Cambodia

អ្នកជំនាញ ៖ វ៉ាក់សាំងកូវីដ១៩នឹងមិនមែនជាអាវុធអាចបញ្ចប់ជំងឺរាតត្បាតបានទេ

ចែករម្លែក

លោក ភីតធឺ ព្យ៉ត ជាអ្នកប្រមាញ់មេរោគល្បីបំផុតលើលោកបាននិយាយថា នៅពេលវ៉ាក់សាំងកូវីដ១៩ទីបំផុតបានមកដល់ វានឹងមិនមែនជាអាវុធដើម្បីបញ្ចប់ជំងឺរាតត្បាតបាននោះទេ។

ប្រធានសាលាជំនាញអនាម័យនិងវេជ្ជសាស្រ្តត្រូពិកនៃទីក្រុងឡុងដ៍រូបនេះបានព្រមានថាវ៉ាក់សាំងមិនអាចមានចំពោះមនុស្សរាប់ពាន់លាននាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខឬការពារបាន ១០០ ភាគរយបានទេ ហើយនៅតែមានសំណួរថាតើវានឹងផ្តល់ភាពស៊ាំពេញមួយជីវិតបានឬអត់។

បុរសជនជាតិបែលហ្ស៊ិករូបនេះគឺជាវាគ្មិននៅក្នុងវគ្គមួយនៃសិក្ខាសាលាកាលពីថ្ងៃព្រហស្បតិ៍ដែលរៀបចំឡើងដោយសាលាជំនាញវេជ្ជសាស្ត្រយ៉ុងលូលីននៃសាកលវិទ្យាល័យជាតិសិង្ហបុរី។

លោកបាននិយាយថាវាមិនទំនងទេថានឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សរាប់ពាន់លាននាក់ក្នុងរយៈពេលពីរបីខែទៀត។ លោកបន្ថែមថាការអភិវឌ្ឍវ៉ាក់សាំងត្រូវការពេលវេលានិងពិបាកខ្លាំង ជាមួយអត្រាជោគជ័យជាទូទៅស្ថិតក្រោម ១០ ភាគរយ។

សាស្ត្រាចារ្យព្យ៉តបាននិយាយថា “អ្នកមិនអាចប្រើផ្លូវកាត់បានទេ…អ្នកចាំបាច់ត្រូវបង្ហាញថាវាអាចការពារមេរោគបាន ហើយតម្រូវឱ្យមានការសាកល្បងត្រួតពិនិត្យចោះៗទៅលើចំនួនប្រជាជនមួយក្រុមណាមួយ ដែលមានអត្រាឆ្លងថ្មីៗខ្ពស់គ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានប្រកបដោយអត្ថន័យ។ ហើយការធ្វើបែបនេះគឺត្រូវចំណាយពេលវេលាច្រើន”។

លោកនិយាយថា “សំណួរដែលមិនមានគេយកទៅពិភាក្សាគ្រប់គ្រាន់គឺថា តើវ៉ាក់សាំងនេះនឹងការពារមិនឱ្យឆ្លងវីរុសឬវាគ្រាន់តែដើម្បីការពារពីជំងឺធ្ងន់ធ្ងរនិងការស្លាប់…ហើយតើវានឹងមានប្រសិទ្ធភាពចំពោះមនុស្សចាស់ដែរឬទេ ពីព្រោះប្រសិទ្ធភាពនៃវ៉ាក់សាំងលើក្រុមមនុស្សចាស់ជាញឹកញយគឺទាបខ្លាំងណាស់ ប្រសិនបើអ្នកមានអាយុលើសពី ៨០ ឆ្នាំឬសូម្បី ៧០ ឆ្នាំ”។

បនា្ទប់មកអ្វីដែលត្រូវបារម្ភជាបន្តទៀតគឺបញ្ហាសុវត្ថិភាព។ លោកបាននិយាយថា “នេះគឺជាវ៉ាក់សាំងមួយដែលប្រហែលជាត្រូវការជាចាំបាច់ដោយមនុស្សរាប់ពាន់លាននាក់ដូច្នេះយើងចាំបាច់ត្រូវប្រាកដថាយើងនឹងចាក់បញ្ចូលវ៉ាក់សាំងជីវសាស្ត្រដែលមានសុវត្ថិភាពពិតប្រាកដដល់មនុស្សទាំងអស់នេះ”៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំងកូវីដ១៩មិនអាចជាអាវុធអាចបញ្ចប់កូវីដ១៩បាននោះទេ

Football news:

Messi made 54 runs in the Champions League. This is 21 more than Kovacic, who is second
Spain, Germany and France have two clubs in the 1/4 final of the Champions League, England and Italy have one each
In the last three meetings of Barca and Bayern in the playoffs, the future winner of the Champions League passes on
Chelsea conceded 7 goals for the first time in two matches of the play-off series in European competitions
Buffon-Pirlo: Now I have to call you mister!? Good Luck, Andrea
Insigne is the first Italian to score for real at the Bernabeu and Barca at the camp Nou
All 11 Barca players touched the ball before Messi's goal against Napoli