Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ដេញ , តើ​តៗ , ទស្សន , នាង , បង្អត់​

Views: 3

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដេញ​

កិរិយាសព្ទ​

​បង្អើល​ឲ្យ​ដើរចេញ​, បង្ខំ​ឲ្យ​ដើរ​, កម្ចាត់​ឲ្យ​ឃ្លាត​ចេញ​
​ដេញចាប​, ដេញគោ​, ដេញ​គូលី​ឲ្យ​លែង​ធ្វើការ ។​
​ដេញពុត សង្កេត​រកពុត​, ពិនិត្យ​រក​ឲ្យ​ឃើញ​ពុត ។​
​ដេញមុខការ តថ្លៃ​, ដេញថ្លៃ ដណ្ដើមយក​មុខការ (​ហៅ​ត្រឹមតែ ដេញ ក៏បាន​) ។​ល​។​
​រត់តាម​ដើម្បី​ចាប់​, ឬ​នឹង​ប្រហារ​
​ដេញចោរ​, ដេញទន្សាយ ។​
​ជម្រះ​មន្ទិល​សម្រាំង​យក​សាច់​ល្អ​បរិសុទ្ធ​
​ដេញមាស ។​
​កេះ​, ត្រេះ​, ផ្ទាត់​ខ្សែ​តន្ត្រី​
​ដេញចាប៉ី ។​
​ដេញជើង ពិនិត្យ​, សង្កេត​សង្កិន​, ឈ្លេចសួរ​ឲ្យ​ទាល់​ជើង​, ឲ្យ​ឃើញ​ពិត ។​
​ដេញដោល សាកសួរ​ជជីក​ឲ្យ​ច្បាស់ការ​, សួរ​សង្កិន​បង្ខំ​ឲ្យ​ឆ្លើយ​ដោះស្រាយ ។​
​ដេញថ្លៃ ត​ដំឡើងថ្លៃ​ប្រជែង​គ្នា​ដើម្បី​ឲ្យ​បានមក​ខ្លួន ។​
​ដេញធ្នាក់ ចូលមក​តយុទ្ធ​នឹង​ធ្នាក់ (​បក្សី​) ។​
​ដេញប្រយោគ ប្រឡង​ចំណេះវិជ្ជា​, ពិនិត្យ​ចំណេះវិជ្ជា តាម​ប្រយោគ​មុខការ មានកំណត់​។​

​តើ​តៗ​

កិរិយាវិសេសន៍​

​ជ្រុល​លឿន​ចុងជើង​ចំតើត​ដោយ​រអិល ដោយ​ភ្លាត់ចំណាប់​ស្ទើរនឹង​ដួល​
​ដើរ​តើ​តៗ​, គាត់​រអិល​ជ្រុល​តើ​តៗ ។​

​ទស្សន​

(​ទ័ស សៈ ន៉ៈ​)

