Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកតាមដានព្រឹត្តិការណ៍នយោបាយ : យុទ្ធសាស្ត្រឈ្នះ ឈ្នះ កំពុងយកមកប្រើជាថ្មី

Views: 1

ដោយ:មុនីរ័ត្ន/ភ្នំពេញ :នយោបាយឈ្នះ ឈ្នះ ដែលសម្តេចតេជោបានដាក់ចេញដើម្បីបំបែកក្បាលម៉ាស៊ីនដឹកនាំនយោបាយនិងយោធារបស់ខ្មែរក្រហម កាលពីទសវត្ស ៩០ នោះ នៅពេលនេះកំពុងតែប្រើប្រាស់ដើម្បីបំបែកក្បាលម៉ាស៊ីនក្រុមអ្នកនយោបាយជ្រុលនិយម  នេះជាការលើកឡើងរបស់លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ។

លោក សួន សេរីរដ្ឋា បានបន្តថា ទាំងគណបក្សក្លូន (ភ្លើងទៀន) របស់ពួកគេនៅក្នុងស្រុក និងមេគំនិតនយោបាយរបស់ពួកគេនៅក្រៅស្រុក ពេលនេះកំពុងគ្រប់គ្រងស្ថានការណ៍និងដឹកនាំផ្ទៃក្នុងរបស់ខ្លួនលែងមានប្រសិទ្ធភាព ដោយសារតែឥទ្ធិពលយុទ្ធសាស្ត្រឈ្នះ ឈ្នះ  កាលពីទសវត្ស ៩០ ពួកខ្មែរក្រហមដែលមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ហើយដើរចេញពីការបោះឆ្នោតនាឆ្នាំ១៩៩៣ នោះ ចុងក្រោយបានបរាជ័យទាំងស្រុងក្រោមយុទ្ធសាស្ត្រឈ្នះ ឈ្នះ !

លោកបានបន្តទៀតថា ឆ្នាំ២០២៣នេះ ពួកមេគំនិតនយោបាយក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុក ដែលដឹកនាំនយោបាយនៅពីក្រោយខ្នងគណបក្សភ្លើងទៀន ដែលមិនគោរពច្បាប់រដ្ឋធម្មនុញ្ញ និងដែលមានបំណងធ្វើឲ្យរាំងស្ទះការបោះឆ្នោត ដោយប្រើលេសនិងបង្កើតឧបសគ្គដាក់ខ្លួនឯងគ្រប់យ៉ាង ដើម្បីចង់បង្ករចលាចលធ្វើបដិវត្តន៍ពណ៌ ដើម្បីនាំកម្ពុជាឲ្យធ្លាក់ចូលតាមគន្លងផ្លូវនយោបាយរបស់ពួកគេគឺ កុំឲ្យមានការបោះឆ្នោតតាមបែបលទ្ធិប្រជាអិបតេយ្យសេរីពហុបក្សនោះ ! ពេលនេះកំពុងតែបែកបាក់ធ្លាក់រាសី និងភ័យស្លន់ស្លោរជាខ្លាំង ព្រោះតែបារមីនយោបាយឈ្នះ ឈ្នះ 

លោកបានអះអាងថា មិនប៉ុន្មានខែទៀតទេយ៉ាងយូរត្រឹមក្រោយបោះឆ្នោតជាតិ ២០២៣ នេះរួច វាសនាក្បាលម៉ាស៊ីននយោបាយពួកក្រុមជ្រុលនិយមនេះ នឹងមិនខុសពីវាសនារបស់ពួកមេដឹកនាំជ្រុលនិយមខ្មែរក្រហមនោះឡើយ /PC

Post navigation