Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកជំនួញ​សញ្ជាតិ​ចិន​ ដំបូង​គេ​ ដែល​ទទួល​បាន​ងារ​ជា​ ឧកញ៉ា​ ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​

​អ្នកជំនួញ​សញ្ជាតិ​ចិន​ ម្នាក់​ អាយុ​៧២​ឆ្នាំ​ គឺ​លោក​ កុក​ វិញ​ (​ Kwok​ Wing​ )​ ដែល​បាន​ចូល​មក​ដាក់​ទុន​វិនិយោគ​បង្កើត​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ Tack​ Fat​ Garment​ Factory​ នៅ​ប្រទេស​កម្ពុជា​ នា​អំឡុង​ឆ្នាំ​១៩៩៥-១៩៩៦​ ទទួល​បានការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ តាម​សញ្ជាតូបនីយកម្ម​ តាំងពី​នៅ​មាន​អាយុ​៥១​ឆ្នាំ​មក​ម្ល៉េះ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០១០១/០២១​ ចុះ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០០១​ ។​

​រយៈពេល​ប្រមាណ​ជាង​មួ​យស​ប្ដា​ហ៍​ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​រួច​មក​ លោក​ កុក​ វិញ​ ក៏​ទទួល​បានការ​តែងតាំង​គោរមងារ​ជា​ ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០២០១/០៣៣​ ចុះ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ ពោល​គឺ​បាន​ក្លាយជា​អ្នកជំនួញ​សញ្ជាតិ​ចិន​ មុន​ដំបូង​គេ​ ដែល​ទទួល​បាន​គោរមងារ​ជា​ ឧកញ៉ា​ បន្ទាប់​ពី​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ នៅ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​ពីរ​ ៕