Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ត្រូវបាន​ទទួលស្គាល់​ជា​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​ជាថ្មី​ម្តងទៀត​

Views: 1

ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញ​៖​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បានទទួល​ពានរង្វាន់ Gold Stevie® Award ជា​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​ប្រភេទ​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​ជា​លើក​ទី​២ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អន្តរជាតិ​ប្រចាំឆ្នាំ​លើក​ទី​១៩ ដែលជា​កម្មវិធី​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​។ បន្ថែម​ពីនេះ ក្រុមហ៊ុន​ក៏បាន​ឈ្នះ​ពានរង្វាន់ Bronze Stevie® Awards ក្នុង​ប្រភេទ ក្រុមហ៊ុន​ប្រចាំឆ្នាំ និង​ក្នុង​ប្រភេទ​សាជីវកម្ម​ដ៏​មានការ​ទទួលខុសត្រូវ​សង្គម​បំ​ផុ​ត​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺកូ​វីដ​-១៩ ផងដែរ​ហើយ​គ្រុប ក៏បាន​ទទួល​កំណត់ត្រា​ឈ្នះ​ពានរង្វាន់​ចំនួន​១០ ជាប់ៗ​គ្នា​ក្នុងឆ្នាំនេះ​។​

​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដែលជា​សហគ្រិន​កម្ពុជា​មួយរូប គឺជា​ស្ថាបនិក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា រួម​ជាមួយនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នានា​របស់ខ្លួន​ក្នុងការ​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​ស្នូល​សំខាន់ៗ​ចំនួន​៣ ដែល​រួមមាន ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ការផ្ដល់ជូន​សេវា​កម្ម​ហរិញ្ញវត្ថុនិង​ការ​បម្រើសេវា​អតិថិជន​។ ជាមួយគ្នានេះ លោក​ក៏​ជា​ស្ថាបនិក​នៃមូលនិធិ​ព្រី​នស៍​ដែលជា​មូលនិធិ​សាជីវកម្ម​ដី​ល្បី​មួយ​ដែល​បាន​ផ្តួចផ្ដើម​នូ​សកម្មភាព​សង្គម​​នានា​ក្នុងការ​រួមចំណែក​លើក​កម្ពស់​ការអប់រំ ការថែទាំ​សុខភាពនិង​ការចូលរួម​ក្នុង​សហគមន៍​តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​វិស័យ​សាធារណៈ និង​ឯកជន​។​

​ក្នុង​រយៈពេល ៥​ឆ្នាំ ចុងក្រោយ​នេះ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើ​គម្រោង​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​។​សម្ព័ន្ធ​ក្រុមហ៊ុន​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​រាតត្បាត​នៅ​កម្ពុជា ក្នុងការ​កាត់បន្ថយ​ឱ្យមាន​ការរំខាន​ដល់​អាជីវកម្ម​តិចតួច​បំផុត​សម្រាប់​ការបញ្ចប់​គម្រោង​ផ្សារ​ទំនើប លំនៅដ្ឋាន និង​ពាណិជ្ជកម្ម​ឱ្យបាន​ទាន់ពេលវេលា​នៅ​ទូទាំងប្រទេស​កម្ពុជា ទោះបី​មាន​វិបត្តិ​នៃ​ជម្ងឺ​រាតត្បាត​ក៏ដោយ​។​

​គណៈកម្មការ​នៃ​កម្មវិធី​បាន​បានឱ្យដឹងថា​៖ “​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​ដោយ​លោក​បាន​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​មកពី​វិស័យ​ផ្សេងៗ​ជាច្រើន ក្នុង​ការជួយ​អភិវឌ្ឍន៍​សហគមន៍ តាមរយៈ​ការផ្តល់ជូន​នូវ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ សកម្មភាព​សប្បុរសធម៌ ការសិក្សាអប់រំ និង​ការផ្តល់​ឱកាស​ការងារ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​”​។​

​គណៈកម្មការ​នៃ​កម្មវិធី​បាន​បន្តថា “​ដោយមាន​ចក្ខុវិស័យ​រយៈពេល​ជាង៣០​ឆ្នាំ កន្លងមក​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ក្នុងការ​នាំមក​ជូន​នូវ​លំនៅដ្ឋាន​ដែលមាន​តម្រូវការ​ខ្ពស់ និង​​ការរួមចំណែក​ដល់​យុទ្ធសាស្ត្រ​ដែល​ប្រកបដោយ​និរន្តរភាព​សម្រាប់​ដំណើរ​ឆ្ពោះទៅរក Net Zero(​ការសម្រេចបាន​នូវ​តុល្យភាព​រវាង​បរិមាណ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ដែល​បាន​​ផលិត និង​ការបញ្ចេញ​ចេញពី​បរិយាកាស ដើម្បី​កាត់បន្ថយ​ការឡើង​កំដៅ​ផែនដី​) គឺជា​គោលដៅ​ដ៏​គួរឱ្យ​កោតស្ញប់ស្ញែង​និង​ជា​មធ្យោបាយ​មួយ​ដើម្បី​នាំមក​នូវ​ការច្នៃ​ប្រឌិត និង​វិបុលភាព​ដល់​ប្រទេស​កម្ពុជា​ទាំងមូល​”​។​

​អ្នកឧកញ៉ាចេ​ន ហ្ស៊ី ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ក្រុម​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​លំដាប់​អន្តរជាតិ​ដែល​ដឹកនាំ​លើ​វិស័យ​ធនាគារ(​ធនាគារ Prince Bank) សេវា​អាកាសចរ​ណ៍​ ​(​ក្រុមហ៊ុន Cambodia Airways)​សេវា​អចលនទ្រព្យ​(​ក្រុមហ៊ុន Prince Real Estate,​ក្រុមហ៊ុន Prince Huan Yu Real Estate,​ក្រុមហ៊ុន Canopy Sands Development) និង​សេវា​គ្រប់គ្រង​លើ​ការវិនិយោគ (​ក្រុមហ៊ុន Belt Road Capital, ក្រុមហ៊ុន Awesome Investment Group)​។​

​លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​មានប្រសាសន៍ថា “​ពានរង្វាន់​ទាំងនេះ​បង្ហាញ​ពី​ឆន្ទៈ​និង​ការតស៊ូ​របស់​យើង​ក្នុង​គោលបំណង​ធ្វើឱ្យមាន​ភាពខុសគ្នា​ជា​វិជ្ជមាន​ទៅកាន់​សង្គម​កម្ពុជា​”​។ លោក​បាន​បន្តថា​“​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើ​ទាំងអស់​នឹងមិន​អាច​កើត​ឡើ​បានទេ​បើ​គ្មាន​ការគាំទ្រ​ពី​សហគមន៍ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គលិក​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន​ដែលជា​សមាជិក​របស់​ស​ម្ព័​ន្ធ​ក្រុមហ៊ុន​”​។​

​កាលពី​ឆ្នាំមុន អ្នកឧកញ៉ា ចេ​ន ហ្ស៊ី បាន​ចុះហត្ថលេខា​លើ​ការចាប់ផ្តើម​នៃ​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដែលជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​មូលនិធិ​របស់​ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​កំពូលៗ​ក្នុងស្រុក ដើម្បី​ចាប់ផ្តើម​កម្មវិធី​អាហារូបករណ៍​ដែលមាន​ទឹកប្រាក់​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក សម្រាប់​សិស្ស ៤០០​នាក់ ដែល​កម្មវិធី​នេះ​មាន​រយៈពេល៧​ឆ្នាំ​៕

Post navigation