Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លេីយតបទៅនឹងការចុះផ្សាយរបស់វិទ្យុបរទេសផ្សាយជាខេមរភាសា

Views: 2

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ៖”ការសម្រេច តែងតាំង ថ្នាក់ដឹកនាំ ក្រសួងបន្ថែម របស់ រាជរដ្ឋាភិបាល គឺ ផ្អែកលេីតម្រូវការចាំបាច់ និង ស្ថានភាពជាក់ស្តែងរបស់ក្រសួង ដេីម្បី ជួយដឹកនាំអភិវឌ្ឍស្ថាប័នឱ្យកាន់តែប្រសេីរបន្ថែម ទៀត ។ បន្ថែម ពី នេះ ការតែងតាំងនេះ ក៍ផ្អែកលេីសមត្ថភាព ចំណេះជំនាញ និង បទពិសោធន៍ ការងារ ដែលសមស្របទៅនឹងតម្រូវការ របស់ក្រសួង ផង ដែរ។ ការតែងតាំងថ្នាក់ដឹកនាំ ដែលមាន ចំណេះ ជំនាញ និងបទពិសោធន៍ ដេីម្បីចូលរួមអភិវឌ្ឈ ស្ថាប័នព័ត៌មាន និង សោតទស្សន៍ ពុំមែនជាការខ្ជះខ្ជាយថវិកា ជាតិដូចដែលក្រុមអគតិមួយចំនួនគិតនោះទេ”។លោកបញ្ជាក់យ៉ាងដូច្នេះជាការឆ្លេីយតប ទៅនឹងការចុះផ្សាយរបស់ វិទ្យុបរទេសផ្សាយជាខេមរភាសា។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ (រូបថតហ្វេសប៊ុកលោក មាស សុភ័ណ្ឌ)

អ្នកនាំពាក្យដដែលបានបន្តថា ផ្ទុយទៅវិញ ការដែលមានថ្នាក់ដឹកនាំ ដែលមានជំនាញ និង បទពិសោធន៍ ច្រើន និងច្បាស់លាស់ នឹង អាចជួយ កសាង នូវក្របខណ្ឌ គោលនយោបាយ ផែន យុទ្ធសាស្ត្រ និង ផែនការ សកម្មភាព ផ្សេងៗដេីម្បី អភិវឌ្ឍ វិស័យ ព័ត៌មាន និង សោតទស្សន៍ឱ្យកាន់ តែ រីកចម្រើន និង ឆ្លើយតបទៅនឹងការរីកចម្រើន ដ៍ឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មានក្នុង ពេលបច្ចុប្បន្ន ព្រមទាំង អាចជួយឱ្យវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាដេីរទាន់បណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ៕ សរន

Post navigation