Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ វិទ្យុ អាស៊ីសេរី

Views: 1

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ឆ្លើយតប ទៅនឹងការចុះផ្សាយរបស់ វិទ្យុ អាស៊ី សេរី លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា
“ការសម្រេច តែងតាំង ថ្នាក់ដឹកនាំ ក្រសួងបន្ថែម របស់ រាជរដ្ឋាភិបាល គឺ ផ្អែកលើតម្រូវការ ចាំបាច់ និង ស្ថានភាព ជាក់ស្តែង របស់ក្រសួង ដើម្បី ជួយដឹកនាំ អភិវឌ្ឍ ស្ថាប័ន អោយកាន់តែប្រសើរបន្ថែម ទៀត។

លោកបានបន្តថា ការតែងតាំងនេះ ក៍ផ្អែក លើសមត្ថភាព ចំណេះជំនាញ និង បទពិសោធន៍ ការងារ ដែលសមស្របទៅនឹងតម្រូវការ របស់ក្រសួង ផង ដែរ។ ការតែងតាំង ថ្នាក់ ដឹកនាំ ដែលមាន ចំណេះ ជំនាញ និងបទពិសោធន៍ ដើម្បីចូលរួមអភិវឌ្ឈ ស្ថាប័ន ព័ត៌មាន និង សោតទស្សន៍ ពុំមែន ជា ការ ខ្ជះខ្ជាយ ថវិកា ជាតិដូចដែលក្រុមអគតិមួយចំនួនគិតនោះទេ”។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ផ្ទុយទៅវិញ ការដែលមានថ្នាក់ដឹកនាំ ដែលមានជំនាញ និង បទពិសោធន៍ ច្រើន និងច្បាស់លាស់ នឹង អាចជួយ កសាង នូវក្របខណ្ឌ គោលនយោបាយ ផែន យុទ្ធសាស្ត្រ និង ផែនការ សកម្មភាព ផ្សេងៗដើម្បី អភិវឌ្ឍ វិស័យ ព័ត៌មាន និង សោតទស្សន៍ អោយកាន់ តែ រីកចម្រើន និង ឆ្លើយតប ទៅនឹង ការ រីកចម្រើន ដ៍ ឆាប់ រហ័ស នៃ បច្ចេក វិទ្យា ព័ត៌មាន ក្នុង ពេលបច្ចុប្បន្ន ព្រមទាំង អាចជួយអោយ វិស័យ ព័ត៌មាន និង សោតទស្សន៍ នៅកម្ពុជា ដើរ ទាន់ បណ្តា ប្រទេសនានា ក្នុង តំបន់ និងពិភពលោក៕/PC

Post navigation