Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកគាំទ្រ​ជប៉ុន​នាំគ្នា​ដើរ​រើស​សំរាម​ជុំវិញ​កីឡដ្ឋាន ត្បិត​ក្រុម​ជម្រើសជាតិ​ពួកគេ​ធ្លាក់​នៅវើ​លខាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកគាំទ្រ​ជប៉ុន​បាន​បន្ត​ប្រមូល​សំរាម​ដែល​បន្សល់ទុក​នៅ​កន្លែង​អង្គុយ បើទោះបីជា​បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​ចាញ់ក្រូ​អាស៊ី​ដោយ​បាល់​ប៉េណាល់​ទីក៏​ដោយ​។​

​ជាថ្មី​ម្តងទៀត អ្នកគាំទ្រ​ត្រូវគេ​ឃើញ​កាន់​ថង់​សំរាម​ពណ៌​ខៀវ​ដើរ​រើស​សំរាម​ពីក្រោម​កៅអី​នៃ​កីឡដ្ឋាន Al Janoub ។​

​អ្នកគាំទ្រ​ជប៉ុន​បាន​ទទួល​ការសរសើរ​ពេញ​មួយ​ព្រឹត្តិការណ៍វើ​លខាប់​ចំពោះ​ភាពស្អាត​អនាម័យ​របស់​ពួកគេ ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​ជា​កាយវិការ​នៃ​ការគោរព និង​សុច្ឆន្ទៈ​ក្នុង​កីឡដ្ឋាន​ទទេ​។​

​ហើយ​ទោះបីជា​រង​បរាជ័យ​ក្នុង​លទ្ធផល ៣-១ លើ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី ក្រោយ​ស្មើ ១-១ បន្ទាប់​ពី ៩០ នាទី​និង​ម៉ោង​បន្ថែម​ក៏ដោយ ក៏​ពួកគេ​នៅតែ​បន្ត​បង្ហាញ​ពី​ភាពថ្លៃថ្នូរ​របស់​ពួកគេ បន្ទាប់ពី​ត្រូវ​បាន​ជ្រុះ​ចេញពី​ការប្រកួត​វើល​ខាប់​។​

​អ្នកគាំទ្រ​ជប៉ុន​មិន​គ្រាន់តែ​រើស​សំរាម​សម្រាប់​ការប្រកួត​វគ្គ​ចែក​ពូ​ល​របស់​ពួកគេ​ជាមួយ​ក្រុម​អាល្លឺម៉ង់ កូ​ស្តារី​កា និង​អេ​ស្ប៉ាញ​ប៉ុណ្ណោះទេ តែ​ថែមទាំង​ជួយ​រើស​សំរាម​ក្នុងអំឡុងពេល​ប្រកួត​បើក​វើល​ខាប់​រវាង​កាតា​និង​អេក្វាឌ័រ​ផងដែរ​៕

អ្នកគាំទ្រ​ជប៉ុន​ដើរ​រើស​សំរាម​ក្រោយ​ជប៉ុន​ចាញ់ក្រូ​អាស៊ី​ដោយ​បាល់​ប៉េណាល់​ទី​កាលពី​ថ្ងៃ​ចន្ទ

Post navigation