នូវ​កំហឹង និង​សេចក្តី​ទុក្ខ​កង្វល់​ជាដើម ។​

​គគុះ​

បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ គគុល​
​គគុះគគុល ។​

​ឃឹ​កៗ​

​ឧទានសព្ទ​

​សូរ​ដោយ​រលាក់​អ្វីៗ ដែល​ធ្ងន់ ឬ សូរ​សើច​ដោយ​ទប់​មិន​ឲ្យ​លាន់ឮ​ខ្លាំង​(​ម​. ព​. គឃឹក ផង​) ។​

​ងងុយ​

​នាមសព្ទ​

​សេចក្ដី​សម្រាក កើត​ដោយ​រួយ​ស្រយង់​ស្រយុត​ទន់​ក្នុង​កាយ​នាំ​ឲ្យ​ចង់​ដេក​
​ងងុយដេក​, ថ្ងៃនេះ​ខ្ញុំ​ធ្វើការ​មិនកើត ព្រោះ​យប់មិញ​ខ្ញុំ​អត់ងងុយ ។ ជ្រប់​ងក់​ចង់​ដេក (​មិនសូវ​ប្រើ​, ច្រើន​ប្រើ​ថា ងុ​យ ឬ ងុ​យ​ដេក​, ងុ​យ​ទទួលទានដំណេក​) ។​

Post navigation