​នាមសព្ទ​

(​បា​. ទស្សន​; សំ​. ទ​ស៌​ន​) ការ​ឃើញ​, ដំណើរ​យល់ឃើញ​; បញ្ញា​សាមញ្ញ​; លទ្ធិ​; ភ្នែក​; អាទិ​មគ្គ គឺ​សោ​តាប​ត្តិ​មគ្គ ។ ទស្សនកិច្ច (—​កិ​ច ) ន​. (​បា​.; សំ​. ទ​ស៌​ន + ក្ឫ​ត្យ ) ចក្ខុ​ដែលមាន​ការ​ឃើញ​ជា​កិច្ច ឬ​ជា​មុខការ ។ ទស្សនវិជ្ជា ន​. (​បា​.) វិជ្ជា​ដែល​កើតឡើង​ដោយ​ទស្សនៈ​; វិទ្យាសាស្ត្រ​ចែង​អំពី​គោលការណ៍​សំខាន់ៗ និង​បុព្វហេតុ​ផ្សេងៗ ឬ​អំពី​ជីវិត​នៃ​មនុស្ស​និង​សត្វ​
​ទស្សនវិជ្ជា ជា​គុណជាតិ​វិសេស​មួយចំណែក ។​
​ទស្សនវិទូ ន​. (​បា​.) អ្នកប្រាជ្ញ​ខាង​ទស្សនវិជ្ជា​
​ព្រះពុទ្ធ ជា​ទស្សនវិទូ​ឯក​ក្នុង​លោក ។​
​ទស្សនវិស័យ (—​វិសៃ ) ន​. (​បា​. ទស្សន​វិសយ​) ប្រទេស​ឬ​ទី​ឱកាស​ដែល​មើលឃើញ​
​គឺ​ចម្ងាយ​ដែល​ភ្នែក​ល្មម​មើលឃើញ​បាន (​ចម្ងាយ​មួយ​ក្រឡេក ឬមួយ​កន្ទុយភ្នែក​) ។ ទស្សនាការ (​ទ័ស​-​សៈ ន៉ា​កា​) ន​. (​បា​.; សំ​. ទ​ស៌​ន + អាការ ) អាការ​នៃ​ការ​ឃើញ​, លក្ខណៈ​នៃ​ការ​ឃើញ ។ ខ្មែរ​យើង​ប្រើ​ជា (​រ​. ស​.) កិ​. ក៏មាន​
​ទ្រង់​ទស្សនាការ គឺ​ទ្រង់​ទតព្រះនេត្រ​, ទ្រង់​ទត​ឃើញ ។​
​ដំណើរ​ត្រួត​មើល​កិច្ចការ​ផ្សេងៗ តាម​កម្មវិធី​ដែល​បានកំណត់​ទុក​
​លោក​អភិបាលខេត្ត ធ្វើ​ទស្សនាការ​ក្នុងស្រុក​-​ក្នុង​សង្កាត់ ។​
​ប្រើ​ជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏មាន ។ ទស្សនាវដ្ដី (​ទ័ស​-​សៈ​ន៉ា​វ៉ា​ត់​-​ដី​) ន​. (​បា​.) ចំណងជើង​នៃ​ប្រជុំ​អត្ថបទ​ផ្សេងៗ​ដែល​ផ្សាយ​ចេញ​តាម​កំណត់ពេល​, សៀវភៅ​ដែល​គេ​ចុះ​អត្ថបទ​ច្រើន​ផ្នែក ផ្សាយ​ចេញ​ប្រចាំ​សប្ដាហ៍ ឬ ប្រចាំខែ​
​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​, ជាវ​ទស្សនាវដ្ដី​, អាន​ទស្សនាវដ្ដី ។​
​ទស្សនីយភាព (​ទ័ស​-​សៈ​ន៉ី​យ៉ៈ​—) ន​. (​បា​. ទស្សនី​យ​ភាវ​) ភាព​ដែល​គួរ​មើល​គួរ​ឃើញ​; អ្វីៗ​ដែល​គួរ​ឲ្យ​ចង់​មើល​ចង់ឃើញ​
​ទស្សនីយភាព​នៃ​ជើងភ្នំ​, ទស្សនីយភាព​នៃ​វាលស្រែ ។​
​ទស្សនូបចារ (​ទ័ស​-​សៈ​ន៉ូ​ប៉ៈ​ចារ ) ន​. (​បា​. ទស្សន + ឧបចារ > ទស្ស​នុប​ចារ ឬ ទស្សនូបចារ ឬក៏ ទស្ស​នោប​ចារ ) ទីជិត​ល្មម​មើលឃើញ​ច្បាស់ (​ម​. ព​. ទស្សនវិស័យ ទៀតផង​) ។​

នាង​

​នាមសព្ទ​

​ដង្កូវ​សូត្រ គឺ​ដង្កូវ​ដែល​កើត​អំពី​ពង​មេអំបៅ​ជា​ដង្កូវ​បញ្ចេញ​សូត្រ​ព័ទ្ធ​សំបុក​បាំង​ខ្លួន​បាត់​, សំបុក​នោះឯង​ហៅថា សំបុកនាង ដែល​គេ​សម្រេច​ឲ្យ​កើត​បាន​មកជា​សរសៃសូត្រ​
​ដង្កូវនាង​, ចិញ្ចឹម​នាង​, ឲ្យ​ចំណី​នាង ។​

​នាមសព្ទ​

​ឈ្មោះ​កូន​ចត្រង្គ​មួយ​ប្រភេទ ( មាន​ពីរ ) សម្រាប់​ដាក់​តម្រៀប​ក្បែរ​ខុន​ទាំងពីរ​ខាង (​ទុកជា​ព្រះ​អគ្គមហេសី​) ។ ម​. ព​. ចត្រង្គ​ទៀតផង ។​

​បុស​សព្វនាម​

​ពាក្យ​សម្រាប់​និយាយ​ទៅរក​មនុស្ស​ស្រី​ឬ​ប្រុស ដែលមាន​ចំណាស់​ថយ​ជាង​ខ្លួន​ច្រើន ដោយ​ដំណើរ​លំអុតលំឱន​
​សុខ​សប្បាយ​ទេ​នាង ? ; ទៅណា​នាង ?
​សម្រាប់​ហៅ​កូនប្រុស​បង្កើត​, កូនស្រី​បង្កើត ដោយ​លំអុត​
​អានាង​, អានាង​កូន​ខ្ញុំ​; មេ​នាង​, មេ​នាង​កូន​ខ្ញុំ ។​
​សម្រាប់​ហៅ​មនុស្ស​ស្រី ដែលមាន​អាយុ​តិចក្តី ច្រើនក្តី​, សូម្បី​មានយស​ស័ក្តិ​ខ្ពស់​ក្តី​, ជា​ពាក្យ​តំណាល​ក្នុង​រឿងរ៉ាវ​ណាមួយ​
​ព្រះ​នាង​ពិម្ពា​យសោធរា​; នាងទេវី​; នាងសាមាវតី​; នាងវិសាខា ។​ល​។​

​បង្អត់​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​អត់ គឺ​ខារខាំង​មិន​ឲ្យ​បរិភោគ​ចំណីអាហារ​ជាដើម​
​បង្អត់បាយ​, បង្អត់ទឹក ។​

Post navigation