Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ កូវកែ , ជញ្ជ្រាំង , តិលក , ទន្លាប់ , គុណ​

Views: 2

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កូវកែ​

នាមសព្ទ​

​ដូង​មួយ​ប្រភេទ ដើម​តូចៗ ទាបៗ ផ្លែ​តូចៗ មានទឹក​ផ្អែម មាន​ដើមកំណើត​មកពី​ប្រទេស​ម៉ា​ល៉ា​យ៉ា គេ​យក​ពូ​ជម​កដាំ​នៅ​ស្រុក កូវកែ ដែល​ខ្មែរ​ហៅថា ស្រុក​កំពង់​ស្ពាន ខែត្រ​ព្រែក​ឫស្សី ( កម្ពុជា​ក្រោម ) លុះ​ចំណេរ​កា​លតៗ​មក​ពូជ​ដូង​នេះ ក៏​ចូល​មកដល់​ប្រទេស​កម្ពុជា អ្នកស្រុក​ហៅ ក្លាយ​ពី​ពាក្យ​ដើម​ទៅជា ដូង​កល់កែ​, អ្នកខ្លះ​ថា ដូង​គល់កែ ហៅ​ក្លា​យមក​ទៀតថា ដូងតាកែ ។​

ជញ្ជ្រាំង​

(​ជ​ញ់​-​ជ្រាំង​)

​នាមសព្ទ​

​គល់​ស្រូវ​ទុំ​ដែល​គេ​ច្រូត​ទុក​ឲ្យ​សល់​
​ជញ្ជ្រាំង​ស្រូវ​ជា​ចំណី​នៃ​គោក្របី ។​

​តិលក​

(​តិ​ល៉ៈ​កៈ ឬ តិ​ល៉​ក់​)

នាមសព្ទ​

(​សំ​. បា​.) ដើម​ល្ង​; ចំណុច​ខ្មៅៗ ដែលមាន​តាម​រាងកាយ (​អាចម៍រុយ​); ការ​ប្រោះព្រំ​, ក្បិត​ចិញ្ចើម​ដោយ​ម្សៅ​ក្រអូប​ជា​មង្គល (​ចឹ​ម​) … ។​

​គុណសព្ទ​

​ដែលជា​ឆ្នើម​, ខ្ពង់ខ្ពស់​, ប្រសើរ​, លើសលែង​
​តិលកលោកា . . . ដែលជា​ឆ្នើម​ក្នុង​លោក . . . ។​

​ទន្លាប់​

​នាមសព្ទ​

​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ទ្រយឹង ដើម​ខ្មៅ​, ផ្លែ​ទុំ​មាន​សម្បុរ​ក្រហម​, ប្រើ​ជា​ចំណី ប៉ុន្តែ​ក្នុងប្រទេស​យើង​ច្រើន​មាន​រស​ចត់ ទាំង​ផ្លែ​ក៏​តូចៗ ផង​ទៀត ។​

​គុណ​

(​គុន​)

