Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នក​ផ្ទុក និង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​១៥​គ្រួសារ នៅ​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ទទួល​អំណោយ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​

Views: 10

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ប្រជាពលរដ្ឋ​ផ្ទុក​/​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​មាន​ជីវភាព​ទីទាល់ក្រ​ចំនួន​១៥​គ្រួសារ ក្នុង​ឃុំ បត់​ត្រង់ ស្រុក​ម​ង្គ​រ​បូរី​ខេត្តបន្ទាយមានជ័យ ត្រូវបាន​សាខា​កាកបាទក្រហម​ខេត្ត ចុះសាកសួរ​សុខទុក្ខ​និង​បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌ មក​ផ្ដល់ជូន​ដោយផ្ទាល់ ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​នា​ព្រឹក​ថ្ងៃទី ១៧ ខែសីហា​ឆ្នាំ​២០២២​។

​លោក អ៊ុ រាត្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​និង​លោកស្រី​បាន អញ្ជើញ​ក្នុង​ពិធី​ចែក​នោះ​។​

​លោក​បាន​មានប្រសាសន៍ថា ក្នុងការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ០១ ធ្នូ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បានកំណត់​ប្រធានបទ ទាំងអស់គ្នា​ចូលរួម​ជា​ចរន្ត​ជាតិ​មួយ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​ជំងឺអេដស៍ ដែល​ប្រធានបទ​នេះ​បាន​កំណត់ឡើង​មាន​គោលបំណង​គូសបញ្ជាក់ ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​មោះមុត ឈានទៅ​សម្រេចបាន​គោលដៅ​បញ្ចប់​បញ្ហា​អេដស៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ ២០២៥​។

​ជា​ចុងក្រោយ​លោក អ៊ុ រាត្រី ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន​ទាំងអស់​ទៅ​ទទួល​សេវា​ថែទាំ ពី​មណ្ឌល​សុខភាព​ឱ្យបាន​ទៀងទាត់​និង​សូម​ជៀសវាង​ដាច់ខាត​កុំ​ចម្លង​ទៅ​អ្នកដទៃ និង​កុំ​មានការ​ខ្មាសអៀន​នឹង​រើសអើង​ខ្លួនឯង ហើយ​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ទទួល​ការប្រឹក្សា​និង​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា ព្រមទាំង​គោរព​ទៅតាម​បញ្ជា​របស់​គ្រូពេទ្យ​។

​អំណោយ​ដែល​ត្រូវបាន​គឺ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​ចំនួន​២៥​គីឡូក្រាម មី​ជាតិ​ចំនួន​០១​កេស ត្រីខ​ចំនួន​២​យួរ ប្រេងឆា​ចំនួន ១​ដប សាប៊ូម្សៅ​ចំនួន ១​ថង់ ប្រេងកូឡា​ចំនួន ១​ប្រអប់ សារុង​ចំនួន ១​ស្ករស​ចំនួន ១​ថង់ អាវយឺត​ចំនួន ៥​អាវ ជែ​ល​លាងដៃ​ចំនួន​៤​ដប ទឹក​សុទ្ធ​ចំនួន ២​យួរ និង​ថវិកា​បន្ថែម​មួយចំនួន​៕​

Post navigation