Views: 1
ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ងងុះ
កិរិយាវិសេសន៍
ដែលធ្វើការមមឹះហើយនិយាយគ្នារហឹមៗ មិនសូវដាច់សូរ
ធ្វើការងងុះទាល់ល្ងាច ។
ដង
កិរិយាសព្ទ
ចូកកោយយកអ្វីៗ ពីក្នុងទឹក; ឬកោយយកទឹក
ដងត្រី, ដងទឹក ជាដើម ។
នាមសព្ទ
ដៃតំណគ្រឿងប្រដាប់អ្វីៗ សម្រាប់ចាប់កាន់មាន ដង កាំបិត, ដងចប ជាដើម ។ បង្គោល, សសរវែងដែលដាំបញ្ឈរសម្រាប់ចងបង្ហូតទង់, គោម ជាដើម ។
នាមសព្ទ
គ្រា, កាល
មួយដង (ក្លាយមកជាម្ដង); ពីរដង ។
ដងណោះ (ដងនោះ) គឺគ្រានោះ, កាលនោះ (ម. ព. នោះ ផង) ។
ថប់
កិរិយាសព្ទ
ទាល់ដង្ហើម, ខ្ទប់ផ្លូវដង្ហើម
ទ្រាំនៅក្នុងអណ្ដូងជ្រៅនោះពុំបានទេ ព្រោះថប់ដង្ហើមណាស់ ។
នឹកក្រែង, នឹកបារម្ភ
ថប់តែមិនបាន; ខ្ញុំថប់ណាស់ ក្រែងកែមិនកើត ។
ប្រអួល
នាមសព្ទ
ឈ្មោះចំណីស្ងួតល្អិតផង់ដូចកន្ទក់, ធ្វើពីអង្ករលីងឲ្យគ្រាន់តែឆ្អិនឬអំពីពោតលីង ។ នំប្រអួល នំដែលគេលាយប្រអួលនឹងស្ករឲ្យល្មមតែស្អិតជាប់សាច់គ្នា ហើយបោះនឹងពុម្ពឲ្យជាដុំឬជាបន្ទះ ។ ព. ទ. បុ. ទាល់ដូចគេអកប្រអួលហួច និយាយអំពីដំណើរទើសទាល់ដោយយោគយល់ ឬដោយខ្លាចមិនហ៊ានហើបមាត់និយាយ ឬអំពីដំណើរទាល់ពាក្យទាល់សេចក្ដី នៅគាំងស្ដីមិនចេញ ហាក់ដូចគេអកប្រអួលនៅពេញក្នុងមាត់ ខំប្រឹងហួចៗមិនឮដូច្នោះឯង ។
អូស្យានី
នាមសព្ទ
(បារ. Océanie) ឈ្មោះប្រជុំកោះច្រើនដែលរួមចូលជាមហាទ្វីបមួយចំណែក (រាប់ចូលក្នុងចំនួន មហាទ្វីបទាំង៥) ក្នុងមនុស្សលោក នៅក្នុងមហាសមុទ្រជាខាងកើតទ្វីបអាស៊ី ជាខាងលិចទ្វីបអាម៉េរិគ
មហាទ្វីបអូស្យានី បែងជាភាគធំមាន៣ ប៉ែកគឺ ម៉ាឡេហ្ស៊ី (Malaisie) ជាភាគ ១, ម៉េឡាណេហ្ស៊ី (Mélanésie) ជាភាគ ១, ប៉ូលីណេហ្ស៊ី (Polynésie) ជាភាគ១ ។
ជាតិមនុស្សអ្នកមានពូជកំណើតនៅក្នុងមហាទ្វីបអូស្យានីនោះ, បុរសហៅ អូស្យានីយ័ង (បារ. Océanien), ស្ត្រីហៅ អូស្យានីយែន (បារ. Océanienne) ។
Post navigation