Cambodia

អំពាវនាវ​ឱ្យ​ពលរដ្ឋ ប្រឆាំង​ដាច់ខាត ចំពោះ​ជន​ណា ដែលមាន​បំណង ចង់​បំផ្លាញ​សន្តិភាព​

ដោយ​: ភ្នំ​ដែក / ព្រះវិហារ​: លោក​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​, មន្ត្រីរាជការ​, កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ប្រឆាំង​ដាច់ខាត ចំពោះ​ជន​ណា ដែលមាន​បំណង​ចង់​បំផ្លាញ សុខសន្តិភាព​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី មាស សុភា បាន​ថ្លែង​អំពាវនាវ​នេះ ក្នុងឱកាស​នាំយក​អំណោយ របស់​រាជរដ្ឋាភិបាល ទៅ​ចែកជូន​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០ គ្រួសារ មកពី​ឃុំ​ចំនួន ៤ ក្នុងស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​។​

​លោក​ទេសរដ្ឋមន្ត្រី មាស សុភា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល សម្តេច​ទាំង​ទ្វេ តែង​បាន​គិតគូរ​យកចិត្តទុកដាក់​ជានិច្ច ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប​។ ជាមួយគ្នា​នោះដែរ លោក​ក៏បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​យើង បន្ត​អនុវត្តន៍​តាម​វិធានការ របស់​ក្រសួងសុខាភិបាល ដើម្បី​កុំឱ្យ​ឆ្លង ជំងឺ​កូ​វីដ​-១៩៕/V​

Football news:

Cavani has returned to training and is likely to play against Crystal Palace
Fabio Capello, Juventus played Rugby against the Port. Only Ronaldo and Chiesa can make a difference in this squad
Neymar: I posted how I was recovering from my injury, and I didn't get any messages saying, Wow, what a professional. No
Ole Gunnar Solscher: The work of the judges is very difficult and without additional pressure. We have to make their decisions
Joan Laporta: I'm sure Messi won't stay at Barca if I don't win the election. He gives the club 30% of revenue
Trent had idolized Gerrard since he was a kid, and he was in a fairy tale: he got Steven's care and the captain's armband. The story of a great relationship
Hazard's recovery from the injury is delayed. He probably won't play against Atletico on March 7