Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកស្រី ដាំ ដារ៉ានី ជួបជាមួយគ្រូបង្វឹក គ្រូជំនួយ អត្តពលិកត្រៀមស៊ីហ្គេម

Views: 3

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៨ មីនា ម្សិលមិញនេះ អ្នកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការ ក្រសួងការពារជាតិ​អមដំណើរដោយលោក ប៉ុន សុខ ប្រធានមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីជម្រើសជាតិ កំពុងហ្វឹកហាត់ត្រៀមខ្លួន ចូលរួមការប្រកួតកីឡា Sea Games លើកទី៣២ និង ASEAN Para Games លើកទី១២ រួមជាមួយនឹងគរុសិស្ស និស្សិតដែលកំពុងសិក្សា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ក្រោមការសម្របសម្រួល ដោយលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡា អ្នកស្រី អញ្ជើញទៅសួរសុខទុក្ខ​រួមមាន កីឡាកាយសម្ព័ន្ធ កីឡាវាយកូនឃ្លើ លើតុ កីឡាចំបាប់ កីឡាវាយសី កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាសូហ្វតេន្នីស កីឡាហែលទឹក កីឡាប្រដាល់សកល កីឡាវាយកូនបាល់ កីឡាតេក្វាន់ដូ ITF(International Taekwondo Federation) កីឡាវ៉ូវីណាម កីឡាអុក កីឡាកតេក្វាន់ដូ WT(World Taekwondo) ពិនិត្យសាលសង្រ្គោះបឋម និងអាហារដ្ឋាន ទៀតផង។

អ្នកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ ក៏ដូចជា ការប្រកួតដោយទទួលបានជោគជ័យ​នាំយកនូវកិត្តិយស សម្រាប់ប្រទេសជាតិសម្រាប់ Sea Games ២០២៣ ។

អ្នកស្រី បានលើកឡើងបន្ថែមទៀតថាៈ ជាមោទនភាព សម្រាប់ប្រទេសកម្ពុជា ក្នុងខែ
ឧសភា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួត Sea Games លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នេះបាន បង្ហាញ​អំពីការរីកចម្រើន ស្មើមុខ ស្មើសិទ្ធ ជាមួយបណ្ដាប្រទេសដទៃ ក្នុងតំបន់ និងអន្តរជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ដែលមានសម្តេច តេជោ ជានាយករដ្ឋមន្ត្រី ។

អ្នកស្រី បានធ្វើការផ្តាំផ្ញើជូនដល់កីឡាករ -កីឡាការិនី ត្រូវថែរក្សាសុខភាព ឲ្យបានល្អ និងខិតខំធ្វើការហ្វឹកហាត់ គោរពវិន័យ និងលក្ខន្តិកៈ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីអាចចូលរួម ប្រកួត និងយកជ័យជំម្នះ ក្នុងការដណ្ដើមមេដាយមាស សម្រាប់ការប្រកួត នាពេលខាងមុខ៕ V / N

Post navigation