Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកប្តឹងម្ចាស់ហាងថុង រស្មីហៅមនោរម្យ នៅប៉ោយប៉ែត កើនដល់ជាង៥០នាក់

Views: 1

ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ ដើមបណ្តឹងនាំគ្នាប្តឹងលោក ថុង រស្មី ហៅធីនិងអ្នកស្រី ហេង មុយឡេង ហៅចែឡេងម្ចាស់ហាងថុង រស្មីហៅមនោរម្យដែលរកស៊ីដូរលុយ លក់មាសពេជ្រ វេរ ប្តូរប្រាក់ ចងការនៅក្រុងប៉ោយប៉ែតបានកើនដល់ចំនួនជាង៥០នាក់ហើយ មកទល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣ រីឯតម្លៃនៃបណ្តឹងគិតជាទឹកប្រាក់សរុបមានប្រមាណជាង៥០លានដុល្លារ។ នេះបើតាមមន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានប្រាប់រស្មីកម្ពុជានាល្ងាចថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣ ។

ដើមបណ្តឹងបានអោយដឹងថា ករណីនេះកើតមានរយ:ពេលយ៉ាងតិចចាប់ពី១ទៅដល់៥ឆ្នាំទើបពួកគេដឹងថា ត្រូវគេឆបោកឬរំលោភលើសេចក្តីនោះ ដោយសារតែទុនដែលពួកគេដាក់ឫបញ្ចាំនៅហាងនះ ដកយកចេញវិញមិនបាននូវលុយឬរបស់ដែលដាក់ ហើយ ទាក់ទងម្ចាស់ហាងនេះមិនបានឬមិនឆ្លើយតប , ហាងបិទទ្វារ ហើយក្រោយមកឭដំណឹងថាម្ចាស់រត់គេចខ្លួនចេញក្រៅប្រទេស ហើយខ្លះទៀតល្បីថា បានចាញ់ល្បែងនៅកាស៊ីណូ….។ល។

យោងការបង្ហើបពីខ្លឹមសារនៃបណ្តឹងនីមួយៗអោយដឹងថា : ម្ចាស់ហាងមនោរម្យនេះមិនព្រមសងឬអាចជាការឆបោកនោះ បើទោះជាចង់សងក៏ពិបាកនឹងសងក្នុងពេលព្រមៗគ្នាដែរព្រោះចំនួនទឹកប្រាក់សរុបជាង៥០លានដុល្លាឯណោះ ។ ប៉ុន្តែបើមានចេតនាសងវិញ នៅតែអាចសងបានព្រោះម្ចាស់នេះ :ទី១-អាចយកលុយសន្ធឹកនេះទៅរកស៊ីអីផ្សេងនិង២- ម្តាយរបស់ម្ចាស់នេះ មានទ្រព្យធនស្តុកស្តម្ភដែរ ហេតុនេះគាត់អាចចេញមុខដោះស្រាយបាន ។

សូមបញ្ជាក់ថា ម្ចាស់លុយឬមាស ពេជ្រដែលយកទៅដាក់ចងការឬទម្រង់រកស៊ីផ្សេងៗជាមួយលោកថុង រស្មី ហៅធីនិងអ្នកស្រី ហេង មុយឡេង ហៅចែឡេងម្ចាស់ហាងថុង រស្មីហៅមនោរម្យ ត្រូវម្ចាស់ហាងនេះអោយវិក័យប័ត្រឬចុងសន្លឹកត្រឡប់មកវិញដោយសរសេរថា “រក្សាទុក”ហើយភ្ជាប់ជាមួយចំនួនតម្លៃលុយឬរូបិយវត្ថុផ្សេងទៀត ។

សូមរំលឹកថា មកទល់ថ្ងៃទី០១ខែមិថុនាឆ្នាំ២០២៣ នេះ ដើមបណ្តឹង បានត្រឹមតែស្វះស្វែងរកកូនបណ្តឹងដើម្បីទទួលការទូទាត់ប៉ុណ្ណោះ ៕/R

Post navigation