Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អង្គការអាដ្រាយុទ្ធនាការផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថាននិងសំអាតកាកសំណល់នៅភូមិឧកញ្ញាមាន់

Views: 2

ដោយៈសុក្ខារិន/ពោធិសាត់៖ នៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២២នេះអង្គការអាដ្រាបានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថាននិងសំអាតកាកសំណល់ភូមិឧកញ្ញាមាន់ ឃុំអូរតាប៉ោង
ដែលមានតំណាងប្រជាពលរដ្ឋមកពីភូមិឧកញ្ញាមាន់ ភូមិស្រះម្កាក់ភូមិព្រៃក្រប៉ៅ និងភូមិ ទួលរគាំងនៃឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់១៦០នាក់មកចូលរួម។

យុទ្ធនាការរៀបចំឡើងដោយ អង្គការអាដ្រាប្រចាំខេត្តពោធិ៍សាត់ សហការជាមួយ អាជ្ញាធរស្រុក ឃុំ ក្រោមការជួយ ឧប ត្ថម្ភគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីនិង អាដ្រាអូស្ត្រាលី ។

ពិធីនេះប្រារព្ធក្រោមប្រធានបទ« ភូមិស្អាត បរិស្ថានសុវត្ថិភាព សុខភាពមនុស្ស សត្វ និងសហគមន៍គ្មានប្លាស្ទីក»។

លោកស្រី សុមនៈសុភារម្យ អនុប្រធានគម្រោងបានលើកឡើងថាការធ្វើយុទ្ធនាការថ្ងៃនេះវាគឺជាជម្រើសដ៏ល្អបំផុតនៃ អង្គការអាដ្រាកម្ពុជា ហើយយុទ្ធនាការនេះបានអប់រំផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋក្នុងភូមិគោលដៅទាំងបួននៃឃុំអូរតាប៉ោង ស្រុកបាកាន នាពេលនេះក្នុងគោលបំណងដាក់ឱ្យប្រើប្រាស់ឡដុតសំរាម។ ចូលរួមចេះទុកដាក់សំរាមទៅតាមប្រភេទ និងមានការផ្លាស់ប្តូរឥរិយាបទក្នុងការទុកដាក់សំរាម ។ក្នុងនោះត្រូវបង្កើនការយល់ដឹងបន្ថែមទៀត អំពីអនាម័យ បរិស្ថាននិងការគ្រប់គ្រងនិងសំអាតកាកសំណល់រឹងនិងរាវផងដែរ ៕

លោក ម៉ុច ផាត ជំទប់ទី១ឃុំអូតាប៉ោង បានលើកឡើងថា យុទ្ធនាការពិតជាមានសារសំខាន់ណាស់ដែលបានអង្គការ អាដ្រាប្រចាំខេត្តពោធិ៍សាត់បានជ្រើសរើសយកភូមិទាំង៤នៃឃុំអូរតាប៉ោងសម្រាប់រៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយនិងបង្កើនការ យល់ដឹងបម្ថែមទៀតពាក់ព័ន្ធទៅនឹងការងារអនាម័យ បរិស្ថាននិងការគ្រប់គ្រងសំណល់ ៕ srn / N

Post navigation