Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ កើល , ខ្ជាប់ , គុន , ចំណាញ់ , ឧទ្ទាន​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កើល​

​កិរិយាសព្ទ​

​កឿង​, កល់​ទាល់​នឹង​ដី ឬ នឹង​គល់​, នឹង​ដង្គត់​
​ទូក​កើល​នឹង​ច្រាំង​, កប៉ាល់​បើក​ទៅ​កើល​នឹង​ច្រាំង ។​
​បើជា​ពាក្យប្រៀប​ថា ទញ់​ទាល់​សំដី​
​និយាយៗ​ទៅ ស្រាប់តែ​កើល​សព្ទ​កណ្តាលចំណោម ។​

ខ្ជាប់​

​គុណសព្ទ​

​ឋិតថេរ​, មាំមួន​, ជាប់លាប់ ។ ប្រើ​ជា​កិរិយាវិសេសន៍ ក៏បាន​
“​ត្រង់ណា​ហៅ​ច្បាប់ កាន់ខ្ជាប់​កុំបី​បង់ ចំណេរ​ទៅ​លង់ ខ្លួន​បានជា​ធំ​” ។​

​គុន​

នាមសព្ទ​

​ឈ្មោះ​សិល្ប​ខាង​គ្រឿង​អាវុធ សម្រាប់​ចូលប្រឡូក​លោត​ហក់​តយុទ្ធ​ផ្ទាល់ខ្លួន​, ជា​ចំណេះ​វិសេស​ម្យ៉ាង​របស់​អ្នក​ចម្បាំង ពី​ក្នុងសម័យ​បុព្វបុរស​រាល់​ប្រទេស​
​គុនដំបង​, គុនដាវវែង​, គុនដាវខ្លី​, គុនខែល​, គុនកាំបិត​គ្រលុក​. . . ។​

ចំណាញ់​

នាមសព្ទ​

(​ព​. ថ​.) ការ​ចាញ់​
​ចំណាញ់​ល្បែងភ្នាល់​, ចំណាញ់​កល​របស់គេ នាំ​ឲ្យ​អាប់​កិត្តិយស ។ ព​. ផ្ទ​. ជម្នះ ។​

ឧទ្ទាន​

(​អ៊ុត​-​ទាន​)

​នាមសព្ទ​

(​សំ​. បា​.) ការចង​; ការ​ដោត​ក្រង​; ចំណង​; ត្រណោត​; ចង្កោម​; ចង្កោម​ឬ​កម្រង​សេចក្ដី​; បញ្ជី​មាតិកា​ឬ​បញ្ជីរឿង​
​ឧទ្ទាន​នៃ​បព្វជ្ជា​ខន្ធ​កៈ បញ្ជី​មាតិកា​នៃ​បព្វជ្ជា​ខន្ធ​កៈ (​បុរាណ​រៀបរៀង​ឧទ្ទាន តែ​ត្រង់​ទីបំផុត នៃ​សេចក្ដី ឬ​រឿង​មួយៗ​) ។​

Post navigation

Related Post