Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ សាច់ , សុរិយ , សែងព្រះអាទិត្យ , ស្មៅ , ស្មៅស្រូបពិសពស់​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​សាច់​

​នាមសព្ទ​

​អាកា​រៈ​មួយ​ប្រភេទ​ជា​បឋវីធាតុ​នា​រាងកាយ​មនុស្ស​និង​**​សត្វ ត្រង់​សព៌ាង្គ​បន្ទាប់ពី​ស្បែក​ទៅ​ស្រោប​ឆ្អឹង ទីទៃ​ពី​សរសៃ​
**​ពាក្យ “​និង​” ត្រូវបាន​កែតម្រូវ​ពី​ពាក្យ​ដើម “​នឹង​” ដោយហេតុថា​ពាក្យ “​នឹង​” ពុំមែន​ប្រើ​សម្រាប់​ភ្ជាប់ពាក្យ ២ នោះទេ​។​
​សាច់មនុស្ស​, សាច់សត្វ ។​
​តួ​ផ្លែឈើ​ក្នុង​សំបក​ក្រៅពី​គ្រាប់​, ក្រៅពី​លលា​ដ៏​
​សាច់​ផ្លែ​មៀន​, សាច់ដូង ។​
​តួ​ដើមឈើ​ខាងក្នុង​សំបក​
​ឈើ​សាច់​រឹង ។​
​បឋវីធាតុ​ដែលជា​រូប​របស់​ឬ​វត្ថុ​ផ្សេងៗ​
​សំពត់​សាច់​ម៉ដ្ឋ​, សាច់ប្រាក់​សុទ្ធ​, សាច់ដែក​, សាច់ស្ករ ។​
​សាច់ក្រក ( ស​. សៃ​ក្ច្រ​ក អ​. ថ​. សៃ​ក្រក ) សាច់​ដែល​ចិញ្ច្រាំ​ញាត់​ក្នុង​ពោះវៀន​ហើយ​ហាលថ្ងៃ ( ច្រើនតែ​សាច់ជ្រូក​និង​ពោះវៀន​ជ្រូក ) ។ សាច់ឈាម សាច់​និង​ឈាម​; សាច់ញាតិ ។ សាច់ញាតិ ឬ​ញាតិ​សាច់ អ្នក​ដែល​ជាប់​ជា​ញាតិ​នឹង​គ្នា​, ក្រសែ​ញាតិ ។ សាច់ដុំកំភួន ញាតិ​ជិត ។ សាច់ថ្លៃ បងថ្លៃ​ឬ​ប្អូនថ្លៃ ។ សាច់ធម៌ អត្ថន័យ​របស់​ធម៌​, រូប​សេចក្ដី​ធម៌ ។ សាច់បញ្ញើ ឬ សាច់ផ្ញើសាំ កូនសុំ​ឬ​កូនចិញ្ចឹម​; កូនសិស្ស​; អ្នកដទៃ​ដែល​រាប់អាន​ទុក​ស្មើ​ញាតិ​ជិត ។ សាច់សន្ដាន ញាតិសន្ដាន ។ សាច់សាលោហិត បងប្អូន ។ ល ។ ព​. ទ​. បុ​. សាច់​មិនបាន​ស៊ី យក​ឆ្អឹង​ព្យួរ​-​ក អត់បើអត់ នាំ​ឲ្យ​មាន​រវល់​ឥតប្រយោជន៍ ឬ​ប្រយោជន៍​បាន​ទៅ​គេ ខ្លួន​បានតែ​ខាង​ទទួល​ទុក្ខទោស ។ (​ព​. កា​.)
​ខំប្រឹង​វក់វី សាច់​ពុំបាន​ស៊ី យក​ឆ្អឹង​ព្យួរ​-​ក ចាស់ទុំ​ប្រាប់ថា បែប​នុះ​ពុំ​ល្អ នាំ​ឲ្យ​ខ្លួន​ក្រ រង​ទុក្ខ​ផង​ទៀត ។​

សុរិយ​

(—​រ៉ិ​យ៉ៈ​)

