Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកជំនាញ​អះអាងថា សត្វ​ចម្លែក​ដែល​មនុស្ស​មិន​ស្គាល់ អាច​នឹង​ពង “​ស៊ុត​មាស​” ដែល​គេ​រកឃើញ​នៅ​បាតសមុទ្រ​ក្បែរ​រដ្ឋ​អា​ឡា​ស្កា​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​សមុទ្រ​បាន​ថ្លឹងថ្លែង​អំពី​អត្តសញ្ញាណ​របស់​វត្ថុ​ពណ៌​មាស​ដ៏​ចម្លែក ដែល​ត្រូវបាន​យកចេញ​ពី​បាត​មហាសមុទ្រ​នៅក្បែរ​ឆ្នេរសមុទ្រ​រដ្ឋ​អា​ឡា​ស្កា​។​

​វត្ថុ ដែល​មាន​ពន្លឺ​ចែងចាំង​នេះ គឺ​មាន​ភាព​ទន់​ពេល​ប៉ះ គឺ​ដូច ជាលិកា​ស្បែក​យ៉ាង​អ៊ីចឹង នេះ​បើ​យោង​តាម​រដ្ឋបាល​មហាសមុទ្រ​និង​បរិយាកាស​ជាតិ (NOAA)​។​

​វា​អាច​ជា​សំបក​ស៊ុត ឬ សំណល់​អេ​ប៉ុង​សមុទ្រ ប៉ុន្តែ​ការធ្វើ​តេស្តិ៍ DNA នៅក្នុង​បន្ទប់ពិសោធន៍ អាច​បង្ហាញ​ពី​សត្វ​ថ្មី​ទាំង​ស្រុង ដែល​វិទ្យាសាស្ត្រ​មិន​ស្គាល់​។​

​អ្នក​ជំនាញ​របស់ NOAA បាន​ប្រៀបធៀប​វា​ទៅ​នឹង​សត្វ​ចម្លែក “​ពី​ខ្សែភាពយន្ត​ភ័យ​រន្ធត់​” គឺ​សំដៅលើ​ឈុត​ឆាក​មួយ​នៅក្នុង​រឿង Alien ដែល​តួអង្គ John Hurt រកឃើញ មឹក​ស៊ី​មុខ​មនុស្ស (facehugger) នៅ​លើ​ភព​មួយ​ផ្សេង​ទៀត​។​

​លោកស្រី​បណ្ឌិត ថម​មី ហ​ត​តុ​ន (Tammy Horton) នៅ​ឯ​មជ្ឈមណ្ឌល​មហាសមុទ្រ​វិទ្យា​ជាតិ (National Oceanography Center) ក្នុង​ទីក្រុង​សៅ​ថែម​តុ​ន (Southampton) មិន​អាច​និយាយបាន​ថា​វត្ថុ​អាថ៌កំបាំង​នោះ​ជា​អ្វី​នោះទេ ប៉ុន្តែ​បាន​យល់​ស្រប​ថា​វា “​អាចមាន​លទ្ធភាព​ខ្ពស់​ជា​ប្រភេទ​សត្វ​ថ្មី​”​។​

​លោកស្រី​បាន​ប្រាប់ MailOnline ថា “​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ក្នុង​ការរកឃើញ​សត្វ​មិន​ស្គាល់​នៅ​ក្នុង​បាតសមុទ្រ​ជ្រៅ យើង​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​រុករក​”​។​

“​ពួក​វា​មាន​សំណាក ហើយ​នឹង​អាច​សិក្សា​វា​ឱ្យ​កាន់តែ​ដិតដល់ ហើយ​ប្រហែលជា​នឹង​ធ្វើការ​វិភាគ​ហ្សែ​ន​មួយចំនួន​ដើម្បី​កំណត់​យ៉ាងហោច​ណាស់​ថា​តើ​សត្វ​ប្រភេទ​ណា ដែល​វា​បាន​កើតចេញ​ពី​”៕

​រដ្ឋបាល​មហាសមុទ្រ​និង​បរិយាកាស​ជាតិ​បញ្ជូន​ឧបករណ៍​ចាប់​យក​វត្ថុ​ចម្លែក​ពណ៌​មាស​នៅ​បាតសមុទ្រ​ក្បែរ​រដ្ឋ​អា​ឡា​ស្កា

Post navigation