Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកជាប់បំណុល ដោយការវិនិយោគ ជាមួយក្រុមហ៊ុន ជាសារ៉ន នឹងទទួលបានសំណង តាមរយ:កិច្ចអន្តរាគមន៍ របស់រដ្ឋបាលខេត្ត

Views: 1

ដោយ: បូកគោ / កំពត: អ្នកជាប់បំណុល ព្រោះតែការវិនិយោគ ជាមួយក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន នឹងទទួលបានសំណង រាល់ការខូចខាតផ្សេងៗ ស្របតាមផ្លូវច្បាប់។ តុលាការ និងគ្រប់ផ្នែកពាក់ព័ន្ធ កំពុងធ្វើកិច្ចការ ដោយយកចិត្តទុកដាក់ ដើម្បីដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ។

កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋក្នុងឃុំល្បើក ស្រុកឈូក បានមូលមតិគ្នា ធ្វើពីធីបុណ្យសាមគ្គីមួយ ដោយអញ្ជើញអភិបាល ខេត្តកំពត ចូលរួម។

ថ្លែងក្នុងពិធីខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ ថ្នាក់ដឹកនាំ បានយល់ច្បាស់ អំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកឈូក និងស្រុកជុំគិរី ជុំវិញសំណុំរឿង ពាក់ព័ន្ធនឹងក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន ។ ក្នុងនាមជាអ្នកអនុវត្តច្បាប់ និងជាសមាជិកម្នាក់ នៃគ្រប់គ្រួសារពលរដ្ឋ នៃខេត្តកំពត លោកសូមបញ្ចាក់ថាៈ សំណុំរឿងនេះ កំពុងដំណើរការ ដោយប្រើយន្តការច្បាប់។ លោកអភិបាលខេត្ត បានបន្តថាៈ ស្ថាប័នច្បាប់ និងគ្រប់ផ្នែកពាក់ព័ន្ធ កំពុងសិក្សា ឈានទៅបង្កករាល់អចលនទ្រព្យក្រុមហ៊ុន ជា សារ៉ន ព្រមទាំងទ្រព្យសម្បត្តិ របស់លោក ជា សារ៉ន ដែលបានយកលុយប្រជាពលរដ្ឋ ទៅប្រើប្រាស់ ដើម្បីវាយតម្លៃជាសាច់ប្រាក់ រួចទូទាត់តាមយន្តការច្បាប់ ជូនបងប្អូនប្រជាពលរដ្ឋវិញ។ ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលបានប្រគល់ជូនមកខេត្ត រួមទាំងមន្ត្រីជំនាញថ្នាក់ មន្ទីរ និងក្រសួង កំពុងរួមគ្នាធ្វើការងារនេះ។ នាពេលខាងមុខ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារខ្ចីលុយគេ មកវិនិយោគជាមួយក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន នឹងត្រូវទទួលបានសំណង សម្រាប់ការខូចខាត ឬបាត់បង់ផ្សេងៗ តាមផ្លូវច្បាប់៕/V/R

Post navigation