Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកស្វែងរកការងារ ចំនួន ៩០ នាក់ បានសម្ភាសន៍ជាប់ ក្នុងកម្មវិធី “វេទិកាការងារ” ចុង ខែកញ្ញានេះ

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ កម្មវិធីវេទិកាការងារដែលសហការរៀបចំ ដោយទីភ្នាក់ងារ ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង .... វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅ ដោយរលូន និងមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ ប្រមាណ ៣០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសន៍ការងារភ្លាមៗជាមួយមន្ត្រីធនធាន មនុស្ស របស់ក្រុមហ៊ុន ទាំង ដែលបានចូលរួម កាលពីថ្ងៃម្សិលមិញនេះ។ ជាលទ្ធផល អ្នកស្វែងរកការងារ ចំនួន ៩០ នាក់ បានសម្ភាសន៍ជាប់ ដោយក្នុងនោះ អ្នកជាប់ស្ថាពរ មានចំនួន ១០ នាក់ និង អ្នកជាប់បឋម ចំនួន ៨០នាក់។

លោកស្រី មាន ស្រីស្រស់ ជាមន្ត្រីជ្រើសរើសបុគ្គលិកមីក្រូហិរញ្ញវត្ថុ ចម្រើន បានលើក ឡើងថា នៅក្នុងវេទិកាការងារ ដែលរៀបចំដោយ NEA ពិតជាមានបេក្ខជនច្រើន ណាស់ មកចូលរួមដាក់ពាក្យ និងសម្ភាសការងារ។

លោកស្រី បានបន្តថា៖ «ក្រុមការងាររបស់ខ្ញុំ ដែលមកចូលរួមជាមួយនឹង NEA ស្ទើរតែពុំមានពេលសម្ភាសន៍បងប្អូន ដែលមកស្វែងរកការងារ ដ្បិតក្រុមការងារ មានចំនួនតិច ហើយអ្នកមកចូលរួម មានចំនួនច្រើន»

លោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិកធនាគារ អ៊ូរី បានលើកឡើងថា ទីតាំង NEA គឺជាកន្លែងជួបគ្នា ដោយងាយស្រួលរវាង តំណាងក្រុមហ៊ុន និងអ្នកស្វែង រកការងារធ្វើ។

លោកបានបន្ថែមថា ប្រសិនបើ សិស្ស/និស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេច NEA ដែលជាប្រភពនៃព័ត៌មានការងារ យ៉ាងច្រើនសម្បូរបែប។ លោកក៏សូមថ្លែងអំណរអរគុណ ដែល NEA ក៏ដូចជា ក្រសួងការងារ ដែលតែងតែ សម្របសម្រួលដល់ក្រុមហ៊ុន ក្នុងការជ្រើសរើសបុគ្គលិក។

យុវជន ចន្ធូ រតនៈ រៀននៅវិទ្យាល័យហ៊ុន សែន កោះចិន បានសម្ភាសន៍ជាប់ជាស្ថាពរ នៅក្រុមហ៊ុន Master Suki Soup ផ្នែកServices បានលើកឡើងថា ប្អូនពិតជាសប្បាយរីករាយណាស់ ដែលទទួលបានការងារ តាមរយៈកិច្ចសម្ភាសន៍ ការងារនេះ។ប្អូនប្រុស ក៏បានអំពាវដល់យុវជន ដែលមិនទាន់មានការងារធ្វើ ឬចង់ ផ្លាស់ប្ដូរការងារថ្មី សូមយក CV មកក្រសួង ការងារ ដើម្បីដាក់ពាក្យសម្ភាសការងារនៅ NEA ជាមួយក្រុមហ៊ុនធំៗជាច្រើន ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក។

សម្រាប់យុវជន សិស្សនិស្សិត ដែលមិនបានចូលរួម ក្នុងវេទិកាការងារ ក្នុងថ្ងៃនេះ សូមមកចុះឈ្មោះ ស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើន ដោយឥតគិតកម្រៃ ដែលរៀបចំជាបន្ត បន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះ បណ្តាល អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារនិង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើ កាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែម អំពីការចូលរួមក្នុងវេទិកាការងារ នាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)/V-PC

Post navigation