Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនយោបាយ​ហ្វីលីពីន​ស្នើ​ច្បាប់​ហាមឃាត់​កិច្ចការ​ផ្ទះ​នៅ​ចុង​សប្តាហ៍​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នកនយោបាយ​មួយ​រូប​ក្នុងប្រទេស​ហ្វីលីពីន​ចង់​ឱ្យ​សិស្សានុសិស្ស​សម្រាក​និង​បំពេញ​កម្លាំង​ឡើង​វិញ​នៅ​ចុង​សប្តាហ៍​ជាជាង​ធ្វើ​កិច្ចការ​ផ្ទះ​នៅពេល​ដែល​ពួក​​គេ​បាន​ចំណាយ​ពេល​ប្រហែល ១០ ម៉ោង​រួច​ទៅ​ហើយ​នៅក្នុង​សាលារៀន​នៅ​ថ្ងៃ​ធ្វើការ​។​

​ដើម្បី​ធ្វើឱ្យ​រឿង​នោះ​កើតឡើង លោក សាម វើ​សូ​ហ្សា (Sam Versoza) សមាជិក​សភា​តំណាង​ហ្វីលីពីន​សម្រាប់​បក្ស​ទូ​តុ​ក​ធូ​វីន (Tutok To Win) បាន​ស្នើ​ច្បាប់ “​គ្មាន​កិច្ចការ​ផ្ទះ​” ដែល​មាន​គោលបំណង​ហាមឃាត់​គ្រូបង្រៀន​កុំ​ឱ្យ​ផ្តល់​កិច្ចការ​ផ្ទះ​ដល់​សិស្ស​បឋមសិក្សា​និង​វិទ្យាល័យ​នៅ​ចុង​សប្តាហ៍​។​

​ក្នុង​ឆ្នាំ ២០១០ សារាចរ​របស់​ក្រសួង​អប់រំ​បាន​ណែនាំ​គ្រូបង្រៀន​ឱ្យ​ផ្តល់​កិច្ចការ​ផ្ទះ​ក្នុង​បរិមាណ​សម​ហេតុផល​ដល់​សិស្សសាលា​បឋមសិក្សា​សាធារណៈ​នៅ​ថ្ងៃ​ធ្វើការ​។ សារាចរ​នោះ​បាន​និយាយថា គ្មាន​កិច្ចការ​ផ្ទះ​ណា​គួរ​ផ្តល់​ឱ្យ​នៅ​ចុង​សប្តាហ៍​ទេ​។​

​ច្បាប់​ដែល​ស្នើ​ឡើង​របស់​លោក​វើ​សូ​ហ្សា​មាន​គោលបំណង​បង្កើត​បទដ្ឋាន​មួយ​សម្រាប់​សាលាបឋមសិក្សា​និង​វិទ្យាល័យ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​។​

​ចាប់តាំងពី​សភា​នីតិកាល​ទី ១៧ ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩ មក សមាជិក​សភា​បាន​ព្យាយាម​បង្កើត​គោល​នយោបាយ​មិន​ធ្វើ​កិច្ចការ​ផ្ទះ​នា​ចុង​សប្តាហ៍​។​

​ទោះយ៉ាងណា វិធានការ​បែប​នេះ​នៅតែ​បន្ត​រង់ចាំ​នៅ​ចំពោះមុខ​គណៈកម្មាធិការ​អប់រំ​និង​វប្បធម៌​មូលដ្ឋាន​របស់​សភា​។​

​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ចន្ទ លោក​វើ​សូ​ហ្សា​បាន​និយាយថា សិស្ស​ធ្វើ​ការបន្ថែម​ម៉ោង​ដើម្បី​បំពេញ​កិច្ចការ​ផ្ទះ​របស់​ពួកគេ​។​

​ក្នុង​ករណីខ្លះ ឪពុក​ម្តាយ​ជា​អ្នក​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូនៗ​។​

​លោក​វើ​សូ​ហ្សា​បាន​និយាយថា “​យុវជន​ហ្វីលីពីន​ធ្វើការ​ហួសកម្លាំង​ហើយ​ហ្វីលីពីន​នៅតែ​ដើរ​ពីក្រោយ​ប្រទេស​ផ្សេងទៀត​”​។​

​លោក​បាន​ស្រង់​របាយការណ៍​ថ្មីៗ​ថា កម្រិត​បញ្ញា​ជា​មធ្យម (IQ) របស់​ហ្វីលីពីន​គឺ ៨១,៦៤ ខណៈ IQ មធ្យម​ជា​សកល​គឺ ១០០​។ ហ្វីលីពីន​ជាប់​ចំណាត់ថ្នាក់​លេខ ១១១ ក្នុងចំណោម​ប្រទេស​ចំនួន ២០០ ទាក់ទង​នឹង IQ ជា​មធ្យម​៕

​លោក​វើ​សូ​ហ្សា​ចង់​ឱ្យ​អនុម័ត​ច្បាប់​ហាម​ផ្តល់​កិច្ច​ការ​ផ្ទះ​នៅ​ចុង​សប្តាហ៍

Post navigation