Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អង់គ្លេស​និង​បារាំង​ឡើង​វគ្គ​១/៤ ខណៈ​នី​ម៉ា​កំពុង​ព្យាយាម​ឱ្យ​ជា​របួស​នឹង​អាល​ត្រឡប់មកវិញ​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង់គ្លេស​បាន​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​វើល​ខាប់​ប៉ះ​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង ខណៈ​ក្រុម​របស់​លោក ហ្គា​រ៉េត សៅ​ហ្គេត (Gareth Southgate) បាន​យក​ឈ្នះ​សេណេ​ហ្គាល់ ៣-០ ដោយ​កីឡាក​រចូ​ដាន់ ហិន​ឌឺ​សុន (Jordan Henderson) ហា​រី ឃេន (Harry Kane) និង ប៊ូ​កាយ៉ូ សា​កា (Bukayo Saka) ជា​អ្នក​ស៊ុត​បញ្ចូល​ទី​។​

​មាន់គក​បារាំង​បាន​កក់​កៅអី​៨​ក្រុម​ចុង​ក្រោយ​មុន​អង់គ្លេស ជាមួយ​នឹង​ជ័យជម្នះ ៣-១ លើ​ប៉ូឡូញ ដោយ​កីឡាករ ខាយ​លៀន អឹម​បា​ហ្វេ (Kylian Mbappe) ស៊ុត​បាន​ពីរ​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​ខ្សែប្រយុទ្ធ​ជី​រូដ​ស៊ុត​មួយ​គ្រាប់​ផ្សេងទៀត​។​

​តង់​ទី ១ នៅ​កីឡដ្ឋាន Al Bayt បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អង់គ្លេស​មាន​ការភ័យព្រួយ​រហូត​ដល់​កីឡាករ​ហិន​ឌឺ​សុន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី ៣៨ ដោយ​ស៊ុត​ផុតដៃ​អ្នកចាំទី អេឌូ​អាត មែន​ឌី (Edouard Mendy) ពី​ការបញ្ជូន​បាល់​រ៉ា​ពី​កីឡាករ ជូ​ដេ ប៊ែល​លីង​ហ៊ែម (Jude Bellingham)​។​

​ក្រោយមក អង់គ្លេស​បាន​បើក​ការ​នាំមុខ​២​គ្រាប់​មុន​ចប់​តង់​ទី​១ ដែល​ក្នុងនោះ​កីឡាករ​ប៊ែល​លីង​ហ៊ែម​ដណ្តើមបាល់​ពី​តំបន់​ការពារ​រួច​បញ្ជូន​ឱ្យ​ហ្វីល ហ្វូ​ដិន (Phil Foden) ដែល​បញ្ជូន​ឱ្យ​ឃេន​ស៊ុត​ចូល​យ៉ាង​ស្អាត​។ វា​ជា​គ្រាប់​ទី ៥២ របស់​ឃេន​សម្រាប់​ជម្រើសជាតិអ​ង់​គ្លេស ដោយ​ចាញ់​កំណត់​ត្រា​របស់​វេន រូ​នី (Wayne Rooney) តែ​១​គ្រាប់​ប៉ុណ្ណោះ​។​

​បន្ទាប់មក សា​កា (Saka) ស៊ុត​គ្រាប់​ជ័យជម្នះ ៣-០ នៅ​តង់​ទី​ពីរ ដែល​ហ្វូ​ដិន​ជាថ្មី​ម្តងទៀត​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​ស៊ុត​៕

ឃេន​ស៊ុត​ចូលគ្រា​ប់ទី​៥២​ឱ្យ​អង់គ្លេស​កាលពី​យប់មិញ

Post navigation