Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ អធុនាគត , អធុនាគតា , អធុនិក , អធុនិកា , ធុរនិក្ខេប​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​អធុនាគត​

(​អៈ​ធុ​នាគ​ត់​)

​គុណសព្ទ​

(​សំ​. បា​. < អ​ធុ​នា “​ឥឡូវនេះ​; អម្បាញ់មិញ​, ភ្លាមៗ​នេះ​” + អាគ​ត “​ដែល​មក​, ដែល​ដល់​មក​” ) ដែល​ទើប​មកដល់​, អ្នក​ដែល​ទើប​មកដល់​ភ្លាមៗ​, អ្វីៗ​ដែល​ទើប​ដល់​មក​
​មនុស្ស​អធុនាគត​, របស់​អធុនាគត ( បើ​ស្ត្រី ឬ ឥត្ថី​. ជា អធុនាគតា ) ។​

​នាមសព្ទ​

​អធុនាគតា​

(​អៈ​ធុ​នា​គៈ​តា​)

​មើល​ក្នុង​ពាក្យ អធុនាគត : នាង​ទាំងនេះ​ជា​អធុនាគតា ។​

​អធុនិក​

(​អៈ​—)

​គុណសព្ទ​

( បា​. ) ដែល​កើត​ឬ​មាន​ក្នុងសម័យ​ឥឡូវ​; មនុស្ស​ក្នុង​ជាន់​ឥឡូវ​; អ្វីៗ​ដែលមាន​ក្នុងសម័យ​បច្ចុប្បន្ន​
​មនុស្ស​អធុនិក​, របស់​អធុនិក ( បើ​ស្ត្រី ឬ​ឥត្ថី​. ជា អធុនិកា ) : កញ្ញា​អធុនិកា ។​

​នាមសព្ទ​

( បា​. ) ដែល​កើត​ឬ​មាន​ក្នុងសម័យ​ឥឡូវ​; មនុស្ស​ក្នុង​ជាន់​ឥឡូវ​; អ្វីៗ​ដែលមាន​ក្នុងសម័យ​បច្ចុប្បន្ន​
​មនុស្ស​អធុនិក​, របស់​អធុនិក ( បើ​ស្ត្រី ឬ​ឥត្ថី​. ជា អធុនិកា ) : កញ្ញា​អធុនិកា ។​

អធុនិកា​

( មើល​ក្នុង​ពាក្យ អធុនិក ) ។​

​ធុរនិក្ខេប​

(​ធុរៈ​-​និក​-​ខេ​បៈ ឬ​—​ខេ​ប​)

នាមសព្ទ​

( បា​. ; សំ​. ធុ​រ​និ​ក្សេ​ប ) ការដាក់​ធុរៈ​, ការលែង​រវល់ ។​

Post navigation