Cambodia

អ្នកឱ្យលុយគេខ្ជីត្រូវគិតមុន ឬរៀននិយាយថា No ខ្លះទៅ ប្រសិនជាអ្នកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ឱ្យគេខ្ជី!


រាជធានីភ្នំពេញ ៖ វប្បធម៌មួយដែលនៅក្នុងសង្គមសព្វថ្ងៃតែងតែជួបប្រទះ គឺការខ្ជីលុយគ្នាតាមរយៈបងប្អូន មិត្តជិតស្និតជាដើម ។ ហើយជាធម្មតា ការខ្ជីលុយគ្នានេះ តែងតែមានហេតុផលនៅក្នុងនោះ ជាពិសេស គឺហេតុផលដែលយើងតែងតែលឺ គឺត្រូវការលុយព្រោះមានការសំខាន់ (ការនេះការនោះ) រីឯអ្នកខ្ជីលុយគេខ្លះ តែងតែពោលពាក្យលំបាកខ្លាំងណាស់ទើបហ៊ានដាច់ចិត្តខ្ជីលុយ (ឯង) ។

លោកស្រី កុធ សុចំប៉ាវាត់ ដែលជាស្ថាបនិក មជ្ឈមណ្ឌលបណ្តុះបណ្តាលទស្សនៈ បានចែករំលែកបទពិសោធន៍ដូចនេះថា «ជាធម្មតាទាំងយើងទាំងគេ តែងតែគេចមិនផុតនោះទេ ចំពោះអ្នកមានបំណងចង់ខ្ជីលុយយើង។ ហើយជួនកាលទៅ ពេលខ្លះយើងទាល់ក៏ទៅខ្ជីលុយគេដែរ។ ប៉ុន្តែបើនិយាយជារួម មានអ្នកខ្លះខ្ជីលុយយើងហើយមិនដែលសងវិញនោះទេ ហើយមានអ្នកខ្លះទៅក៏មានលទ្ធភាពសងយើងវិញ»។


នៅពេលដែលគេមិនសងលុយយើងវិញ យើងប្រាកដណាស់គឺត្រូវបាត់បង់លុយទាំងនោះហើយ ពីព្រោះប្រសិនជាយើងមានការទុកចិត្តអ្នកខ្ជីលុយយើងនោះ យើងគឺឱ្យលុយទៅគេដោយមិនបានធ្វើលិខិតស្នាម ឬកុងត្រាណាមួយ ដើម្បីជាសាកសី ថាយើងពិតជាបានឱ្យលុយគេខ្ជីមែន។ ប្រសិនជាលុយមួយចំនួនតិច ប្រហែលជាមិនអីនោះទេ ចុះបើជាចំនួនច្រើនវិញ ហើយគេមិនសង តើយើងនឹងមានការពិបាកយ៉ាងណា។ ដូចគ្រប់គ្នាដឹងស្រាប់ហើយ លុយមិនងាយរកបាននោះទេ អ្នកខ្លះសន្សំ ដាច់បាយដាច់ទឹក ដល់ពេលគេមកខ្ជី ចិត្តទន់ឬខ្លាចមិត្តភាពបែកបាក់សុខចិត្តយកលុយទាំងនោះឱ្យគេខ្ជី (និយាយរួមទាំងសាច់ញ្ញាតិទាំងមិត្ត)។


លោកស្រី បានបន្តដូចនេះថា «នៅពេលគេខ្ជីលុយយើង យើងត្រូវសិក្សាបុគ្គលនោះ តើខ្ជីលុយដើម្បីដោះស្រាយបញ្ហាធំដុំឬយ៉ាងណា បន្ទាប់មកត្រូវសិក្សាមើលខ្លួនឯងថាខ្លួនឯងនឹងមានលទ្ធភាពគ្រប់គ្រាន់ឱ្យគេខ្ជីនៅ។ បើឱ្យគេខ្ជីហើយខ្លួនឯង ត្រូវធ្វើត្រដាបត្រដួសទេ កុំអីប្រសើរជាង ព្រោះខ្លាចហានិភ័យគេមិនសងវិញ ត្រូវវេទនាខ្លួនឯង។ ត្រូវហ៊ាននិយាយពាក្យថា ទេ (No) ដោយមានហេតុល្អប្រសើមួយ ដែលធ្វើឱ្យអ្នកមកខ្ជីលុយយើងនៅតែរាប់អានយើងជាធម្មតា»។ លោកស្រី បន្ត «អ្នកត្រូវគិត ចេះឆ្លើយតបទៅអ្នកដែលមករកយើងខ្ជីលុយ ត្រូវនិយាយថា យើងត្រូវការពេលវេលាបន្តិចសម្រាប់ពិភាស្សាជាមួយស្វាមីឬដៃគូយើងជាដើម មិនអាចភ្លាមៗឱ្យគេខ្ជីស្រួលៗនោះទេ អ្នកខ្លះខ្ជីហើយមិនសងនោះទេ។ ប៉ុន្តែករណីយើងមិនមានលុយគ្រប់ចំនួនសម្រាប់គាត់ គួកុំទុកគាត់ចោល អាចសួរនាំគាត់និងបង្ហាញគាត់ជាគន្លឹះខ្លះៗ ដើម្បីជួយដោះស្រាយបញ្ហានោះ»។