​នាមសព្ទ​

( បា​.; សំ​. សូ​យ៌ ) ព្រះអាទិត្យ ។ សុរិយករ​, —​ការ ឬ —​រង្សី រស្មី​ព្រះអាទិត្យ ។ សុរិយកាល ពេល​ថ្ងៃត្រង់ ។ សុរិយគតិ ( —​គៈតិ ) ដំណើរ​ព្រះអាទិត្យ​
​ខែ​សុរិយគ​គិ ( ព​. ផ្ទ​. ចន្ទគតិ ។ ម​. ព​. រាសី ផង ) ។​
​សុរិយគោត្ត ឬ សុរិយពន្ធុ គោត្រ​ឬ​ផៅ​ពង្ស​ព្រះអាទិត្យ​, អាទិច្ចពន្ធុ​, គោតមគោត្ត ( វង្ស​របស់​ព្រះ​សក្យមុនី​គោតម ) ។ សុរិយចរ ឬ —​យាត្រា ដំណើរ​ព្រះអាទិត្យ ( សុរិយគតិ ) ។ សុរិយតាប កម្ដៅថ្ងៃ ។ សុរិយតេជះ អំណាច​ព្រះអាទិត្យ ។ សុរិយទេវបុត្ត ទេវបុត្ត​ឈ្មោះ​សុរិយ ( ព្រះអាទិត្យ ) ។ សុរិយពង្ស ដូចគ្នា​នឹង សុរិយវង្ស ។ សុរិយមណ្ឌល ( —​មន់​-​ឌ​ល់ ) មណ្ឌលព្រះអាទិត្យ​, ដួងព្រះអាទិត្យ ។ សុរិយមាលា កម្រង​ឬ​ខ្សែ​រស្មី​ព្រះអាទិត្យ ។ សុរិយវង្ស ពង្ស​ព្រះអាទិត្យ ( សុរិយគោត្ត​, សុរិយពន្ធុ​, អាទិច្ចពន្ធុ​, គោតមគោត្ត ); វង្ស​របស់​ព្រះរាម ( ក្នុង​រឿង​រាមកេរ្ដិ៍ ) ។ សុរិយសន្ដាប ( សុ​រ៉ិ​យ៉ៈ​សន់​-​ដាប ) កម្ដៅថ្ងៃ​ដែល​ក្ដៅ​ខ្លាំង ។ សុរិយានុភាព ( បា​. < សុរិយ + អា​នុ​ភាវ ) អានុភាព​នៃ​ព្រះអាទិត្យ ។ សុរិយាភា ឬ សុរិយាលោក ( បា​. < សុរិយ + អាកា ឬ អា​លោក “​ពន្លឺ​” ) ពន្លឺព្រះអាទិត្យ ។ សុរិយោទ័យ ( បា​. សុរិយ + ឧទយ “​ការ​រះ​ឡើង​” ) ថ្ងៃ​រះ (​អរុណោទ័យ​) ។ ល ។​

សែងព្រះអាទិត្យ​

​នាមសព្ទ​

( ស​. ល​. សង “​ពន្លឺ​” ) ឈ្មោះ​ប្រទាល​មួយ​ប្រភេទ សន្ដាន​ត្រាវ ប៉ុន្តែ​ធាង​និង​ស្លឹក​តូច​ជាង​ត្រាវ​, ស្លឹក​មាន​សម្បុរ​ក្រហម​ត្រង់​ផ្ទៃ​កណ្ដាល ( អ្នកខ្លះ​ហៅ ប្រទាល​វង់ព្រះអាទិត្យ​; ម​. ព​. នេះ​ផង ) ។​

ស្មៅ​

​នាមសព្ទ​

​ពូជ​ពួក​មួយ​ដែល​ដុះ​ឯង​លើ​ផែនដី​ឬ​ក្នុង​ទឹក ស្លឹក​សណ្ឋាន​ជា​ចម្រៀក​តូចៗ ( ហៅ​រួម​ថា តិណជាតិ ទីទៃ​ពី​រុក្ខជាតិ​, ​លតាជាតិ​, ​ធញ្ញជាតិ . . . ) មាន​ច្រើនយ៉ាង​ជា​អនេក​
​ស្មៅទឹក​, ​ស្មៅគោក ។​
​ព​. ប្រ​. ​ស្មៅកិលេស ឬ ស្មៅតណ្ហា កិលេស​ឬ​តណ្ហា​ដែល​ទ្រុប​ទ្រុល​ក្នុង​សន្ដាន​បុថុជ្ជន ដូចជា​ស្មៅ​ដុះ​ចាក់ឫស​ស្មូញស្មាញ​ក្នុង​ដី​។ ស្មៅព្រៅ ស្មៅ​ដែល​ដុះ​ទ្រុប​ទ្រុល​តាំងពី​នៅ​ខ្ចី​ដល់​ចាស់​ចេញ​ផ្កា​ផ្លែ​ឥត​ដែលមាន​សត្វ​តិ​ណ​ភ័​ក្ស​ណា​ស៊ី​; ឬ​ស្មៅ​ស​ម្ចា​យ ។ ល ។​

​ស្មៅស្រូបពិសពស់​

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ​ស្លឹក​ស្រួចៗ​, ​មាន​ដើម​ទន់​ល្មម​, ​សន្ដាន​ស្មៅ​ក្បាល​កណ្ដៀរ ប៉ុន្តែ​ត្រួយ​សម្បុរ​ក្រហម​ប្រឿងៗ កាច់​ឬ​កាត់​ដាំ​រស់​, ​គេ​ច្រើន​ដាំ​ធ្វើ​ចំណារ​សួន​ឬ​ដាំ​គាប​ធ្វើ​របង​ជា​ចំណារ​ទាបៗ គេ​កាត់​តម្រឹម​ឲ្យ​មាន​កម្រាស់​សមរម្យ​; តាម​ពាក្យបរម្បរា​ថា​ជា​ស្មៅស្រូបពិសពស់​ពី​ខ្លួន​មនុស្ស​ដែល​ពស់​ចឹក​ឲ្យ​ជា​រស់រានមានជីវិត​បា​ន​(​សៀម​ហៅ​ស្មៅ​នេះ​ថា លូក​ខេ​យ​តា​យ​​ម់ យាយ​ជ័ក​ប៉ក អ​. ​ថ​. ​លូក​ខឺ​យ​តា​យ​ម៉ែ​យ៉ា​យ​ឆ័ក​ប៉ុក “​កូនប្រសា​ប្រុស​ស្លាប់​ម្ដាយក្មេក​ទាញ​គ្រប​”; មានរឿង​តំណាល​ព្រេងនាយ​វែង​…) ។​

Post navigation