Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ត្លុម , ទ័ល , បត្តិទានមយៈ , ផ្ទេរ , ពេទ្យវិទ្យា​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ត្លុម​

​នាមសព្ទ​

​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ​ជើងវែង សម្បុរ​ដូច​ខ្វែកត្រោក មាន​វារិជជាតិ​ជា​ចំណី ។​

​ទ័ល​

​កិរិយាសព្ទ​

(​សំ​. បា​. ទល កិ​. ” កាត់​; ពុះ​; ចោះ​; ចាក់​; ចែក​; ទើស​; ទាក់​; ក្រីក្រ . . . ” ; ន​. “​ស្លឹកឈើ​; ចំណែក​” ) ទើស​ផ្លូវ​, ទើស​ដំណើរ​
​ទ័លផ្លូវ​, ទ័លគំនិត​, ទ័លទ្រព្យ ។​

​គុណសព្ទ​

​ដែល​ក្រីក្រ​ទ្រព្យ​, ខ្សត់​ទ្រព្យ​
​មនុស្ស​ទ័ល អ្នក​ទ័ល (​ច្រើន​សរសេរ​ក្លាយជា ទាល់ ដូច្នេះ​យូរហើយ​ចំពោះ​ការ​ក្រីក្រ គួរ​សរសេរ ទ័ល​វិញ )​។​
​ទ័លប៉ុច កិ​. ទ័ល​ត្រឹម​ដូច​គេ​ចាប់​ច្បុច ឬ​ទ័ល​កើល​ទើស​មិនមាន​ផ្លូវ​ទៅទៀត ។​

​បត្តិទានមយៈ​

(​ប៉័ត​-​តិ​-​ទានៈ​មៈ​–)

​នាមសព្ទ​

(​បា​.) បុណ្យ​កើតមាន​ដោយសារ​ការ​ឲ្យ​ចំណែក​បុណ្យ ដែល​ខ្លួន​បានធ្វើ​ហើយ ដល់​អ្នកដទៃ ( ឈ្មោះ​បុញ្ញកិរិយាវត្ថុ​ទី ៨ ក្នុង​ពួក​បុញ្ញកិរិយាវត្ថុ​ទាំង ១០ ) ។ ម​. ព​. ​បុញ្ញកិរិយាវត្ថុ ផង ។​

​ផ្ទេរ​

​កិរិយាសព្ទ​

​ផ្លាស់​ចំណុះ​, ផ្លាស់​បន្ទុក ពីមួយ​ដាក់​ទៅលើ​មួយ ដើម្បី​ឲ្យ​មួយ​នៅ​ទំនេរ​
​ផ្ទេរអង្ករ​, ផ្ទេរស្រូវ​, ផ្ទេរសម្ល ( ម​. ព​. ផ្ទុក ផង ) ។​

ពេទ្យវិទ្យា​

(​ពែទ្យៈ​វិត​-​ទ្យា ឬ –​វិច​-​ជា​)

(​សំ​. វៃ​ទ្យ + វិទ្យា​; បា​. វេជ្ជ + វិជ្ជា​) វិជ្ជាពេទ្យ គឺ​ចំណេះ​របស់​ពេទ្យ ឬ​ចំណេះ សម្រាប់​ពួក​ពេទ្យ​សិក្សា​
​រៀន​ពេទ្យវិទ្យា​, ចេះ​ពេទ្យវិទ្យា (​ហៅថា វេជ្ជវិជ្ជា ឬ វេជ្ជ​វិទ្យា (​បា​. សំ​.) ក៏បាន​) ។​

Post navigation

Related Post