Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកស្រុកស្វាយលើ រងគ្រោះដោយខ្យល់កន្ត្រាក់ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

Views: 1

ដោយៈបាយ័ន / សៀមរាបៈ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំកន្ទួត ស្រុកស្វាយលើ ចំនួន ៥១ គ្រួសារ (រលំ១១ខ្នង របើកដំបូល ៤០ ខ្នង) នៅវត្តអូរតាកុក នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ នេះ ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។

លោកក៏បានសំដែងនូវការសោកស្ដាយ ជាពន់ពេកចំពោះ ការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ ចង់ជួប ប្រទះឡើយ ហើយលោកបានបន្តថា ថ្វីដ្បិតតែអំណោយមនុស្សធម៌ ដែលបាននាំ យកមកចែកជូន បងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់ បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដូចដែលបានលើកឡើងថា​ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកបានក្រើនរំលឹកដល់ លោកយាយ លោកតា អ៊ុំពូមីងថា រដូវនេះ ជារដូវ ប្រាំងក្កៅហួតហែងខ្លាំង ពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ជាងនេះទៀត សុខភាពជា រឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារ តូចៗ ដែលពួកគាត់ ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ។

នាឱកាសនេះដែរ លោកបានលើកឡើងថា សូមបងប្អូនដែលមិនទាន់មាន អត្តសញ្ញណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាព សូមអញ្ជើញ ធ្វើអត្តសញ្ញាណប័ណ្ណ ឱ្យបានគ្រប់គ្នា ហើយសូមលោកយាយ លោកតា អ៊ុំពូមីង និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា កុំបីខានឡើយ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ១គ្រួសារ ទទួលបាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ ៣០គីឡូក្រាម និងថវិកា១សែន ម៉ឺនរៀល។
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែន រៀល ។ ជាមួយគ្នានេះ រដ្ឋបាលឃុំកន្ទួត ក៏បានឧបត្ថម្ភបន្ថែម ចំនួន ៨ ម៉ឺនរៀល ក្នុង ១ គ្រួសារផងដែរ៕ V / N

Post navigation