​គុណសព្ទ​

(​សំ​. បា​.) ដំណើរ​ធ្វើ​ឲ្យ​ចម្រើន​កើនឡើង​
​គុណ ១០ ជា ២០; លេខគុណ ។​

​នាមសព្ទ​

(​សំ​. បា​.) ដំណើរ​ធ្វើ​ឲ្យ​ចម្រើន​កើនឡើង​
​គុណ ១០ ជា ២០; លេខគុណ ។​

នាមសព្ទ​

(​សំ​. បា​.) សេចក្ដីចម្រើន​; ថ្នាក់​, ជាន់​; លក្ខណៈ​; ចំណែក​; សេចក្ដី​ល្អ​; សភាព​; បែបបទ​…​។ សភាវធម៌​ដែល​ចម្រើន​ឡើង​ដោយ​លក្ខណៈ​របស់ខ្លួន គួរ​គោរព តបស្នង​នឹង​ខាន​ពុំបាន : គុណមាតា​, គុណបិតា​, គុណគ្រូ​, គុណ​លោក​អ្នកមាន​ឧបការៈ​លើ​ខ្លួន ។ ធម៌​ដែល​គួរ​នឹក គួរ​រំពឹង​ដល់​: គុណព្រះពុទ្ធ​–​ព្រះធម៌​–​ព្រះសង្ឃ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. គុណ : ដូចជា គុណកថា (—​កៈថា ) ការ​ថ្លែង​, និយាយ​, ចរចា​អំពី​គុណ : គុណកថា​នេះ​ពីរោះ​ណាស់ គួរតែ​ស្ដាប់ ។ គុណកម្ម (—​ក័​ម​) អំពើ​គឺ​គុណ​, អំពើ​ជា​គុណ​ជា​ប្រយោជន៍ ។ គុណជាត ឬ គុណជាតិ (—​ជាត​) (​ប្រើ​តាម ន​ប៉ុំ​.​ឥត្ថី​.) គុណ​គ្រប់យ៉ាង : គុណជាតិ ៣ យ៉ាង​គឺ សីល​, សមាធិ​, បញ្ញា ហៅថា ត្រៃសិក្ខា ព្រោះ​ជា​ដំណើរ​, ជា​លំ​អាន​គួរ​បុគ្គល​សិក្សា​ហាត់រៀន​បំពេញ​ឲ្យ​មាន​បរិបូណ៌ ដើម្បី​ជា​ផ្លូវ​រំងាប់​ទុក្ខ​; សីល​ជា​គុណជាត​ញ៉ាំង​កាយវាចា​ឲ្យ​បរិសុទ្ធ​, សមាធិ ជា​គុណភាព​ញ៉ាំង​ចិត្ត​ឲ្យ​ស្ងប់​, បញ្ញា ជា​គុណជាតិ​នាំ​ឲ្យ​ស្គាល់​ខុសត្រូវ​, ឲ្យ​ស្គាល់​ការណ៍​ពិត ។ គុណធម៌ (—​ធ័​រ​) ធម៌​ដែលមាន​ដំណើរ​ចម្រើន​សេចក្ដី​សុខទុក្ខ​តាម​ជាន់​តាម​ថ្នាក់ បាន​ខាង​អំពើ​ល្អ​អាក្រក់ គឺ​បុណ្យ​បាប​ដែល​បុគ្គល​ធ្វើ ។ សេចក្ដី​ល្អ​, សេចក្ដី​បរិសុទ្ធិ​, សេចក្ដី​អាណិត​, ប្រណី​. . . ។ គុណនាម (—​នាម​) នាមសព្ទ​ដែល​ប្រាប់​ដំណើរ​នាម​នាម ឲ្យ​ឃើញ​លក្ខណៈផ្សេងៗ​គ្នា ដូច​ពាក្យ​ថា ខ្មៅ​, ស​, តូច​, ធំ​, វែង​, ខ្លី​, ខ្ពស់​, ទាប​, វៀច​, ត្រង់ ជាដើម ។ គុណបទ (—​បត់​) បទ​ដែលជា​វិសេសនៈ​របស់​នាម​នាម ដូច​ពាក្យ​ថា ផ្ទះ​ខ្ពស់​, ផ្ទះ​ទាប​, ផ្ទះ​ចាស់​, ផ្ទះ​ថ្មី​, ជាដើម​; ខ្ពស់​, ទាប​, ចាស់​, ថ្មី ជា​គុណបទ​របស់ ផ្ទះ ។ គុណភាព (—​ភាប​) ភាព​នៃ​គុណ​, ដំណើរ​ដែលមាន​គុណ​; របស់​ដែលមាន​អានុភាព​ស័ក្តិសិទ្ធិ : ឱសថ​នេះ​មាន​គុណភាព​វិសេស​ណាស់ ។ គុណវិបត្តិ (—​វិ​បាត់​) វិបត្តិ​នៃ​គុណ​, ការ​ប្រាសចាក​គុណ​, ការខ្វះ​សេចក្ដី​ល្អ​, ការ​គ្មាន​ផលប្រយោជន៍ : មនុស្ស​ម្នាក់ៗ​តែងមាន​គុណសម្បត្តិ​ខ្លះ​, គុណវិបត្តិ​ខ្លះ ។ គុណវិសេស (—​វិសេសៈ ឬ —​វិ​សែ​ស​) ដំណើរ​ប្លែក​របស់​គុណ គឺ​ដំណើរ​ប្រព្រឹត្ត​ល្អ​ដោយ​កាយវាចា​ចិត្ត​ឥត​សៅហ្មង​។ សេចក្ដី​ល្អ​ផ្សេងៗ ។ ឈាន​សមាបត្តិ​ដែលជា​ធម៌​មានដំណើរ​ប្លែក​គួរ​ឲ្យ​ស្ងើច : អួត​គុណវិសេស​ដែល​ពុំមាន​ក្នុង​ខ្លួន ។ គុណវុឌ្ឍិ (—​វុ​ត​-​ឍិ​) សេចក្ដីចម្រើន​ដោយ​គុណ​, ដំណើរ​ចម្រើន​ដោយ​សេចក្ដី​ល្អ​, ដោយ​សេចក្ដី​រុងរឿង​, ដោយ​សេចក្ដី​បរិសុទ្ធិ ។ គុណសព្ទ (—​ស័​ប​) សំដី​ដែល​ប្រាប់​ដំណើរ​នាម​នាម​ឲ្យ​ឃើញ​លក្ខណៈផ្សេងៗ​គ្នា (​ម​. ព​. គុណនាម ផង ) ។ គុណសម្បត្តិ (—​ស័​ម​-​ប័ត​) សេចក្ដី​ដល់​ព្រម​ដោយ​គុណ គឺ ការ​បរិបូណ៌ ដោយ​សេចក្ដី​ល្អ​, សេចក្ដី​បរិសុទ្ធិ​; មនុស្ស​នេះ មានគុណ​សម្បត្តិ​គួរ​ឲ្យ​សរសើរ ។ គុណសម្បទា (—​ស័​ម​-​ប៉ៈ​ទា​) ដូចគ្នា​នឹង គុណសម្បត្តិ ដែរ ។ គុណាករ (—​កៈ​រ៉ៈ ឬ —​ក​) ( គុណ + អាករ ) អណ្ដូង​, កំណប់ នៃ​សេចក្ដី​ល្អ​, នៃ​សេចក្ដី​បរិសុទ្ធិ​; ប្រជុំ​នៃ​សេចក្ដី​ល្អ​, សេចក្ដី​បរិសុទ្ធិ​គ្រប់យ៉ាង​; បុគ្គល​អ្នក​បរិបូណ៌​ដោយ​សេចក្ដី​បរិសុទ្ធិ ។ គុណានិសង្ស (—​និ​សង់​) (​គុណ + អា​និ​សំស​) ដំណើរ​បង្ហូរ​ផល​ផ្ដល់​ឲ្យ​បានសម្រេច​ប្រយោជន៍​ដោយសារ​គុណ​, ផល​នៃ​សេចក្ដី​ល្អ​, ផល​ដែល​ឲ្យ​តាម​ដំណើរ​សេចក្ដី​បរិសុទ្ធិ ។ គុណានុភាព (—​ភាប​) (​គុណ + អា​នុ​ភាវ​) អានុភាព​នៃ​គុណ គឺ​អំណាច​, តេជះ​, ឫទ្ធិ​នៃ​សេចក្ដី​ល្អ​, សេចក្ដី​បរិសុទ្ធិ ។ គុណូបការៈ ឬ គុណោបការៈ (​គុណ + ឧបការ​) សេចក្ដី​ទំនុកបម្រុង​, អនុគ្រោះ​ដោយ​គុណ គឺ​សេចក្ដី​ទំនុកបម្រុង​ឲ្យ​ល្អ​, ឲ្យ​ដុះដាល​ចម្រើន​; ហៅថា ឧបការគុណ វិញ​ក៏បាន ។​ល​។​

Post navigation