Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកទេសចរ​ជា​ង​៨​ម៉ឺន​នាក់​ជាប់​នៅ​ទីក្រុង​រមណីយដ្ឋាន​សាន់​យ៉ា​របស់​ចិន​ដោយសារ​ផ្ទុះ​កូវី​ដ​១៩

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អ្នកទេសចរ​ជា​ង​៨០.០០០​នាក់​កំពុង​ជាប់​ខ្លួន​នៅ​ទីក្រុង​ទេសចរណ៍​ចិន​ពេញនិយម​ដែល​គេ​ដាក់​ឈ្មោះ​អោយ​ថា​ជា​«​កោះ​ហា​វ៉ៃ​ចិន​»​ក្រោយ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ដែល​​នាំ​អោយ​អាជ្ញាធរ​រឹតបន្តឹង​ការធ្វើដំណើរ​។​​

​ការផ្ទុះកូ​វីដ​១៩​នេះ​កើតឡើង​ចំ​ពេលទីក្រុង​សាន់​យ៉ាទ​ទួល​ទេសចរ​ច្រើន​បំផុត​

ទីក្រុង​ទេសចរណ៍​សាន់​យ៉ា​លើកោះ​ហៃណាន បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៤៨៣​នាក់​កាលពី​ថ្ងៃអាទិត្យ និង​២៥៩​នាក់​ទៀត​នៅ​ថ្ងៃ​ចន្ទ​ទី​៨​សីហា​។​

​រាល់​ជើងហោះហើរ​ចេញពី​ទីក្រុង​នេះ​ត្រូ​វ​លុប​ចោល​កាលពី​ចុង​សប្តាហ៍ ដោយ​អាជ្ញាធរ​ក៏​បញ្ឈប់​ការលក់​សំបុត្រ​រថភ្លើង​ផងដែរ​។​អ្នកទេសចរ​ដែល​ចង់​ចាកចេញ​ត្រូវតែ​ពិនិត្យកូ​វីដ​១៩​ឃើញអវិជ្ជមាន​ជាមុន​​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​។​

​ឥឡូវ​បណ្តា​សណ្ឋាគារ​នៅក្នុង​ទីក្រុង​ប្រកាស​បញ្ចុះ​ថ្លៃ​៥០​ភាគរយ​ដល់​ភ្ញៀវ​រហូត​ដល់​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ត្រូវបាន​ដកចេញ​។​

​សូមបញ្ជាក់​ថា ចិន​ជា​មហាអំណាច​សេដ្ឋ​កិ​ច្ច​តែមួយ​ក្នុង​លោក​ដែល​នៅ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ ដោយ​ត្រូវ​រឹតត្បិត​ចរាចរណ៍​មនុស្ស​ឬ​ក៏​បិទ​ខ្ទប់​និង​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​វែង​ធ្វើយ៉ាងណា​អោយ​​តែ​អាច​កំ​ចាត់កូ​វីដ​អោយ​អស់​នៅ​កន្លែងណាដែល​កើត​ជំងឺនេះ ទោះជា​ប៉ះពាល់​សេដ្ឋកិច្ច​។​

​ការផ្ទុះកូ​វីដ​១៩​នេះ​កើតឡើង​ចំ​ពេលទីក្រុង​សាន់​យ៉ាទ​ទួល​ទេសចរ​ច្រើន​បំផុត​។​ឥឡូវ​កន្លែង​កម្សាន្ត​សប្បាយ រួម​មាន​កន្លែង​ស្ប៉ា ហាង​ខារ៉ាអូខេ​និង​ក្លឹប​រាត្រី ត្រូវ​បាន​បិទ​ចាប់តាំងពី​សប្តាហ៍​មុន តែ​​សេវា​ចាំបាច់ ដូចជា​ផ្សារ​និង​ឳ​សថ​ស្ថាន​នៅ​បើក​៕

ទីក្រុងសាន់យ៉ាបង្កើតកន្លែងធ្វើតេស្តិ៍រកកូវីដ១៩ នៅពេលទីក្រុងទេសចរណ៍ចិនមួយនេះជួបការផ្ទុះកូវីដ១៩ដ៏អាក្រក់

Post navigation