Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកវិទ្យាសាស្ត្រ​ពង្រីក​ការស្វែងរក​សញ្ញា​នៃ​ជីវិត​ភព​ក្រៅ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ពង្រីក​ការស្វែងរក​អរិយធម៌​ក្រៅ​ភព​ដែល​ជឿនលឿន​តាម​បច្ចេកវិជ្ជា​ដោយ​តាមដាន​តំបន់​ដែល​មាន​ផ្កាយ​ច្រើន​រហូត​​ដល់​ស្នូល​នៃ​កាឡាក់ស៊ី​របស់​យើង​សម្រាប់​ប្រភេទ​សញ្ញា​ដែល​អាច​ផលិត​ដោយ​មនុស្ស​ភព​ក្រៅ​ដ៏​ឆ្លាត​វៃ ដែល​រហូតមកទល់​ពេលនេះ មិន​ត្រូវ​បាន​អើពើ​ទេ​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងរក​សញ្ញា​បច្ចេកវិជ្ជា​ភព​ក្រៅ​កាលពីមុន​គឺ​ផ្តោតលើ​ប្រភេទ​រលកសញ្ញា​តូចចង្អៀត​ដែល​ប្រមូលផ្តុំ​នៅក្នុង​ជួរ​ប្រេកង់​មាន​ដែន​កំណត់​មួយ​ឬ​នៅលើ​សញ្ញា​ខុស​ប្រក្រតី​ណា​​មួយ​ប៉ុណ្ណោះ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​គឺ​ផ្តោតលើ​ប្រភេទ​សញ្ញា​ផ្សេងគ្នា​ដែល​ប្រហែល​ជា​អាច​អនុញ្ញាត​ឱ្យ​អរិយធម៌​ជឿនលឿន​ប្រាស្រ័យ​ទាក់ទង​គ្នា​ឆ្លង​​កាត់​រយៈ​ចម្ងាយ​ឆ្ងាយៗ​ពី​ចន្លោះ​ផ្កាយ​ទាំងនោះ​។​

​រលកសញ្ញា​ធំ​ទូលាយ​ទាំងនេះ ដែល​អ្នកវិទ្យាសាស្ត្រ​កំពុង​ត្រួតពិនិត្យ​តាមដាន​នេះ គឺ​មាន​គំរូ​ដដែលៗ​ជាច្រើន ពោលគឺ​ស៊េរី​នៃ​រលកសញ្ញា​ញឹក​ញ​រាប់​រៀងរាល់ ១១ ទៅ ១០០ វិនាទី​ម្តង​ហើយ​រីក​រាលដាល​​នៅ​ទូ​ទាំង​រង្វង់​ចម្ងាយ​ពី​រ​បី​គីឡូហឺត ស្រដៀង​ទៅ​នឹង​រលកសញ្ញា​ដែល​ប្រើ​ក្នុង​ការបញ្ជូន​តាម​រ៉ា​ដា​ដែរ​។ ​ការស្វែងរក​នេះ​គឺពាក់ព័ន្ធ​នឹង​រយៈ​ប្រវែង​ប្រេកង់​ដែល​គ្របដណ្ដប់​តិច​ជាង​មួយ​ភាគ​ដប់​នៃ​ទទឹង​ស្ថានីយ​វិទ្យុ FM ជា​មធ្យម​។​

​លោក អា​ក់សាយ សួ​រ៉េ​ស (Akshay Suresh) និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ខូ​នែ​ល (Cornell)​ផ្នែក​តារា​សាស្ត្រ​និង​ជា​អ្នកនិពន្ធ​អត្ថបទ​វិទ្យាសាស្ត្រ​ដែល​បាន​បោះពុម្ព​​ផ្សាយ​ក្នុង​ទិនានុប្បវត្តិ​តារាសាស្ត្រ បាន​និយាយថា «​សញ្ញា​ដែល​បាន​ស្វែងរក​នៅក្នុង​ការងា​ររ​បស់​យើង​អាច​ជា​កម្មសិទ្ធិ​របស់​ប្រភេទ​សញ្ញា “​យើង​នៅ​ទីនេះ​” របស់​ជីវិត​ក្រៅ​ភព​»​។​

“​ជីវិត​ភព​ក្រៅ​ប្រហែលជា​អាច​ប្រើ​សញ្ញា​បែប​នេះ​សម្រាប់​ការធ្វើទំនាក់ទំនង​នៅ​ទូ​ទាំង​កាឡាក់ស៊ី ដែល​ក្នុងនោះ​ស្នូល​នៃ​មី​ល​គី​វ៉េ (Milky Way) ត្រូវបាន​តម្រៀប​យ៉ាង​ល្អ​។ មនុស្ស​ប្រហែល​ជា​ស្រមៃ​ថា​ជីវិត​ភព​ក្រៅ​ប្រើ​ការបញ្ជូន​សញ្ញា​បែបនេះ​ក្នុង​ល្បឿន​នៃ​ពន្លឺ​ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា​ការត្រៀមខ្លួន​សម្រាប់​ការហោះហើរ​រវា​ងក​ញ្ចុំ​ផ្កាយ មុន​ពេល​ការផ្ទុះ​ងាប់​នៃ​ផ្កាយ​ដ៏​ធំ​មួយ​”​។​

​កិច្ចខិតខំ​ប្រឹងប្រែង ដែល​គេ​ហៅថា ការស៊ើបអង្កេត​សំឡេង​ដ៏​សំខាន់​សម្រាប់​សញ្ញា​វិសាល​គម​តាម​កាលកំណត់ (BLIPSS) គឺជា​ការ​សហការ​រវាង​សាកលវិទ្យាល័យ​ខូ​នែ​ល ស្ថាប័ន​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន SETI និង កម្មវិធី Breakthrough Listen ដែល​ជា​គំនិត​ផ្តួចផ្តើម​តម្លៃ ១០០ លាន​ដុល្លារ ដើម្បី​ស្វែងរក​ជីវិត​ក្រៅ​ភព​ដ៏​ជឿនលឿន​៕

Post navigation