Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យបដិសេធចំពោះរឿងចោទប្រកាន់លើមន្ត្រីនគរបាលមួយចំនួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រព្រឹត្តអំពើពុករលួយ

Views: 4

ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធច្រានចោលចំពោះព័ត៌មានដែលបានចោទប្រកាន់លើមន្ត្រីនគរបាលមួយចំនួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ហើយកំពុងតែស្រាវជ្រាវរកក្រុមអ្នកដែលប្រឌិតព័ត៌មាននេះ។

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានការចែករំលែកព័ត៌មាននៅក្នុងគ្រុបតេឡេក្រាមឈ្មោះ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា , លោក ហេង ហ៊ុយ , លោក អ៊ិន សុវិជ្ជា រួមទាំងមន្ត្រីមួយចំនួនទៀត បានរង់ការចោទប្រកាន់ក្នុងការប្រព្រឹត្តអំពើពុករលួយ ហើយក៏មានការស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលករណីនេះផង។

ចំណែកលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបារាជធានីភ្នំពេញ បានបញ្ជាក់ថា “ជារឿងពិតមិន មានក្រុមមួយកំពុងព្យាយាមបង្កើតរឿងបង្ខូចកិត្តិយស កំពុងស្រាវជ្រាវរកមុខក្រុមទាំងនេះ។

ចំណែកមន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់រស្មីកម្ពុជាថា ចំពោះព័ត៌មាននេះ បានបញ្ជូនឲ្យខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យស្រាវជ្រាវដើម្បីរាយការណ៍មកក្រសួងមហាផ្ទៃវិញ៕ P / N

Post navigation