ឥឡូវយើងងាកមកមើល វិធីសាស្រ្តនានាដែលអ្នកមកខ្ជីលុុយវិញម្តង ៖ មនុស្សយើងប្រសិនជាយើងធ្វើក្នុងអាជីវកម្ម វាតែងតែជួបបញ្ហា បង្វិលលុយមិនទាន់អ៉ីចឹង ចឹងអ្វីដែលគាត់រក និងគិតដល់មុនគេគឺ អ្នកស្និទស្នាលឬគ្រួសារវាជារឿងធម្មតា។ ប៉ុន្តែអ្នកខ្លះគាត់មានពេលច្រើន និងមិនចង់ពឹងពាក់អ្នកដទៃ គាត់បានទៅខ្ជីលុយធនាគារជាដើម។

អ្នកមកខ្ជីលុយ ភាគយើងភាគច្រើន គាត់តែងតែនិយាយឬប្រើយុទ្ធសាស្រ្ត ថាមានបញ្ហាធំ ត្រូវការប្រញ៉ាប់ណាស់ មានការសំខាន់ណាស់ មានទុក្ខលំបាកខ្លាំងណាស់ គឺគេព្យាយាមនិយាយយ៉ាងណា ធ្វើឱ្យយើងទន់ឆ្អឹង ទន់ចិត្ត ទាំងនេះជាចិត្ដសាស្រ្តមកគ្របលើចិត្តរបស់យើង។

ចំណែកយើង អ្នកខ្លះមិនបានពិចារណាវែងឆ្ងាយនោះទេ ហើយគាត់ខ្លាចបែកបាក់មិត្តភាពទៀត បូករួមទាំងគេយកចិត្តសាស្រ្តមកប្រើថា «បងអើយខ្ញុំប្រញ៉ាប់ណាស់ លិចកើត» ដូចនេះពេកលឺបែបនេះទៀត យើងចាប់ផ្តើមបាត់បញ្ញាហើយ នៅពេលណាយើងចាប់ផ្តើមបាត់បញ្ញា យើងចាប់ផ្តើមបាត់លំនឹងចិត្ត នោះយើងមិនមានគំនិតណាមួយ ដើម្បីឆ្លើយតបទៅគេ ដូចនេះយើងក៏ឆ្លើយ អូខេ ពេលយើងធ្វើការសម្រេចចិត្តភ្លាមៗនឹងខុសតែម្តង។


លោកស្រីបានបន្តថា «ដូចនេះបានខ្ញុំលើកទឹកថា ទោះបីអ្នកខ្ជីលុយប្រញ៉ាប់ប៉ុណ្ណាក៏ដោយ ត្រូវប្រាប់គាត់ថាសុំទុកពេលឱ្យខ្ញុំគិតនិងពិភាក្សាជាមួយគ្រួសារអីជាដើមនឹងសិន»។
លោកស្រីមាន ឧទាហរណ៍មួយដូចនេះថា «មានមិត្តភ័ក្តខ្ញុំម្នាក់ផ្ញើសារដើម្បីខ្ជីលុយខ្ញុំ ខ្ញុំក៏បានឆ្លើយតបសារថា ទុកពេលឱ្យខ្ញុំសិន ខ្ញុំត្រូវពិភាក្សាជាមួយគ្រួសារខ្ញុំ។ ដូចនេះ មួយសន្ទុះក្រោយមក គាត់បានផ្ញើសារមកថា គាត់រកគេបានហើយ ចឹងគាត់ឈប់ត្រូវការលុយខ្ញុំហើយពេលនឹង ជួនកាលអ្នកខ្ជីលុយយើងប្រសិន គាត់អាចកំពុងរកផ្សេង ខណៈកំពុងតែរកយើងខ្ជីលុយដែរ។ ប៉ុន្តែយើងត្រូវប្រើពាក្យឆ្លើយតបជាមួយគាត់វិញថា អ៉ីចឹងប្រសិនជាមានពេលវេលាក្រោយមានអ្វីឱ្យខ្ញុំជួយបាន អាចប្រាប់ខ្ញុំបាន។ យើងប្រើពាក្យសំដីល្អៗទៅគាត់ប្រាកដជាស្តាប់ហេតុផល ឬអាចទទួលយកពាក្យរបស់យើងបាន ដូចនេះពេលខ្លះវាមិនបានធ្វើឱ្យមិត្តភាពយើងបែកបាក់នោះទេ»។

