Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកសម្របសម្រួលអ.ស.ប៖ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរច្រើន

Views: 1

ដោយៈម៉េងឆៃ/ភ្នំពេញ៖លោក ចូសេប ស័រ(Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបាន​បង្ហាញ​នូវការវាយតម្លៃថាការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរច្រើន។លោកក៏បានបញ្ជាក់ពីការបន្តកិច្ចសហការគ្នាទៅថ្ងៃអនាគត។

ប្រភពគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃចន្ទទី៦ កុម្ភៈឆ្នាំ ២០២៣លោក កែវ រ៉េមីរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអនុញ្ញាតឱ្យលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) ចូលជួបសម្តែងការគួរសមក្នុងឱកាសដែលលោកទទួលអាណត្តិការងារថ្មីនៅកម្ពុជា។

ក្នុងឱកាសនេះ លោក Joseph scheuer បានកោតសរសើរនិងថ្លែងអំណរគុណដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលតែង​តែសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា និង ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលយល់ព្រមឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំ កម្ពុជា បន្តអាណត្តិរបស់ខ្លួន ដើម្បីបន្តបំពេញ បេសកកម្មក្នុងការជួយរាជរដ្ឋាភិបាលបន្តទៀត។ លោកបានបង្ហាញនូវការវាយតម្លៃថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរច្រើន ហើយលោកក៏បានជម្រាបជូននូវគម្រោងនានាក្នុងការរៀបចំកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំបន្តបន្ទាប់នាពេលអនាគតផងដែរ។

នៅក្នុងជំនួបនោះដែរលោក កែវ រ៉េមី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងវិស័យសិទ្ធិមនុស្ស រវាងគណៈកម្មា​ធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នាពេលកន្លងទៅ។ លោកក៏បានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហការគ្នាទៅថ្ងៃអនាគត៕សរន

Post navigation