Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកវិភាគខ្មែរ អាមេរិកាំងលោកតា ម៉ក់ ហឺននិងសហការីទៅលេងទីអនុស្សាវរីយ៍កំសត់សម័យប៉ុលពតនិងតំបន់អភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យ

Views: 1

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: អ្នកវិភាគជនជាតិអាមេរិកាំងដើមកំណើតខ្មែរលោកតា ម៉ក់ ហឺននិងសហការីកាលពីចុងខែវិច្ឆិកា បានទៅមើល៍ទីអនុស្សាវរីយ៍កំសត់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យឬសម័យប៉ុល ពតនៅត្រពាំងកក់ជាប់ត្រពាំងវែង ជាទីកន្លែងដែលលោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រស់នៅនាឃុំព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។

នៅត្រពាំងកក់ អ្នកវិភាគរូបនេះនិងភរិយា ត្រូវបានជូនដំណើរដោយលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះនិងសហការី ។ នៅទីនោះ អ្នកវិភាគ រំពឹងថានឹងបានឃើញស្លាកស្នាមខ្លះដែលអាចរំលឹកអនុស្សាវរីយ៍កំសត់ ។ ប៉ុន្តែអ្វីៗបានប្រែប្រួលអស់ គឺដោយសាររយ:ពេលជាង៤០ឆ្នាំផងនិងដោយសារស្រុកភូមិមានការរីកចម្រើន ដែលទីនោះក្លាយជាផ្លូវខ្វាត់ខ្វែង ផ្ទះសម្បែង សំណង់និងជាចម្ការរបស់ប្រជាពលរដ្ឋ ។ តមក នៅល្ងាចដដែលលោកលោកតា ម៉ក់ ហឺន និងសហការីក៏ទៅទស្សនកិច្ចតំបន់អភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យ ដែលមានកិត្តិយសត្រូវបានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីជាន់ខ្ពស់ខេត្ត បានទទួលបដិសណ្ឋារកិច្ចនិងជូនដំណើរ ក៏ដូចជាជប់លាងអាហារ។

ក្នុងនោះ លោកបានបន្តដំណើរធ្វើទស្សនកិច្ចសិក្សាស្វែងយល់និងបានឃើញពីការរីកចម្រើនរបស់ខេត្តបន្ទាយមានជ័យ ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង,តំបន់សេដ្ឋកិច្ចពិសេសសានកូដែលមានពលកររាប់ម៉ឺននាក់ធ្វើការ ក្នុងក្រុងប៉ោយប៉ែត និង ទស្សនាច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក ផងដែរ ។

ក្នុងដំណើរបេសកកម្មក្នុងទឹកដីខេត្តរយៈពេល១ថ្ងៃ១យប់ គឺបានបង្ហាញជូនលោកអ្នកវិភាគ និងប្រតិភូ បានឃើញច្បាស់ជាក់ស្តែងពីការរីកចម្រើនរបស់ប្រទេសកម្ពុជាជារួម ។ និងដោយឡែកនៅខេត្តបន្ទាយមានជ័យជាប់ព្រំដែន ជាអតីតសមរភូមិមុខ ចម្ការមីន ហើយក្លាយជាកន្លែងបញ្ចប់សង្គ្រាមក្រោយគេ ក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជររដ្ឋាភិបាល បានធ្វើឲ្យមានសន្តិភាពពេញលេញ ព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

លោក ម៉ក់ ហឺន បានកត់សម្គាល់យ៉ាងខ្លាំងនូវអ្វីដែលកើតមានលើទឹកដីមាតុភូមិដ៍កំសត់របស់ប្រជាជាតិកម្ពុជានិងលោកដែលកាលពីអតីតកាលជាកន្លែងប្រល័យពូជសាសន៍ប៉ុលពត ជាកន្លែងរងគ្រោះសង្គ្រាមវិនាសអន្តរាយ កំសត់ព្រាត់ប្រាស…… បច្ចុប្បន្ននេះបានប្រែក្លាយជាតំបន់មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យដែលសឹងនឹកស្មានមិនដល់។ ជាពិសេសតំបន់ដែលលោកធ្លាប់បានមករស់នៅកាលពីសម័យកម្ពុជាប្រជាធិបតេយ្យនិងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលនូវសមិទ្ធផល ការរីកចម្រើនទាំងអស់ដោយសារសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងដោយសារបានមិត្តបរទេសជួយអភិវឌ្ឍន៍ ៕

Post navigation