យើងខ្លួនឯងក៏ត្រូវគិតមុនពេលសម្រេចចិត្តទៅពឹងពាក់លុយកាក់នរណាម្នាក់ យើងត្រូវគិតប្រសិនជាយើងត្រូវការលុយចាំបាច់ គួទៅផ្លូវណាល្អដើម្បីកុំឱ្យប៉ះពាល់ទំនាក់ទំនងទាំងសាច់ញាតិនិងមិត្តភាព។

លោកស្រីបន្តថា «ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំអាចនិយាយបានថា ពួកគាត់គួខ្ជីលុយសាច់ញាតិ ឬមិត្តភ័ក្រស្និតស្នាលជាមុនសិន ប្រសិនជាយើងធ្លាប់ពឹងពាក់នឹងទុកចិត្តគ្នាហើយ (និយាយរួមគាត់សងយើងតាមការសន្យា និងគ្រប់ចំនួន) ព្រោះថាជាធម្មតាម្តងយើងម្តងគេ ពេលខ្លះយើងក៏ត្រូវការពួកគាត់វិញដែរ ដែលវាលឿនជាងការទៅខ្ជីលុយធនាគារជាដើមនឹង»។


លោកស្រីក៏បានណែនាំថា គាត់មានភាពស្មោះត្រង់ជាមួយយើង ខ្ជីហើយតែងតែសងមិនយឺត នោះពិតណាស់ដែលយើងអាចបន្តបាន ហើយម្យ៉ាងគាត់ជាមនុស្សមានសីលធម៌ ប្រសិនជាយឺតគាត់ខលមកសុំយើងពន្យារជាពេល នោះមានន័យថា គេមានការគិតគូរដែរចំពោះអ្នកឱ្យគាត់ខ្ជី ប៉ុន្តែប្រសិនជាក្នុងពេលវេលាណាយូរឆ្នាំក៏យើងរាងពិបាកដែរ ដូចនេះប្រសិនយើងត្រូវការលុយដែរ ចឹងយើងក៏ត្រូវបង្ខំចិត្តប្រាប់គាត់ហើយ។
សង្គមខ្មែរយើងតែងតែនិយាយថា «ចិត្តល្អក្រខ្លួន» ពាក្យនេះ តែសម្រាប់លោកស្រីវិញ ចិត្តល្អគឺជារឿងត្រឹមត្រូវ ការធ្វើអំពើល្អគឺជាបុណ្យ ប៉ុន្តែសំខាន់ការចិត្តល្អត្រូវ ប្រកបដោយបញ្ញាឬអត់ កុំចិត្តល្អខ្វះបញ្ញា។

លោកស្រីបន្ថែមថា «ការខ្វះបញ្ញា ក្នុងពាក្យថា ចិត្តល្អនឹង គឺមានន័យថា ការឱ្យអ្នកដទៃដោយមិនបានសិក្សាពីអ្នកនោះ មិនបានសិក្សាពីខ្លួនថាមានសមត្ថភាពប៉ុណ្ណាអាចផ្តល់ឱ្យគេ នឹងគឺគេហៅថាចិត្តល្អក្រខ្លួនហើយ ធម្មតាឆន្ទៈក្នុងការជួយយើងត្រូវតែមានចំពោះមនុស្សជុំវិញខ្លួនយើងឬអ្នកដែលយើងទុកចិត្តហើយ តែគ្រាន់ថាត្រូវប្រើបញ្ញាបន្តិចតែប៉ុណ្ណោះ»៕

Football news:

It looks like Cavani is being disqualified for the word Negrito. He didn't mean anything bad, but it's still racist
Juventus renewed Interest in Atletico defender Savic
Hasenhüttl about 2:3 with Manchester United: They celebrated as if they had won the Premier League. This is revealing
Hazard will miss about 3 weeks due to injury
Bude-Glimt-a unique champion: drags the Russian goalkeeper, responsible for the psychology of a former military pilot, Holand watches all the matches
Juventus can exchange Dybala for Icardi at PSG next summer
Joan Laporta: Inter offered 250 million euros for Messi in 2006, but I said no