Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មអរគុណកម្ពុជាដែលបានបង្កើនមូលនិធិអង្គកដល់១លានដុល្លារ

Views: 15

ដោយៈតារារិទ្ធ(ភ្នំពេញ)អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកមក្មបានអរគុណដល់កម្ពុជាដែលបានបង្កើនមូល និធិសម្រាប់អង្គការពី៦០ម៉ឺនដុល្លារដល់១ លានដុល្លារសម្រាប់ឆ្នាំ២០២៥ដល់ ២០២៨ ។

ការសម្រេចបង្កើនមូលនិធិនេះត្រូវបានបង្ហើ បឲ្យដឹងនៅក្នុងឱកាសដែលលោកស្រី (Jyo tsna Puri ) ចូតស្នា ពូរី អនុប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មបានចូលជួបសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានាល្ងាចថ្ងៃទី២ខែកុម្ភៈ២០ ២៣នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថាលោកស្រីពូរី បានសម្ដែងនូវការគោរពចំ ពោះសម្ដេចតេជោហ៊ុនសែនចំពោះកិច្ចប្រឹងប្រែងរបស់សម្ដេចតេជោក្នុងការថែរក្សាសុខសន្តិភាពនិងស្ថេរភាពសង្គមជាពិសេ សក្នុងគ្រាមានកូវីដ19 សម្ដេចតេជោបានដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធីសាស្ត្រទប់ស្កាត់ជំងឺ covid 19 បានយ៉ាងប្រសិទ្ធភាពជួយដល់ប្រជាជនដែលបានឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រហើយមិនឱ្យធ្លាក់ចុះទៅក្នុងបន្ទាត់ភាពក្រីក្រវិញ,ជួយកិច្ចគាំពារសង្គមខាងអាហារូបត្ថម្ភនិងបានដាក់ចេញនៅកម្មវិធីគោលនយោបាយយ៉ាងល្អសម្រាប់វិស័ យកសិកម្មនិងអភិវឌ្ឍន៍ជនបទដោយមានអ្នកបច្ចេកទេសកសិកម្មនៅតាមឃុំ,កម្មវិធីស្រោចស្របដើម្បីជំរុញការផលិតកសិផលដែលមានគុណភាពស្របតាមទីផ្សារ ។

លោកស្រីពូរីបានជម្រាបជូនសម្ដេចតេជោ ថាអង្គការមូលនិធិកសិកម្មអន្តរជាតសូមសម្ដែងនៅការគោរពនិងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង,ថែរក្សាសុខសន្តិភាពស្ថេរភាពការអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យ កសិកម្ម ។

លោកស្រីភូរីបានសូមគោរពថ្លែងអំណរគុ ណជួសមុខឱ្យប្រធានអង្គការអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនិងប្រតិភូសូមអរគុណសម្ដេចតេជោដែលបានការបង្កើនវិភាគទានពី៦០ម៉ឺនដុល្លារទៅ១លានដុល្លា រសម្រាប់ឆ្នាំ២០២៥ដល់២០២៨ ។ លោកស្រីបន្តថាអង្គការបន្តគាំទ្រកម្ពុជាលើវិស័យកសិកម្មឲ្យកាន់តែខ្លាំងឡើងកាន់តែធំធាត់ឡើងនិងកសិកម្មប្រកបដោយភាពវ័យឆ្លាត ។

ជាការឆ្លើយតបសម្ដេចតេជោមានប្រសាស ន៍ថាអង្គការមូលនិធិអន្តរជាតិសម្រាប់វិស័ យកសិកម្មជាដៃគូល្អជាដៃគូដែលមានអា យុជាង៣០ឆ្នាំមកហើយមានទស្សនៈដូចគ្នាក្នុងន័យនេះយើងត្រូវបន្តភាពជាដៃគូបន្តទៀត។សម្ដេចតេជោបានមានប្រសាសន៍បន្តថាកម្ពុជាយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទចង់ធ្វើយ៉ាង ណាឲ្យកសិករផលិតហើយទទួលបានផលចំណេញ,ចង់រក្សាមិនឱ្យអ្នកដែលឆ្លងផុតបន្ទាត់ភាពក្រីក្រហើយធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រឡើងវិញ។ ចង់ជំរុញវិស័យ កសិកម្មឱ្យទៅជាកសិពាណិជ្ជកម្មនិងកសិ ឧស្សាហកម្ម។

សម្ដេចតេជោបានសម្ដែងសេចក្តីរីករាយ សារជាថ្មីម្ដងទៀតចំពោះដៃគូដ៏ល្អជាមួយនឹងអង្គការមូលនិធិអន្តរជាតិសម្រាប់វិស័ យកសិកម្មនិងបានសម្រេចបង្កើនវិភាគ ទានរបស់កម្ពុជាពី៦០ម៉ឺនដុល្លារទៅ១លានដុល្លារចាប់ពីឆ្នាំ២០២៥ដល់២០២៨៕

Post navigation