Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រុងប្រយ័ត្នបន្តការពារការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5

Views: 11

ដោយៈ មុនីរ័ត្ន-ទេព មង្គល / ភ្នំពេញៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា ទាំងអស់ថាៈ ការកើនឡើងនូវ​ករណីឆ្លងនៅតាមបណ្តាប្រទេស ជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណា ឆ្ងាយពីយើងនោះទេ។ ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា កូវីដ-១៩ នៅជាបញ្ហាសុខភាព ដែលបានកើតមានឡើងហើយ មិនមែនជាកង្វល់អន្តរជាតិ ទៀតទេ ប្រជាជនទូទៅ លើសាកលលោក និងក្នុងតំបន់ ហាក់ដូចជាមានការធ្វេស ប្រហែសខ្លះៗផង សន្តិភាពនិយមពេកខ្លះៗផង និងមិនទៅចាក់វ៉ាក់សាំងដូសជំរុញភាពសាំ ដែលបានធ្លាក់ចុះជាបណ្តើរៗផង ធ្វើឱ្យវីរុសនេះ មានឱកាសវ៉ៃលុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថា វិបត្តិកូវីដ-១៩ បានបញ្ចប់ហើយ តែតាមការពិត វាមិនទាន់ចប់នៅឡើយទេ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តថាៈ យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អ រៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ ទៅរកសភាពលំបាករស់នៅ ដូចពេលមុនៗ។ យើងមិនដឹងថា នឹងមានការបំប្លែង វីរុសកូវីដ-១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗ ទៀត ក្លាយជាមេរោគថ្មីស្រឡាងមួយទៀត ដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាង ពេលមុនៗនោះ តើពិភពលោក នឹងអាចកើតមានជាវិបត្តិធ្ងន់ធ្ងរទៀតដែរទេ? តែមានការអំពាវនាវរួចហើយថា យើងត្រូវតែបន្តការពារ និងត្រៀម លក្ខណ:ជាមុន នូវលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗ នាពេលខាងមុខ (New pandemic)។ ដូច្នេះ យើងត្រូវរួបរួមគ្នាបន្តការពារ (៣ ការពារ និង ៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគទាំងឡាយ មានទាំងវីរុសកូវីដ-១៩ ផងដែរនោះ ដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ បន្តរក្សា សុខភាព និងសុវត្ថិភាព ផ្នែកផ្លូវកាយ និងផ្លូវចិត្ត ឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការរស់នៅ បានយូរអង្វែង ជាមួយនឹងសុខភាពល្អប្រសើរ របស់យើងទាំងអស់គ្នា។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថាៈ យោងតាមការចេញផ្សាយរបស់ សារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញថា មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថា ខ្លួនមិនអាចទទួល យកអ្នកជំងឺកូវីដ-១៩ ទៀតទេ ដោយសារគ្រែទាំងអស់ សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ត្រូវបានដាក់អ្នក ជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ។

មន្ទីរពេទ្យ Siriraj Piyamarajkarun បាននិយាយនៅលើទំព័រហ្វេសប៊ុក របស់ខ្លួន កាលពីថ្ងៃសៅរ៍ថា “គសម្រាប់អ្នកជំងឺកូវីដ-១៩ នៅគ្រប់បន្ទប់ទាំងអស់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងផ្នែកអ្នកជំងឺសម្រាកពេទ្យ (IPD) ត្រូវ បានកាន់កាប់ទាំងស្រុង” ៕/V/R

Post navigation