Views: 7
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ពួកអ្នកជួយសង្គ្រោះថៃនៅថ្ងៃអង្គារនេះបានជួយសង្គ្រោះជីវិតក្មេងស្រីម្នាក់ដែលបានធ្លាក់ចូលក្នុងអណ្តូងជំរៅ១៣ម៉ែត្រមួយនៅតំបន់ជនបទថៃ ក្រោយធ្វើការជីកកាយទាំងយប់ថ្ងៃចន្ទដើម្បីទៅដល់កន្លែងដែលក្មេងស្រីនេះនៅ។
ជនរងគ្រោះអាយុទើប១៩ខែ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងរួសរាន់ដើម្បីពិនិត្យសុខភាពបន្ទាប់ពីធ្លាក់ចូលដីភក់នៅក្នុងរន្ធអណ្តូងតូចមួយពេញមួយយប់។ក្មេងស្រីនេះបានធ្លាក់ចូលអណ្តូងទំហំ០,៣ម៉ែត្រនៅក្នុងខេត្តតាក់(Tak)ក្បែរព្រំដែនមីយ៉ាន់ម៉ាក្នុងពេលរត់លេងកាលពីរសៀលថ្ងៃចន្ទ។
មនុស្សជាង១០០នាក់បានចូលរួមក្នុងបេសកកម្មជួយសង្គ្រោះក្មេងស្រីរបស់កម្មករអន្តោប្រវេសន៍មកពីមីយ៉ាន់ម៉ា។
នាងបានជាប់ក្នុងអណ្តូងនេះអស់ជាង១៦ម៉ោងទម្រាំត្រូវបានជួយសង្គ្រោះ។កាម៉េរ៉ាមួយត្រូវបានសម្រូតចុះចូលក្នុងអណ្តូងនិងបានឃើញវាយំដោយភក់ប្រឡាក់មុខ។ពួកអ្នកជួយសង្គ្រោះក៏បានទម្លាក់ចុះខ្យល់អុកស៊ីសែនដើម្បីក្មេងតូចនេះដកដង្ហើម ហើយពួកគេបានទៅដល់ក្មេងស្រីនេះនៅម៉ោង៩កន្លះព្រឹកថ្ងៃអង្គារ និងនាំឡើងលើគោកនៅមួយម៉ោងក្រោយ៕



រូបវីដេអូមកពីកន្លែងកើតហេតុបង្ហាញពួកអ្នកជួយសង្គ្រោះធ្វើការទាំងយប់ដើម្បីចូលទៅដល់កន្លែងក្មេងនៅ